Connect with us

KPT+

នាយករដ្ឋមន្ត្រី​ហ្វាំងឡង់ស្នើឲ្យពលរដ្ឋធ្វើការ​តែ ៤ ថ្ងៃ​ក្នុង​សប្ដាហ៍ និង ៦ម៉ោង​ក្នុង​មួយ​ថ្ងៃ

បានផុស

នៅ

នាយករដ្ឋមន្ត្រី​ហ្វាំងឡង់​បាន​អំពាវនាវ​ឲ្យ​មាន​ការ​កែប្រែ​ម៉ោង​ធ្វើការ​សម្រាប់​អ្នក​ធ្វើការ​ទូទៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដោយកាត់បន្ថយ​ថ្ងៃធ្វើការ​​ពី ៥ ថ្ងៃក្នុងមួយ​សប្ដាហ៍​ មក​ត្រឹម​ ៤​ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​វិញ។ លោក​ស្រី Sanna Marin និយាយ​ថា ​រយៈពេល​ ៤​ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ​និង ​៦​ ម៉ោង​ក្នុង​មួយ​ថ្ងៃ នឹងអាច​ឱ្យ​អ្នក​ធ្វើ​ការ​ទាំង​អស់​មាន​ពេល​វេលា​គ្រប់គ្រាន់សម្រាប់​ក្រុម​គ្រួសារ​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី​ជឿ​ជាក់​ថា ​ប្រជាជន​គួរ​តែ​ចំណាយ​ពេល​វេលា​ឱ្យ​កាន់​តែ​ច្រើន​ជា​មួយ​ក្រុម​គ្រួសារ​ ជា​មួយ​មនុស្ស​ជា​ទី​ស្រលាញ់ ចំណង់​ចំណូល​ចិត្តនិង​ទិដ្ឋភាព​ផ្សេងៗ​ទៀត​នៃ​ជីវិត​សម្រាប់​ខ្លួនឯង។ ហើយនេះ​អាច​ជា​ជំហាន​ល្អបន្ទាប់​សម្រាប់​ប្រជាជន​ហ្វាំងឡង់​ក្នុងការ​លើកកម្ពស់​ទាំង​គុណភាព​ជីវិត​ការងារ​និង​គ្រួសារទន្ទឹមគ្នា។

ក្នុងវ័យ ៣៤ ឆ្នាំ​ Sanna Marin ​បាន​ជាប់ឆ្នោតជា​នាយករដ្ឋមន្ត្រី​វ័យក្មេងជាងកាលពី​ខែ​ធ្នូ ​ឆ្នាំ ២០១៩ និង​ដឹក​នាំ​ក្រុម​ចម្រុះ​ឆ្វេង​កណ្ដាល​ជា​មួយ​គណបក្ស​ចំនួន ៥ ផ្សេង​ទៀត​ដែល​ដឹក​នាំ​ដោយ​ស្ត្រី។

ដោយឡែកក្រុមហ៊ុន​ច្បាប់ Perperual Guardian របស់​ប្រទេស នូវែលហ្សេឡង់ ធ្លាប់ទទួល​បាន​ការ​ចាប់អារម្មណ៍ខ្លាំង​នៅ​ក្នុង​ឆ្នាំ ២០១៨ សម្រាប់​ការ​ណែនាំ​ពី​ការ​ធ្វើ​ការងារ ​៤ ថ្ងៃក្នុង​មួយ​សប្ដាហ៍ ។ ស្ថាបនិកក្រុមហ៊ុន​លោក Andrew Barnes មានប្រសាសន៍ថា​​ ការធ្វើការតិចម៉ោងទទួលបានលទ្ធផល​ល្អគួរ​ឱ្យ​កត់សម្គាល់។ លោក​បាន​ប្រាប់ The AM Show កាលពីឆ្នាំ ២០១៩ ថា “កំណើន​នៃ​ប្រាក់​ចំណេញ​កើន​ឡើង រួម​ជា​មួយ​ការ​ថែ​រក្សា​បុគ្គលិក​ក៏​ល្អ​ ជា​ពិសេស​បុគ្គលិក​មិន​​ស្ត្រេស​ច្រើន​ដូច​មុន” ៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ នាយករដ្ឋមន្ត្រីវ័យក្មេង​បំផុត​ ៧ រូបលើលោកដែល​​ជាប់​តំណែង​ដោយ​ការ​បោះឆ្នោត

ចុចអាន៖ គួរ​ឲ្យ​ស្ញប់ស្ញែង! បង្ហាញ​មុខ​ថ្នាក់​ដឹកនាំ​កំពូល​ៗ​របស់​របស់​ហ្វាំងឡង់ ដែល​សុទ្ធ​ជា​ស្ត្រី​វ័យ​ក្មេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ វិនាទី មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ១៣ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៩ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២៥ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម