KPT+
ព្រោះតែទម្លាប់ទាំងនេះកុំព្យូទ័រយួរដៃនិងឆាប់ខូចមុនកំណត់
កុំព្យូទ័រយួរដៃយើងប្រើប្រាស់បានយូរ ឬងាយខូចខាតរហ័សអាស្រ័យលើទម្លាប់ប្រចាំថ្ងៃ ដូច្នេះសង្កេតមើលប៉ុន្មានចំណុចខាងក្រោម ដែលសុទ្ធសឹងជារបៀបប្រើដែលបណ្ដាលឲ្យកុំព្យូទ័រខូចក្នុងរយៈពេលខ្លី។
បិទ ឬបើកកុំព្យូទ័រខ្លាំងៗ
ការយួរកុំព្យូទ័រយួរដៃទាំងនៅបើកអេក្រង់ បណ្ដាលឲ្យងាយខូចឧបករណ៍ទាំងមូល។ ជាពិសេសប្រសិនបើកាន់តែជ្រុងម្ខាង នឹងធ្វើឱ្យមានសម្ពាធលើផ្នែកនោះ ដោយអាចបណ្តាលឱ្យពត់ ឬខូចទ្រង់ទ្រាយ។ ដូច្នេះគួរបើក និងបិទថ្នមៗដោយរុញ ឬទាញវានៅចំកណ្តាល។
ដោតសាកថ្មជាប់ពេញមួយថ្ងៃ
តាមបច្ចេកទេស យើងមិនអាចទុកសាកថ្មកុំព្យូទ័រយួរដៃពេញហើយទុកចោលឡើយ ពីព្រោះធ្វើឲ្យឧបករណ៍ទប់ភ្លើងដែលរក្សាថ្មពីការបញ្ចូលភ្លើងអាចខូច។ មួយវិញទៀតបន្ទុកថាមពលដែលរត់ចូលនឹងធ្វើឱ្យថ្មឡើងកម្តៅខ្លាំង។
មិនប្រើបន្ទះត្រជាក់ជាមួយកុំព្យូទ័រ

តុ ឬពូកក្ដីដែលតែងដាក់ប្រើទ្រាប់ក្រោមកុំព្យូទ័រមិនមែនជាកន្លែងល្អនោះទេ ខណៈយើងត្រូវប្រើវាយូរៗ ព្រោះវាអាចរារាំងបំពង់ខ្យល់ក្តៅ ហើយទីបំផុតនាំឱ្យថ្មឡើងកម្តៅ។ ហេតុនេះគួរប្រើបន្ទះត្រជាក់ជំនួសឲ្យការដាក់ផ្ទាល់ទៅលើតុ ឬកន្លែងផ្សេងទៀត។
ការដកខ្សែសាកចេញ
ទម្លាប់ដកឌុយសាកដោយប្រញ៉ាប់ពេក ឬកញ្ឆក់លឿនៗ អាចបណ្តាលឱ្យខូចឌុយ និងបណ្តាលឱ្យមានបញ្ហាសាកមិនចូល ឬខូចតែម្តង។
រមូខ្សែមិនបានត្រឹមត្រូវ
ខ្សែសម្រាប់ភ្ជាប់កុំព្យូទ័រទៅឧបករណ៍ផ្សេងៗត្រូវបានផលិតឡើងតូច និងស្រាល។ ហេតុនេះ បើកាលណាប្រើវាដោយរមួលខ្លាំង វាអាចខូចទ្រង់ទ្រាយ និងបណ្តាលឲ្យការបញ្ជូនទិន្នន័យយឺត ឬសាកកុំព្យូទ័រមិនចូល។ល។
មិនប្រើស្រោមការពារ
មិនទម្លាប់ប្រើស្រោមការពារ ឬកាបូបដែលមានភាពទន់ បើចៃដន្យធ្លាក់ ឬប៉ះទង្គិចដោយប្រការណាមួយ វាអាចឆ្កូត ឬខូចយ៉ាងងាយ។
គ្មានការប្រុងប្រយ័ត្នពេលសម្អាតអេក្រង់

កុំព្យូទ័រយួរដៃមិនអាចប្រើទឹក និងក្រណាត់ធម្មតាដើម្បីសម្អាតអេក្រង់បានទេ។ ដើម្បីថែវាឲ្យនៅបានយូរ ត្រូវប្រើ microfiber និងក្រដាសសម្អាត ហើយកុំសង្គត់ធ្ងន់ដៃ ឬរុញខ្លាំងពេក ព្រោះអេក្រង់ស្តើងណាស់។
មិនបិទទុកពេលរួចការងារ
ការធ្វើការងារជាមួយកុំព្យូទ័រយួរដៃច្រើនម៉ោងមិនសម្រាក អាចធ្វើឱ្យមានបញ្ហាដល់ផ្នែករឹង ហេតុនេះត្រូវតែបិទវាទុក ពេលធ្វើការងារចប់សព្វគ្រប់ហើយ។
ដាក់កែវទឹកក្បែរកុំព្យូទ័រយួរដៃ
កុំព្យូទ័រយួរដៃនិងវត្ថុរាវមិនត្រូវធាតុគ្នាទេ។ ទឹក ឬភេជ្ជៈអាចបង្កឱ្យខូចម៉ាស៊ីនកុំព្យូទ័រ បានយ៉ាងងាយប្រសិនបើកំពប់លើ។ ដើម្បីកុំឲ្យឆាប់ខូច ចៀសវាងកុំទុកកែវទឹកក្បែរកុំព្យូទ័រ។
ផ្លាស់ទីកុំព្យូទ័រយួរដៃមិនបានពិនិត្យមុន
ផ្លាស់ទីកុំព្យូទ័រដៃ ទាំងមានដោតអង្គផ្ទុកទិន្ន័យ Hard Disk ដែលបង្កឲ្យបាត់បង់ទិន្នន័យ ទាំងអស់បាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack
ចុចអាន៖របៀបរកលុយខ្ទង់លានដុល្លាររបស់ YouTuber ស្រីដ៏ល្បីនៃប្រទេសចិន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ