ចំណង​ទាក់ទង​មួយ​ចំនួន​ដែល​មនុស្ស​ប្រុស​ប្រឹង​ជៀសវាង​បំផុត – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ចំណង​ទាក់ទង​មួយ​ចំនួន​ដែល​មនុស្ស​ប្រុស​ប្រឹង​ជៀសវាង​បំផុត

Published

on

ចង់​បាន​ការ​ស្រលាញ់​ស្ថិតស្ថេរ​ពី​មនុស្ស​ប្រុស នារី​ឆ្លាតៗ​តោង​យល់ដឹង​សិន នូវ​ទឹកចិត្ត​និង​ភាព​ជា​ធម្មជាតិ​របស់​ពួកគេ ​ដែល​ប្រយ័ត្ន​បំផុត​ចំពោះ​ស្នេហា​ប៉ុន្មាន​ប្រភេទ​នេះ៖

១ នារី​ដែល​មាន​គូ​ហើយ

មិន​ថា​នាង​ស្អាត​ប៉ុណ្ណា​ក្ដី​ យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា ទំនាក់ទំនង​បែប​ជា​មនុស្ស​ទីបី ទំនងជា​មិនមែន​ជា​ស្នេហា​ពិត​ច្រើន​ជាង អាច​ជា​ការ​ទាក់ទាញ​រយៈពេល​ខ្លី នាង​និង​គេ​នោះ​មាន​ទំនាស់ នាង​កំពុង​ធ្លាក់​ទឹកចិត្ត ។ល។ មិនថា​ហេតុផល​ណា​ក្ដី​ ភាគី​ទាំង​បី ក្នុង​ទំនាក់ទំនង​រវាង​មនុស្ស​លើស​ពី​២នាក់​ គឺ​តែងតែ​បញ្ចប់​ទៅ​ដោយ​ការ​បំផ្លិចបំផ្លាញ​ទាំងអស់​គ្នា​។

២ មនុស្ស​ដែល​ចង់​តែ​កាន់កាប់​ជីវិត ​និង​ផ្លាស់ប្ដូរ​គោលដៅ​គេ

ទោះបី​នាង​គឺ​ជា​ប្រភេទ​ស្ត្រី​ដែល​មាន​ភាព​ទាក់ទាញ​បំផុត ហើយ​គេ​ចង់​នៅ​ក្បែរ​បំផុត​ តែ​បើ​នាង​ចង់​ប្រើ​អំណាច​នេះ​មក​កាត់​ផ្ដាច់​លូកលាន់​រឿង​មិត្តភ័ក្ដិ​ និង​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់ខ្លួន​របស់​បុរស ធម្មតា​នាង​នឹង​ត្រូវ​បាត់បង់​ស្នេហា​ម្ដង​ហើយ​ម្ដង​ទៀត។ មនុស្ស​ប្រុស​ចុះចាញ់​តែ​ជាមួយ​នារី​ណា​ដែល​នៅ​ជាមួយ​នាង គេ​មាន​អារម្មណ៍​ថា មាន​សេរីភាព។

៣ យក​ជំនាន់​ឪពុក​មក​ប្រៀបធៀប

មនុស្ស​ស្រី​ដែល​គេ​ខ្លាច​ត្រង់​ចំណុច​នេះ​មាន ពីរ​ប្រភេទ គឺ​មួយ​យក​ចំណុច​ល្អឥតខ្ចោះ​របស់​ឪពុក​ខ្លួន​មក​ធៀប​និង​ប្ដី។ ​មួយទៀត​ធៀប​ចំណុច​មិន​ល្អ​ដែល​ឪពុក​ធ្លាប់​ផិត​ក្បត់​ចាកចោល​គ្រួសារ​ ហើយ​មក​ធ្វើ​រឿង​បង្ការ​លើ​ប្ដី​បច្ចុប្បន្ន​របស់​ខ្លួន។ មាន​តែ​មនុស្ស​ប្រុស​ប្រភេទ​ណា​ទៅ​ដែល​ទ្រាំ​នឹង​នាង​បាន? ក៏​បាន​តែ​ដំបូងៗ​ទេ នាង​នឹង​បន្ត​មេម៉ាយ​ដូច​មនុស្ស​ជំនាន់​មុន​ទៀត​មិនខាន។​ មនុស្ស​ប្រុស (ពិតប្រាកដ)​ ចូលចិត្ត​រស់នៅ​ជា​ខ្លួន​គេ កុំ​យក​ស្រមោល ឪពុក​នាង​មក​ប្រៀបធៀប​លើ​គេ​។

៤ មនុស្ស​ស្រី​ទំនេរ​ដើរ​តាម​ដូច​ស្រមោល​អន្ទោល

មនុស្ស​ស្រី​ដែល​មនុស្ស​ប្រុស​ទើស​ភ្នែក​បំផុត​គឺ ឃើញ​ដើរ​តាម​មិត្ត​គេ​ពីក្រោយខ្នង ឃើញ​មុខ​ប្ដី​ពេល​ណា​ប្រពន្ធ​នៅ​នុះ​ជានិច្ច ​គឺជា​សុបិន​ដ៏​សែន​អាក្រក់​មួយ។ យើង​ជា​មនុស្ស​ស្រី​ តែ​យើង​ក៏​មាន​ការ​ធ្វើ​​ យើង​ក៏​មាន​ចន្លោះ​សម្រាប់​ខ្លួនឯង ឬ​គ្រប់គ្រង​ផ្ទះ ចំណែក​បើ​ជា​ដើរ​មិនមែន​ទៅ​កន្លែង​ដែល​គេ​សុទ្ធ​តែ​ប្រុសៗ​យើង​ទៅ​ដែរ ​បង្ហាញ​ថា​យើង​ទាំងពីរ​មិន​ឃ្លាត​មួយ​ជំហាន​នោះ​ឡើយ។​ វា​បង្ហាញ​ថា​យើង​ទំនេរ​(ពេក)។

មនុស្ស​​ប្រុស​ណា​ទៅ​ ដែល​មាន​ប្រពន្ធ​អន្ទោល​ដូច​ស្រមោល​ហើយ​សប្បាយចិត្ត​? លើ​លោក​នេះ​គ្មាន​ទេ។​ អាពាហ៍ពិពាហ៍​ដែល​មិន​សប្បាយចិត្ត​នឹង​នាំ​មក​នូវ​ជីវិត​អពមង្គល​មួយ៕

ប្រែសម្រួល៖ តុង ឡុង

ចុចអាន៖បីម៉ាត់យ៉ាងខ្លី ទៅកាន់អ្នកដែលក្បត់​យើង​

ចុចអាន៖​អ្នកមាន​ជំងឺ​ផ្លូវ​ចិត្ត មានស្នេហា​ដូច​មនុស្ស​ទូទៅ​ដែរ​ទេ?​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម