KPT+
មេរៀនពីសហគ្រិនហ្វីលីពីនដែលតស៊ូបង្កើតយីហោហាងអាហារសម្រន់តតាំងជាមួយប្រេនបរទេស
ខណៈដែលពិភពលោកបានរងឥទ្ធិពលពីបណ្ដាញអាហារសម្រន់អាមេរិកប្រេនធំៗ ហ្វីលីពីនបែជាអាចបង្កើតយីហោផ្ទាល់ខ្លួនដោយមោទនភាព ហើយបានធ្វើឲ្យបុរសម្នាក់មានទ្រព្យសម្បត្តិយ៉ាងមហាសាលផងដែរ។
គ្រួសាររបស់ស្ថាបនិក Tony Tan Caktiong គឺជាជនអន្តោប្រវេសន៍ជនជាតិចិនក្រីក្រ មកពីខេត្ត Fujian ។ ឪពុករបស់លោកដែលដំបូងធ្វើការនៅក្នុងផ្ទះបាយនៅប្រទេសចិន និងជាចុងភៅនៅវត្តព្រះពុទ្ធសាសនាក្នុងទីក្រុងម៉ានីល។ បន្ទាប់មកពួកគេបានបើកភោជនីយដ្ឋាននៅ Davao ដែលជាទីក្រុងមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន។
បំផុសគំនិតដោយដំណើរទស្សនកិច្ចទៅកាន់រោងចក្រការ៉េមមួយ

Caktiong បានបញ្ចប់បរិញ្ញាបត្រវិស្វកម្មសំណង់ស៊ីវិលនៅសាកលវិទ្យាល័យ Santo Tomas ហើយមកជួយលើមុខជំនួញភោជនីយដ្ឋានឪពុករបស់លោក។ នៅឆ្នាំ ១៩៧៥ អាយុ ២២ ឆ្នាំ លោកត្រូវបានបំផុសគំនិតដោយដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតការ៉េមមួយ និងបានចំណាយប្រាក់ ៧០០០ ដុល្លារដើម្បីទិញសិទ្ធិផលិតការ៉េម Magnolia ។
លោកបានសាងសង់ផ្ទះការ៉េមចំនួន ២ នៅទីក្រុងម៉ានីល មួយនៅ Cubao និងមួយទៀតនៅ Quiapo ។ Caktiong គឺជាជនជាតិហ្វីលីពីនម្នាក់ ដែលធ្វើអ្វីមួយតែងប្រើបេះដូងទៅជាមួយ លោកនិងភរិយាឈ្មោះ Grace បានដឹងថា មនុស្សចូលចិត្តអាហារដែលក្ដៅហើយរហ័ស ដូច្នេះនៅដើមទសវត្សឆ្នាំ ១៩៧០ ពួកគេបានចាប់ផ្ដើមបម្រើអាហារជាហាំប៊ឺហ្គឺ។
រសជាតិសម្រាប់ភាពជោគជ័យ
ខួរក្បាលរបស់ Caktiong គឺសម្រាប់តែអាជីវកម្ម និងត្រូវបានគួបផ្សំជាមួយនឹងរសជាតិឈ្ងុយឆ្ងាញ់តែប៉ុណ្ណោះ។ លោកបានប្រាប់ Forbes នៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១៣ ថា “ ម៉ាក់របស់ខ្ញុំនិយាយថា ខ្ញុំគឺជាមនុស្សដែលលំបាកបំផុតក្នុងការចិញ្ចឹមបីបាច់ ពីព្រោះខ្ញុំគឺជាកូនដែលមិនសូវចូលចិត្តអាហារជាងគេ ជាពិសេសគឺនៅក្នុងរសជាតិ ចំណែកបងប្អូនរបស់ខ្ញុំ ញ៉ាំអ្វីទាំងអស់ដែលម៉ាក់ខ្ញុំធ្វើឲ្យ ” ។
មុនពេលចាប់ផ្ដើមហាងប៊ឺហ្គឺរ លោកនិងភរិយាបានធ្វើដំណើរទៅភ្លក់រសជាតិនៅទីក្រុងម៉ានីល ដោយយកសំណាកប៊ឺហ្គ័រជាច្រើនតាមតែអាចធ្វើទៅបាន។ បីឆ្នាំបន្ទាប់ពីបើកហាងលក់ការ៉េម ពួកគេក៏បានបើកដំណើរការហាងលក់ប៊ឺហ្គ័រ Jollibee ។
ពួកគេបានទម្លាក់សិទ្ធិលក់ការ៉េម និងបន្ថែមជម្រើសអាហារជាច្រើនទៀតដូចជា សាច់មាន់ spaghetti និងម្ហូបផ្សេងទៀត ក្នុងហាង។ ចាប់ពីនោះមកសិទ្ធិអាជីវកម្មយីហោមួយនេះ បានកកើតទឹកប្រាក់រាប់ពាន់លានដុល្លារ។
តើរូបចម្លាក់ Jollibee កើតមកពីណា?

Caktiong និយាយថា សត្វឃ្មុំតំណាងឲ្យប្រជាជនហ្វីលីពីន ដែលខិតខំធ្វើការ ហើយ Jollibee បង្ហាញពីសុភមង្គលដែលមាននៅក្នុងការចែកអាហារ និងបានពង្រឹងយីហោ ដោយធ្វើឲ្យកុមារអាចអូសទាញឪពុកម្ដាយរបស់ពួកគេទៅហាងលក់អាហារសម្រន់នេះបាន។
ការវាយលុកអាហារបរទេស McDonald’s

McDonald’s បានមកដល់ហ្វីលីពីននៅទសវត្សឆ្នាំ ១៩៨០ ប៉ុន្តែនេះមិនបានរារាំងដល់ Caktiong ទេ ។ លោកស្គាល់រសជាតិក្នុងស្រុក លោកដឹងថាជនជាតិខ្លួនចូលចិត្ត spaghetti ដែលមានជាតិផ្អែមជាងធម្មតា ចំណែកសាច់មាន់ត្រូវតែស្រួយពេលទំពានិងមានរសជាតិឆ្ងាញ់។
ពាក្យស្លោកយុទ្ធនាការរបស់គាត់គឺ ” langhap-sarap” (មានន័យថាក្លិនអាហារឆ្ងាញ់) និងដំណើរស្វែងរកមិនចេះចប់របស់លោក ដើម្បីផ្គាប់ចិត្តអតិថិជនគឺជាអ្វីដែលធ្វើឲ្យលោកនិងម៉ាកយីហោរបស់លោកមានប្រសិទ្ធភាព។
ក្លាយជាមហាសេដ្ឋី

ទ្រព្យសម្បត្តិសុទ្ធរបស់ក្រុមហ៊ុន Caktiong ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១,៧ ពាន់លានដុល្លារអាមេរិក ដោយ Jollibee គ្រាន់តែជាខ្សែសង្វាក់ចំណីអាហារមួយដែលលោកកាន់កាប់ប៉ុណ្ណោះ។ នៅមាន Red Ribbon, , Chowking, Greenwich Pizza, Manong Pepe និងMang Inasal ស្ថិតក្នុងចំណោមម៉ាកល្បីៗ ផ្សេងទៀតដែលប្រតិបត្តិការក្រោមការគ្រប់គ្រងរបស់លោក។
Jollibee ក៏បានក្លាយជាអង្គភាពសកលដែលមានសាខានៅអាមេរិក អ៊ីតាលី មជ្ឈិមបូព៌ា អង់គ្លេសនិងនៅទូទាំងទ្វីបអាស៊ី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖មនុស្សប្រុសភាគច្រើនចង់បានទំនាក់ទំនងជាប់លាប់មួយនៅវ័យប៉ុន្មាន?

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?