ស្រីៗរាងរៅមិនសូវស្អាត សាកតិចនិកនេះមើល៍ ធានាស្លៀកពាក់សមសួនជាងមុន – Kampuchea Thmey Daily
Connect with us

KPT+

ស្រីៗរាងរៅមិនសូវស្អាត សាកតិចនិកនេះមើល៍ ធានាស្លៀកពាក់សមសួនជាងមុន

Published

on

ការស្លៀកពាក់ជារបៀបតុបតែងខ្លួនមួយដែលអាចឲ្យអ្នកដទៃមើលមកឃើញរាងរៅសមសួន ឬមិនសមទំនង។ យ៉ាងណាមិញ សមឬមិនសម អាស្រ័យលើតិចនិកនៃការជ្រើសរើសស្លៀកពាក់របស់សាម៉ីខ្លួនហ្នឹងហើយ។ បើចង់ឃើញរាងស្អាតសមរម្យ ស្រីៗយើងងគួររៀនពីរបៀបស្លៀកពាក់តាមវិធីខាងក្រោមសាកមើល៖

១. ជ្រើសយកពណ៌ខ្មៅ

ពណ៌ខ្មៅសក្តិសមសម្រាប់មនុស្សគ្រប់វ័យ មិនប្រកាន់រូបរាង និងអាចស្លៀកចូលរួមកម្មវិធីនានា មិនស្មុគចិត្ត។ សម្រាប់អ្នកមានរាងស្អាតស្រាប់មិនមានបញ្ហាប៉ុន្មានទេចំពោះពណ៌ តែបើសិនអ្នកមានរាងធាត់បន្តិច គួរជ្រើសយកពណ៌ខ្មៅធ្វើជាមិត្តក្នុងការស្លៀកពាក់ឲ្យបានញឹកញាប់។

២. ឧបករណ៍ជំនួយរាង

ចំពោះអ្នកមានរាងមិនសូវស្អាត ពេលទៅណាមកណា ចូលពិធីសំខាន់នានា គួរជ្រើសយកឧបករណ៍បន្ថែមឲ្យរាងរៅសមសួនមួយកម្រិតទៀតដូចជា​ ឈុតរឹបរាង ឈុតរឹបក្បាលពោះ ខោប៉ូវត្រកៀកជាដើម។ ប្រើឧបករណ៍ទាំងនេះអាចជួយបន្ថែមទំនុកចិត្ត ពេលជួបគេឯងបាន។

មួយវិញទៀត នារីៗគួរពាក់ក្នុងដែលរឹបបានល្អ ដោយចៀសវាងអាវក្នុងយារធ្លាក់ដែលនាំឲ្យពិបាកមើលពេលពាក់អាវម្ដងៗ។ បើមិនសូវមានដើមទ្រូង អាចជ្រើសអាវណាដែលមានប៉ុងធំបន្តិច ដើម្បីឲ្យឃើញរាងកាន់តែស្អាតទ្វេរដង។

៣. ខោខូវប៊យជើងវែង

ការស្លៀកខោខូវប៊យធ្វើឲ្យមនុស្សប្រុសស្រីមើលទៅក្មេងជាងវ័យ និងស្លីមជាងមុន។ ដូច្នេះគួរឧស្សាហ៍ស្លៀកខោខូវប៊យជើងវែង ជាមួយអាវយឺតរឹបរាងបន្តិច នឹងធ្វើរាងកាន់តែតូចស្អាត និងមិនងាយសាំភ្នែក។

៤. គ្រឿងតុបតែងបន្ថែម

ការជ្រើសរើសគ្រឿងអលង្ការបន្ថែមលើរាងកាយ នឹងជួយឲ្យនារីៗមានសម្រស់កាន់តែស្អាតជាងមុនទ្វេឡើង។ ប៉ុន្តែត្រូវប្រយ័ត្នចំពោះអលង្ការមួយចំនួនដែលនាំឲ្យអ្នកបាត់បង់ភាពស្រស់ស្អាតទៅវិញ​ ព្រោះចេះតែលើកមកតាំងលម្អដោយមិនគិតលើកាលៈទេសៈ និងសម្លៀកបំពាក់ដែលកំពុងតែគ្រងលើរាងកាយ។

៥. ជ្រើសរើសឈុតដែលស៊ីគ្នា

ចៀសវាងឈុតណាដែលមានក្រឡាឆ្នូតដូចគ្នា ឬលាតដូចគ្នា។ ជាពិសេសសម្រាប់ស្រីៗមានរាងធាត់ ចៀសវាងស្លៀកពាក់សម្លៀកបំពាក់មានក្រឡាការ៉ូ មានឆ្នូតច្រើន ឬមានផ្កាធំៗ ស្កេកស្កះ។ ខោអាវ ឬរ៉ូបដែលមានសម្រស់បែបនេះ អាចធ្វើឲ្យស្រីរាងមិនសូវបាន​ កាន់តែអាក្រក់មើល៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តិចនិក​ជ្រើសរើស​កាបូបយួរដៃ​សក្តិ​សម​នឹង​រូបរាង

ចុចអាន៖ ចំណង​ទាក់ទង​មួយ​ចំនួន​ដែល​មនុស្ស​ប្រុស​ប្រឹង​ជៀសវាង​បំផុត

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម