Connect with us

KPT+

យុវវ័យណាប្រកាន់បាន៣ យ៉ាងនេះនឹងទទួលជោគជ័យក្នុងជីវិត

បានផុស

នៅ

ភាគច្រើន មនុស្ស​យើង​មានសេរីភាពក្នុងការសម្រេចចិត្តលើអ្វីដែលខ្លួនចង់ធ្វើនិងចង់បាននៅពេលពេញវ័យ ប៉ុន្តែនេះក៏ជាវ័យដែលងាយរងគ្រោះនិងសម្រេចចិត្តខុសជាញឹកញាប់។

យុវវ័យឈ្លាសវៃ ពូកែ និងអាចក្លាយជាបុគ្គលឆ្នើមទៅថ្ងៃអនាគតតែងតែដឹងពីវិធីជួយខ្លួនឯងឲ្យទៅមុខដោយការបង្កើតវិន័យ។

ថ្ងៃនេះ KPT Plus សូមលើកបង្ហាញវិន័យល្អ ៣ យ៉ាងរបស់យុវវ័យដែលធ្វើឲ្យពួកគេមានអនាគតភ្លឺស្វាងក្នុងជីវិត៖

១. ខិតខំសិក្សាទាំងក្នុងនិងក្រៅសាលា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពិតកាសិក្សាក្នុងពិភពលោកមិនមែនបញ្ចប់តែត្រឹមថ្នាក់រៀននោះឡើយ។ មនុស្សដែលទទួលបានភាពជោគជ័យគឺជាបុគ្គលដែលរៀនជារៀងរាល់ថ្ងៃតាមរយៈការអានសៀវភៅល្អៗ ឬចូលរៀនក្នុងវគ្គសិក្សាខ្លីជាដើម។ យុវវ័យទម្លាប់ល្អតែងតែស្វះស្វែងក្រេបយកចំណេះដឹងតាមដែលអាចធ្វើបាន ស្របពេលដែលមនុស្សជាច្រើនឈប់បន្តការរៀនសូត្របន្ទាប់ពីពួកគេបានបញ្ចប់ថ្នាក់សិក្សានៅក្នុងសាលា។ នោះគឺជាកំហុសដ៏ធំមួយដែលជាហេតុមិនអាចធ្វើឲ្យយុវវ័យមួយចំនួនទទួលបានភាពជោគជ័យក្នុងជីវិតឡើយ។ រីឯយុវវ័យឆ្លាតគេដឹងជានិច្ចថា សាលាមិនបានបង្រៀនរឿងជាច្រើនដែលទាក់ទងទៅនឹងជីវិតពិតក្នុងការរស់នៅប្រចាំថ្ងៃនោះទេ ដូច្នេះគេសង្វាតរៀនសូត្រគ្រប់ទីកន្លែង។

២. ពូកែសន្សំសំចៃ

មនុស្សដែលស្ថិតនៅក្នុងយុវវ័យភាពឬវ័យជំទង់ តែងតែចូលចិត្តសប្បាយច្រើន។ ពួកគេមួយចំនួនចង់មានអ្វីគ្រប់យ៉ាង ឬចង់ក្លាយខ្លួនដូចជាអ្នកកូនអ្នកមានខ្លះ ហើយទិញនូវសម្ភារៈនិយមទាំងឡាយដែលបន្ថែមភាពហ៊ឺហារក្នុងជីវិត។ ផ្ទុយពីខំរកភាពសប្បាយរីករាយក្នុងវ័យនេះ យុវជនយុវតីវៃឆ្លាតបែរជាមិនហក់លោត មិនខំតោងភាពហ៊ឺហារ មិនចាយវាយខ្ជះខ្ជាយឡើយ ព្រោះតែគេតែងគិតពីបញ្ហាហិរញ្ញវត្ថុជានិច្ច។ មិនថាគេជាកូនអ្នកទ្រព្យឬអត់ទេ ពួកគេគិតគូរសន្សំលុយ និងការបង្កើនទ្រព្យដោយវិធីផ្សេងៗ។ ម្យ៉ាងទៀតសោត គេចេះពិចារណាលើការវិនិយោគថែមទៀតផង។

៣. មិនងាយបោះបង់

នៅពេលដែលជួបប្រទះជាមួយនឹងការងារលំបាក ពួកគេមិនងាយបោះបង់ចោលហើយបែទៅធ្វើរឿងផ្សេងទៀតដែលមានលក្ខណៈងាយស្រួលនោះឡើយ។ ពួកគេមិនទម្លាប់បោះបង់ ហើយតែងតែមានភាពអត់ធ្មត់ខ្ពស់ និងមិនព្រមចុះចាញ់ចំពោះបញ្ហាឬការងារដែលលំបាកជាដាច់ខាត។  ដូច្នេះពួកគេមានភាពរឹងមាំ និងហ៊ានប្រឈមមុខជាមួយរឿងលំបាកគ្រប់យ៉ាងក្នុងជីវិត។ បន្ថែមពីលើនេះទៀតពួកគេតស៊ូ តតាំង ហើយតែងប្រាប់ខ្លួនឯងឲ្យក្លាហានជានិច្ច បើទោះបីជាត្រូវប្រឈមមុខចំពោះបញ្ហាឬការងារស្មុគស្មាញយ៉ាងណាក៏ដោយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ ef.com

ចុចអាន៖ អ្នកវិទ្យាសាស្ត្រ រកឃើញមូលហេតុនៃការប្រែសក់ស្កូវទាំងវ័យក្មេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម