KPT+
សញ្ញាទាំង ៧ បង្ហាញថាជោគជ័យមកដល់មាត់ទ្វារ
ពេលខ្លះជោគជ័យបានឆ្ពោះមករកយើងរួចទៅហើយពេលយើងកំពុងដើរសំដៅទៅ។ ចម្ងល់នៃភាពជោគជ័យឥតព្រាងទុកនេះ នឹងត្រូវបកស្រាយនៅខាងក្រោមថា តើមានសញ្ញាអ្វីខ្លះ៖
១. ចែករំលែកជោគជ័យជាមួយអ្នកជុំវិញខ្លួន

ភាពជោគជ័យពិត ទាមទារសមត្ថភាពក្នុងការយល់ចិត្ត ដើម្បីបានដឹងថាអារម្មណ៍និងក្ដីសុបិនរបស់អ្នកដទៃមានសារៈសំខាន់ដូចយើងដែរ ហើយយើងមិនអាចទទួលបានជោគជ័យដោយគ្មានពួកគេឡើយ។
២. រក្សាតែភាពវិជ្ជមាន
ក្ដីសង្ឃឹមនិងសុទិដ្ឋិនិយមគឺជាសមាសធាតុចាំបាច់នៃជីវិតរីករាយ។ ប្រសិនបើយើងរស់នៅលើអ្វីដែលខុស នោះនឹងក្លាយជាមនុស្សជូរចត់មានតែរឿងអាក់អន់ចិត្ត។ នៅពេលរឿងទាំងនោះកើតឡើងយើងនឹងបរាជ័យមិនខាន ។
៣. ការបរាជ័យមិនមានជារៀងរហូតទេ

មនុស្សដែលមិនធ្លាប់បរាជ័យ គឺជាអ្នកដែលមិនព្យាយាម។ ផ្ទុយទៅវិញចាប់យកការបរាជ័យនីមួយៗជាឱកាសដើម្បីរៀនអ្វីមួយ បន្ទាប់មកបន្តដំណើរទៅមុខទៀត។ កំហុសរបស់យើងបានត្រួសត្រាយផ្លូវសម្រាប់ជោគជ័យ ដោយបង្ហាញនៅពេលយើងធ្លាប់ដើរលើផ្លូវខុស។
៤.រក្សារឿងនៅក្នុងទស្សនៈល្អៗជានិច្ច
ពេលខ្លះរឿងអាក្រក់ៗកើតឡើង នេះជាផ្នែកនៃជីវិត។ ចងចាំថា ភាគច្រើនថ្ងៃដ៏អាក្រក់បំផុតរបស់យើងហាក់ដូចជាវិស្សមកាលដែលមកយូរៗម្ដងតែប៉ុណ្ណោះ។ មិនថាមានរឿងអ្វីកើតឡើង ចូររក្សាតែទស្សនៈល្អៗជានិច្ចកុំបីខាន។
៥. ស្នើសុំជំនួយនៅពេលត្រូវការ
ការបដិសេធមិនសុំជំនួយ គឺជាសញ្ញាមួយនៃភាពអសមត្ថភាពខាងអារម្មណ៍។ ការសុំជំនួយមានន័យថាយើងលែងមានអារម្មណ៍ថាមានអ្វីដែលត្រូវបង្ហាញដោយភាពល្អឥតខ្ចោះទៀតហើយ។ នេះក៏បានបង្ហាញថាយើងមិនខ្លាចមនុស្សដែលបានរកឃើញចំណុចខ្សោយរបស់យើង ហើយយើងក៏បានយល់ថាគ្មាននរណាម្នាក់ជោគជ័យតែម្នាក់ឯងទេ។
៦. អបអរសាទរជោគជ័យទៅកាន់អ្នកដទៃ

បើមាននរណាម្នាក់ផ្សេងទៀតទទួលបានជោគជ័យដ៏ធំមួយ នោះមិនមានន័យថា យើងទទួលរងនូវការបាត់បង់ក្នុងសមាមាត្រស្មើៗគ្នានោះទេ។ សញ្ញាប្រាកដមួយនៃភាពជោគជ័យគឺសមត្ថភាពក្នុងការអបអរសមិទ្ធផលរបស់យើង ទៅកាន់ដទៃដោយភាពរីករាយ។
៧. ហ៊ានទទួលយកអ្វីដែលមិនអាចផ្លាស់ប្ដូរនិងផ្លាស់ប្ដូរអ្វីដែលអាចធ្វើបាន
មានភាពខុសគ្នារវាងទុទ្ទិដ្ឋិនិយមនិងភាពជាក់ស្ដែង។ ប្រសិនបើមានខ្យល់ព្យុះបណ្ដាលឲ្យផ្លូវរបស់យើងបាក់បែក គ្មានអ្វីដែលយើងមិនអាចធ្វើបាន ដើម្បីបញ្ឈប់វាឡើយ។
ប៉ុន្តែនៅពេលយើងព្រមទទួលយកខ្យល់ព្យុះ យើងក៏អាចចាប់ផ្ដើមធ្វើការដើម្បីកាត់បន្ថយផលប៉ះពាល់របស់វាបានដែរ។ ទទួលខុសត្រូវចំពោះការផ្លាស់ប្ដូរអ្វីដែលយើងមិនចូលចិត្តអំពីជីវិត គឺជាសូចនាករដ៏ធំបំផុតមួយនៃភាពជោគជ័យ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖success
ចុចអាន៖ស្មុគស្មាញរឿងប្រាក់កាក់បន្ទាប់ពីរៀបការរួចមែនទេ? អនុវត្តវិធីនេះភ្លាម!
ចុចអាន៖មេរៀនពីសហគ្រិនហ្វីលីពីនដែលតស៊ូបង្កើតយីហោហាងអាហារសម្រន់តតាំងជាមួយប្រេនបរទេស

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?