Patti LaBelle អះអាង ​បទ “I Will Always Love You” មិនមែន​ឱ្យ Whitney Houstonទេ! – Kampuchea Thmey Daily
Connect with us

KPT+

Patti LaBelle អះអាង ​បទ “I Will Always Love You” មិនមែន​ឱ្យ Whitney Houstonទេ!

Published

on

អតីត​​តារាចម្រៀង​វ័យ​ ៧៧ ឆ្នាំ ​Patti LaBelle បានបង្ហើបឱ្យដឹងថា កវី​ Dolly Parton បានឱ្យ​បទចម្រៀង “I Will Always Love You” មកខ្លួន​ច្រើន​​មុនពេល WhitneyHoston ទទួលបានឱកាសនេះ។

អតីតតារាចម្រៀង ​Patti LaBelle

Forbe ស្រង់សម្តី​លោកស្រីមកថា​ ក្នុងឆ្នាំ ១៩៩២ កវីនិពន្ធដ៏ល្បី​នាង​ Parton បានសួរគាត់ថា​តើ​ចង់បានបទចម្រៀងដែរឬទេ ​ប៉ុន្តែ​ខ្លួន​មិនបានឱ្យចម្លើយជាផ្លូវការភ្លាមៗរហូត​ដល់ឱកាសនេះ​របូត​ទៅដល់ដៃ Whitney Hoston ដែល​ក្រោយមក​បទនេះ​បានល្បីល្បាញ​ដល់កម្រិត​កំពូល។

តារាចម្រៀង Whitney Hoston

លោកស្រី​បានលើកឡើងថា៖ “ខ្ញុំក៏សោមនស្សណាស់​ដែល​ឃើញ​ Whitney ធ្វើបានយ៉ាង​ល្អ​ ប៉ុន្តែ Dolly Parton និងខ្ញុំធ្លាប់បាននិយាយគ្នា​ថា​ខ្ញុំនឹងច្រៀងបទនោះ!” កវីនិពន្ធ​Parton បានសរសេរបទចម្រៀងល្បី ៗ ជាច្រើន​ដែល​មួយចំនួនថតអាត់​ក្នុងឆ្នាំ ១៩៧៣ សម្រាប់លោកស្រី ​​Patti LaBelle អតីតដៃគូរដ៏ស្និទ្ធ។

មិនដឹងថាហេតុអ្វីបានជាបទដ៏ល្បី “I Will Always Love You” ត្រូវប្តូរទៅ​ឲ្យ​អ្នកចម្រៀង​ផ្សេងដែលនាំអោយ​ Whitney Hoston ទទួលបានជោគជ័យកំពូល ១៤ សប្តាហ៍ជាប់ៗគ្នា​លើ​ Billboard Hot ។

កវី​ Dolly Parton

“I Will Always Love You” ក៏ត្រូវបានគេចាត់ទុកថាជាបទ​ចម្រៀងដែលលក់ដាច់បំផុត​គ្រប់ពេល​នៅរាល់​ពេល​មាន​តារាជំនាន់ក្រោយណាយក​ច្រៀង​ឡើងវិញក្តី​។

ThePeople.com ​អះអាងថា​ តារាស្រី ​Whitney Hoston បានទទួលមរណភាពកាលពីឆ្នាំ ២០១២ ក្នុងវ័យ ៤៨ ឆ្នាំនឹង​នៅតែ​បន្តបានសិទ្ធិពីមរតកចម្រៀងនេះ​។ លោកស្រីបាន​​ថតបទ “I Will Always Love You” ក្នុងឆ្នាំ ១៩៧៣ ជាការលាដល់អតីតដៃគូស្នេហា​ដំបូង​ខ្លួន​គឺលោក Porter Wagoner ។

ក្នុងឆ្នាំ ១៩៩៣ នាង​បានឈ្នះពាន Germmy សម្រាប់បទ​ដែល​បំបែក​កំណត់ត្រាប្រចាំឆ្នាំ​និងជា​តារា​ចម្រៀង​ប៉ុបឆ្នើម៕

ប្រែសម្រួល៖ តុងឡុង

ចុចអាន៖ គិតថា ភាពយន្តរឿង Frozen បាន​បង្រៀនពីការយកឈ្នះជំងឺផ្លូវចិត្តដែរទេ?

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 hours ago

ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ

ព័ត៌មានជាតិ4 hours ago

ឆ្នាំ​២០២០​រដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​៣៨​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥

ព័ត៌មានជាតិ5 hours ago

សង្ស័យ​ចុះ​ជួយ​សត្វ​ឆ្កែ​ធ្លាក់​ទឹក បែរជា​លង់ទឹក​ស្លាប់​២​នាក់​ម្តាយកូន​យ៉ាង​អាណោចអាធ័ម​

ព័ត៌មានជាតិ5 hours ago

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ព័ត៌មានជាតិ6 hours ago

លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល

ព័ត៌មានពេញនិយម