Connect with us

អាជីព

«ដើរ​តួ​ជា​ខ្លួន​យើង» គន្លឹះ​ធំ​បង្អស់​ដើម្បី​ជោគជ័យ​ពេល​និយាយ​ជា​សាធារណៈ

បានផុស

នៅ

នៅ​ក្នុង​បទ​បង្ហាញ ការ​និយាយ​លើ​វេទិកា ការ​សម្របសម្រួល​កម្មវិធី​ជជែក​ណាមួយ យើង​បរាជ័យ​ភ្លាម​ ប្រសិន​បើ​ប្រើ​សម្ដី​ដូច​មាន​គេ​ប្រើ​មុន​ ហើយ​ទន្ទេញ​ចាំ​តគ្នា ស្រដៀង​ៗ​គ្នា។

អាច​ហ្វឹកហាត់ អនុវត្ត​ការ​និយាយ​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការ​ផ្លាស់ប្ដូរ​ពាក្យ​ជានិច្ច។  ប្រសិន​បើ​លើ​វេទិកា អ្វីៗ​មិន​ដូច​ការ​គ្រោង​ទុក ការ​ចងចាំ​ពាក្យ​ថ្មី​ច្រើន អាច​ជួយ​យើង​ក្នុង​ការ​ទម្លុះ​ឧបសគ្គ​បាន ។

រវាង​អ្នក​និយាយ​និង​ទស្សនិកជន ពាក្យ​ដែល​គេ​ធ្លាប់​ឮ ជា​ទ្រឹស្ដី​ពេញ​និយម​ច្រើន​តែ​បង្កើត​នូវ​ការ​ធុញទ្រាន់​មិន​យកចិត្ត​ទុកដាក់។

ខាងក្រោម​នេះ​ជា​គន្លឹះ​ជួយ៖

១ ចេះ​និយាយ​ដោយ​ប្រើ​សំឡេង​ធម្មជាតិ

ការ​ភ្ជាប់​ជាមួយ​បេះ​ដូង ទស្សនិកជន អាច​ត្រូវ​បាន​ខូចខាត​ដោយ​សំឡេង​ដែល​មើល​ទៅ ត្បៀត ខំ​ប្រឹង​សម្ដែង​បែប​ក្លែងក្លាយ” ឬ“ ល្អឥតខ្ចោះ” ។ ជា​ទូទៅ​គួរ​តែ​ព្យាយាម​និយាយ​ដោយ​សំឡេង​សន្ទនា មាន​ខុសត្រូវ សុំទោស​ឬ​ស្អកស្អា។ល។

ចៀសវាង​ការ​និយាយ​ដោយ​ប្រើ​សំឡេង​ដែល​មើល​ទៅ​ដូច​បញ្ចូល​កុន ឬ​មិន​មែន​ខ្លួន​យើង ដែល​អាច​ធ្វើ​ឲ្យ​ខូចការ ដោយសារតែ​មនុស្ស​មិន​យកចិត្ត​ទុកដាក់​លើ​ពាក្យ​គន្លឹះ​បាន​ទៀត​សោះ​ព្រោះ​គេ​មិនមែន​មក​មើល​ល្ខោន​ទេ។​

២ រក្សា​ឲ្យ​ខ្លី​និង​ច្បាស់

ប្រសិន​បើ​ត្រូវ​បាន​ផ្ដល់​ពេល​ត្រឹម​តែ ១០ នាទី​ដើម្បី​ថ្លែង​សុន្ទរកថា ​កុំ​បង្ខំ​ខ្លួន​ឲ្យ​បំពេញ​ពេលវេលា​វែង​តាម​ដែលគេ​បាន​បែងចែក។ និយាយ​អ្វី​ដែល​ត្រូវ​និយាយ​ និង​ប្រើ​ពេល​វេលា​ដែល​នៅ​សល់​សម្រាប់​សំណួរ​ឬ​ដើម្បី​ឲ្យ​ស្ដាប់​វិញ។

គោលបំណង​សំខាន់​នៃ​ការ​ថ្លែងសុន្ទរកថា គឺ​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ផង​យល់​ ហើយ​នោះ​ប្រហែល​ជា​មិន​ត្រូវការ​រយៈ​ពេល​លើ​កន្លះ​ម៉ោង​ទេ។ ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​បទ​បង្ហាញ​យើង​អាច​រំលាយ​ចូល​ក្នុង​ចិត្ត​ពួកគេ​បាន​យ៉ាង​ងាយស្រួល​ គួរ​បញ្ចប់​សុន្ទរកថា​វែង​បំផុត​ក្នុងរយៈពេល ១៥ នាទី​ សម្រាប់​បើក​សំណួរ​បញ្ជាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ ភ្ជាប់​ជាមួយ​ទស្សនិកជន

សុន្ទរកថា​គឺ​ដូចជា​ការ​សន្ទនា​ដែល​ត្រូវ​ការ​ទាក់ទង​រវាង​យើង​ទៅ​កាន់​នរណា​ម្នាក់ ​ផ្សេង​ទៀត។ ក្នុង​ន័យ​នេះ​មិន​ខុស​គ្នា​ទេ មិនថា​អ្នក​ស្ដាប់​មាន​តែ​ម្នាក់​ឬ​មួយ​ពាន់​នាក់។

យើង​ទាំងអស់​គ្នា ដែល​ត្រូវ​បង្ខំ​ឲ្យ​​ទទួល​ព័ត៌មាន​ច្រើន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី អាច​ជា​ការ​ពិបាក​សម្រាប់​កាត់បន្ថយ​ការ​រំខាន​នានា​ ដូច្នេះ​ដើម្បី​បង្ហាញ​ថា​អ្វី​ដែល​យើង​កំពុង​តែ​និយាយ​ពិតជា​សំខាន់​ត្រូវ​តែ​និយាយ​សាច់ការ។

កុំ​ស្នើ​សុំ​ឲ្យ​ពួកគេ​បិទ​ទូរស័ព្ទ ព្រោះ​សម្រាប់​មនុស្ស​ខ្លះ​គេ​ចូលចិត្ត​ទុក​កំណត់ត្រា​ការ​ចាប់អារម្មណ៍​របស់​ពួកគេ​ក្នុង​ទូរស័ព្ទ។

ការ​ភ្ជាប់​ទំនាក់ទំនង​ចិត្ត ជាមួយ​អ្នក​ស្ដាប់​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព គឺ​ត្រូវ​ដឹង​អំពី ទស្សនិកជន​គោលដៅ​ខ្លួន សម្គាល់​ភាសា​រាងកាយ​ដែល​មិនមែន​ជា​ពាក្យ​សំដី ព្រោះ​ ទិដ្ឋភាព​នៃ​ការ​និយាយ​ជា​សាធារណៈ​នេះ មាន​សារៈសំខាន់​ឬ​អត់​គេ​នឹង​បង្ហាញ​ដោយ​មិន​ដឹង​ខ្លួន​ទេ៕

ប្រែសម្រួល៖ចម្រើន តារា

ចុចអាន៖អាថ៌កំបាំងធំ៤ ដែល​មេដឹកនាំ​ជាច្រើន​មិន​បាន​យល់​ទាន់​ពេល​វេលា

ចុចអាន៖Patti LaBelle អះអាង ​បទ “I Will Always Love You” មិនមែន​ឱ្យ Whitney Houstonទេ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម