KPT+
ការពារភ្នែកប្រឆាំងពន្លឺពីអេក្រង់កុំព្យូទ័រ
ការនៅពីមុខអេក្រង់កុំព្យូទ័រយូរៗអាចបណ្ដាលឲ្យអ្នកប្រើប្រាស់មានបញ្ហាស្រវាំងភ្នែក ឬឈឺរោយសាច់ដុំភ្នែកជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាធ្វើឲ្យឈឺក្បាល ភ្នែកទៅជាស្ងួត និងរលាកបានថែមទៀតផង។
ដូច្នេះ ចំពោះលោកអ្នកដែលធ្វើការជាមួយកុំព្យូទ័ររាប់ម៉ោងក្នុងមួយថ្ងៃៗ មិនគួរបណ្ដោយឲ្យភ្នែកមានបញ្ហាទេ ដោយត្រូវការពារវាតាមវិធីខាងក្រោម៖
បន្ថយពន្លឺ
ទោះបីជាកំពុងអានសៀវភៅនៅមុខអេក្រង់បំភ្លឺ ឬអំពូលភ្លើងក៏ដោយ លោកអ្នកគួរបន្ថយភ្លើងបំភ្លឺទាំងអស់ល្មមៗបានហើយ ពីព្រោះវាអាចជួយសម្ពាធភ្នែកកុំឲ្យប្រឹងបើកខ្លាំង ពេកជាមួយពន្លឺពីកុំព្យូទ័រ។
ប្រើនៅទីតាំងមានពន្លឺច្រើន

នៅពេលប្រើកុំព្យូទ័រម្ដងៗ គួររកទីតាំងល្អក្នុងការដាក់វា ដូចជានៅជិតពន្លឺបង្អួចជាដើម ព្រោះវានឹងមិនធ្វើឲ្យអេក្រង់កុំព្យូទ័រជះចូលភ្នែកខ្លាំងពេកនោះទេ។
ឧស្សាហ៍ព្រិចភ្នែក
ការព្រិចភ្នែកបែបធម្មតាៗ ក៏អាចជួយលាងសមា្អតភ្នែកកុំឲ្យរលាក ឬស្ងួតបានដែរ។ ដូច្នេះលោកអ្នកគួរព្យាយាមព្រិចភ្នែកឲ្យបានញឹកញាប់ នៅពេលសម្លឹងកញ្ចក់កុំព្យូទ័រ។
សម្រាកខ្លះ

ប្រសិនត្រូវនៅជាមួយមុខកុំព្យូទ័រពេញមួយថ្ងៃ លោកអ្នកគួរសម្រាកពីអេក្រង់ប្រហែល២០-៣០ នាទី រួចសម្លឹងមើលឆ្ងាយៗ ២-៣ នាទី។ ការធ្វើបែបនេះ ជួយឲ្យសាច់ដុំភ្នែក បានសម្រាកខ្លះពីអេក្រង់កុំព្យូទ័រ។
ប្រើវ៉ែនតាការពារពន្លឺ
បច្ចុប្បន្ន ការការពារភ្នែកពីពន្លឺកុំព្យូទ័រមិនមែនជាបញ្ហាចោទទៀតទេ។ លោកអ្នកអាចរកទិញវ៉ែនតាការពារពន្លឺពណ៌ខៀវ យកមកទុកប្រើប្រាស់ ប្រសិនត្រូវនៅពីមុខកុំព្យូទ័រយូរម៉ោង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Cnet
ចុចអាន៖ កែកំប៉ុងអាលុយមីញ៉ូមដែលប្រើរួចជារបស់មានប្រយោជន៍ក្នុងផ្ទះកាន់តែលេចធ្លោ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ