KPT+
យុវវ័យណាប្រកាន់បាន៣ យ៉ាងនេះនឹងទទួលជោគជ័យក្នុងជីវិត
ភាគច្រើន មនុស្សយើងមានសេរីភាពក្នុងការសម្រេចចិត្តលើអ្វីដែលខ្លួនចង់ធ្វើនិងចង់បាននៅពេលពេញវ័យ ប៉ុន្តែនេះក៏ជាវ័យដែលងាយរងគ្រោះនិងសម្រេចចិត្តខុសជាញឹកញាប់។
យុវវ័យឈ្លាសវៃ ពូកែ និងអាចក្លាយជាបុគ្គលឆ្នើមទៅថ្ងៃអនាគតតែងតែដឹងពីវិធីជួយខ្លួនឯងឲ្យទៅមុខដោយការបង្កើតវិន័យ។
ថ្ងៃនេះ KPT Plus សូមលើកបង្ហាញវិន័យល្អ ៣ យ៉ាងរបស់យុវវ័យដែលធ្វើឲ្យពួកគេមានអនាគតភ្លឺស្វាងក្នុងជីវិត៖
១. ខិតខំសិក្សាទាំងក្នុងនិងក្រៅសាលា

ការពិតកាសិក្សាក្នុងពិភពលោកមិនមែនបញ្ចប់តែត្រឹមថ្នាក់រៀននោះឡើយ។ មនុស្សដែលទទួលបានភាពជោគជ័យគឺជាបុគ្គលដែលរៀនជារៀងរាល់ថ្ងៃតាមរយៈការអានសៀវភៅល្អៗ ឬចូលរៀនក្នុងវគ្គសិក្សាខ្លីជាដើម។ យុវវ័យទម្លាប់ល្អតែងតែស្វះស្វែងក្រេបយកចំណេះដឹងតាមដែលអាចធ្វើបាន ស្របពេលដែលមនុស្សជាច្រើនឈប់បន្តការរៀនសូត្របន្ទាប់ពីពួកគេបានបញ្ចប់ថ្នាក់សិក្សានៅក្នុងសាលា។ នោះគឺជាកំហុសដ៏ធំមួយដែលជាហេតុមិនអាចធ្វើឲ្យយុវវ័យមួយចំនួនទទួលបានភាពជោគជ័យក្នុងជីវិតឡើយ។ រីឯយុវវ័យឆ្លាតគេដឹងជានិច្ចថា សាលាមិនបានបង្រៀនរឿងជាច្រើនដែលទាក់ទងទៅនឹងជីវិតពិតក្នុងការរស់នៅប្រចាំថ្ងៃនោះទេ ដូច្នេះគេសង្វាតរៀនសូត្រគ្រប់ទីកន្លែង។
២. ពូកែសន្សំសំចៃ
មនុស្សដែលស្ថិតនៅក្នុងយុវវ័យភាពឬវ័យជំទង់ តែងតែចូលចិត្តសប្បាយច្រើន។ ពួកគេមួយចំនួនចង់មានអ្វីគ្រប់យ៉ាង ឬចង់ក្លាយខ្លួនដូចជាអ្នកកូនអ្នកមានខ្លះ ហើយទិញនូវសម្ភារៈនិយមទាំងឡាយដែលបន្ថែមភាពហ៊ឺហារក្នុងជីវិត។ ផ្ទុយពីខំរកភាពសប្បាយរីករាយក្នុងវ័យនេះ យុវជនយុវតីវៃឆ្លាតបែរជាមិនហក់លោត មិនខំតោងភាពហ៊ឺហារ មិនចាយវាយខ្ជះខ្ជាយឡើយ ព្រោះតែគេតែងគិតពីបញ្ហាហិរញ្ញវត្ថុជានិច្ច។ មិនថាគេជាកូនអ្នកទ្រព្យឬអត់ទេ ពួកគេគិតគូរសន្សំលុយ និងការបង្កើនទ្រព្យដោយវិធីផ្សេងៗ។ ម្យ៉ាងទៀតសោត គេចេះពិចារណាលើការវិនិយោគថែមទៀតផង។
៣. មិនងាយបោះបង់

នៅពេលដែលជួបប្រទះជាមួយនឹងការងារលំបាក ពួកគេមិនងាយបោះបង់ចោលហើយបែទៅធ្វើរឿងផ្សេងទៀតដែលមានលក្ខណៈងាយស្រួលនោះឡើយ។ ពួកគេមិនទម្លាប់បោះបង់ ហើយតែងតែមានភាពអត់ធ្មត់ខ្ពស់ និងមិនព្រមចុះចាញ់ចំពោះបញ្ហាឬការងារដែលលំបាកជាដាច់ខាត។ ដូច្នេះពួកគេមានភាពរឹងមាំ និងហ៊ានប្រឈមមុខជាមួយរឿងលំបាកគ្រប់យ៉ាងក្នុងជីវិត។ បន្ថែមពីលើនេះទៀតពួកគេតស៊ូ តតាំង ហើយតែងប្រាប់ខ្លួនឯងឲ្យក្លាហានជានិច្ច បើទោះបីជាត្រូវប្រឈមមុខចំពោះបញ្ហាឬការងារស្មុគស្មាញយ៉ាងណាក៏ដោយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ ef.com
ចុចអាន៖ អ្នកវិទ្យាសាស្ត្រ រកឃើញមូលហេតុនៃការប្រែសក់ស្កូវទាំងវ័យក្មេង

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?