KPT+
៩ ច្បាប់មហាតឹងរ៉ឹងសម្រាប់អ្នកបម្រើការលើយន្តហោះដែលមនុស្សភាគច្រើនមិនដឹង
មនុស្សមិនតិចទេមានក្ដីស្រមៃចង់ក្លាយជាអ្នកបម្រើការលើតាមយន្តហោះ ។ ការស្រមើស្រមៃនេះ ស្ដាប់មើលទៅពិតជាល្អណាស់ ប្រសិនបើពួកគេជាប់ការសម្ភាសន៍! ប៉ុន្តែការពិតនៃការធ្វើជាអ្នកបម្រើតាមយន្តហោះ ខុសគ្នាពីអ្វីដែលពធ្លាប់បានមើលឃើញ នៅពេលដែលពួកគេនៅវ័យកុមារ។
ជាការពិត ការងារនេះលំបាកបន្តិចហើយ ថែមទាំងមានច្បាប់ជាច្រើនទៀតដែលបុគ្គលិកត្រូវធ្វើតាម ប្រសិនបើចង់ទទួលជោគជ័យលើអាជីពមួយលើអាកាសា។ បុគ្គលិកហោះហើរក៍ត្រូវតែអនុវត្តតាមច្បាប់ដ៍តឹងរ៉ឹង ហើយភាគច្រើននៃច្បាប់ទាំងនោះ អនុវត្តនៅពេលដែលពួកគេកំពុងធ្វើការ ប៉ុន្តែទោះបីជាក្រៅវេនរបស់ពួកគេក៏ដោយ ច្បាប់មួយចំនួននៅតែត្រូវអនុវត្តដដែល។
១. សក់ក្បាលត្រូវមានរបៀបបំផុត
ក្រុមហ៊ុនអាកាសចរណ៍ នឹងរងកេរ្តិ៍ឈ្មោះអាក្រក់ ប្រសិនបើអ្នកបម្រើតាមយន្តហោះមើលទៅមិនស្អាតបាត។ ដូច្នេះមានច្បាប់ដ៏តឹងរ៉ឹងមួយនៅនឹងកន្លែងធ្វើការ ដើម្បីធ្វើឱ្យប្រាកដថា បុគ្គលិកហោះហើរទាំងអស់ ត្រូវតែមើលទៅល្អឥតខ្ចោះបំផុត។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនតែងតែមានច្បាប់ហ្មត់ចត់ណាស់ពីសក់ក្បាលរបស់បុគ្គលិកខ្លួន។
២. ថែមម្សៅក្រែមរហូត ប៉ុន្តែមិនអាចឲ្យអ្នកដំណើរឃើញនោះទេ
ពួកគេអាចមិនចាំបាច់ជាអ្នកផាត់មុខមានសមត្ថភាពដើម្បីក្លាយជាអ្នកបម្រើការតាមយន្តហោះនោះទេ ប៉ុន្តែត្រូវតែដឹងពីរបៀបផាត់មុខដោយខ្លួនឯង។ នោះគឺដោយសារតែក្រុមហ៊ុនអាកាសចរណ៍មួយចំនួនតម្រូវឱ្យធ្វើការតុបតែងមុខអំឡុងពេលហោះហើរ ជាមួយនឹងការបម្រើអាហារ ព្រមទាំងភារកិច្ចផ្សេងៗទៀត។ មូលហេតុនេះក៏អាចធ្វើឲ្យអ្នកដែលពាក់ eyeliner ក្នុងកំឡុងពេលបំពេញការងារជួបកាលបាកផងដែរ។ ខណៈដែលអ្នកបម្រើការហោះហើរជាស្ត្រី ត្រូវបានតម្រូវឱ្យមានផាត់មុខថែមរហូត ក្នុងអំឡុងពេលហោះហើរ ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើបែបនេះនៅចំពោះមុខអ្នកដំណើរណាម្នាក់ឡើយ។
៣. ហាមចងអាវជុំវិញចង្កេះ
នៅតាមក្រុមហ៊ុនអាកាសចរណ៍ភាគច្រើន ការធ្វើជាបុគ្គលិកហោះហើរ ប្រៀបបាននឹងរៀននៅសាលាដែលមានច្បាប់ដ៍តឹងរឹងមួយដូចច្នោះដែរ នោះគឺ បុគ្គលិកគ្រប់គ្នាត្រូវប្រកាន់ខ្ជាប់ដោយស្លៀកពាក់ឯកសណ្ឋានជានិច្ច។ ដោយសារតែអ្នកបម្រើជើងហោះហើរគឺតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ ដូច្នេះនៅពេលណាដែលពួកគេស្ថិតក្នុងឯកសណ្ឋានរបស់ក្រុមហ៊ុន ពួកគេត្រូវតែមើលទៅរៀបរយគ្រប់ពេលនៅលើយន្ដហោះ។ សូម្បីតែបន្ទាប់ពីការផ្លាស់ប្តូរវេនធ្វើការបានបញ្ចប់ក៏ដោយ។ ជាពិសេសក្នុងពេលហោះហើរ បុគ្គលិកមិនត្រូវបានអនុញ្ញាតឱ្យចងខ្សែក្រវ៉ាត់បូនៅជុំវិញចង្កេះទេ។ ពួកគេគ្រាន់តែដាក់វានៅជុំវិញស្មាតែប៉ុណ្តោះ។
៤. ហាមទទួលយកលុយធីបពីអ្នកដំណើរ
លោកអ្នកអាចធ្លាប់គិតថា បុគ្គលិកអាកាចរណ៍មានទម្លាប់ទទួលលុយធីបមិនខាន។ ប៉ុន្តែយោងទៅតាមសារពត៍មាន Reader’s Digest អ្នកបម្រើជើងហោះហើរទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យទទួលយកធីប ឬអំណោយអ្វីនោះទេ បើទោះបីជាពួកគេបានផ្ដល់សេវាកម្មពិសេសយ៉ាងណាក៏ដោយ។
ពេលខ្លះពួកគេអាចទទួលយកបាន ប្រសិនបើអ្នកដំណើរទទូចចង់ឲ្យទៅពួកគេ។ បុគ្គលិកក្រុមហ៊ុនខ្លះអាចទទួលយកបាន តែជាកាតជូនពរ ឬអំណោយផ្សេងៗ ប៉ុន្តែមិនមែនជាសាច់ប្រាក់សុទ្ធនោះទេ។
៥. ហាមប្រើថ្នាំ ឬឧបករណ៍វេជ្ជសាស្ត្រលើយន្តហោះ
គ្រប់យន្តហោះតែងតែឧបករណ៍វេជ្ជសាស្ត្រនៅលើនោះ ក្នុងករណីមានអាសន្នណាមួយ។ សមាជិកបុគ្គលិកក្នុងការហោះហើរ មានការបណ្ដុះបណ្ដាលពិសេស ដូច្នេះពួកគេដឹងពីអ្វីដែលត្រូវធ្វើ ក្នុងករណីមានអាសន្ន ប៉ុន្តែក្នុងពេលតែមួយពួកគេមិនមែនជាវេជ្ជបណ្ឌិតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ។ នេះមានន័យថា មានរបស់ខ្លះនៅក្នុងឧបករណ៍ពេទ្យដែលពួកគេមិនត្រូវបានអនុញ្ញាតឱ្យប្រើ។
ឧទាហរណ៍ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យប្រើស៊ឺរាំងចាក់បញ្ចូលក្នុងស៉េរ៉ូមឡើយ លុះត្រាតែពួកគេត្រូវបានបណ្ដុះបណ្ដាលជាផ្លូវការសិន។ ប៉ុន្តែសូមកុំបារម្ភអី ប្រសិនបើអ្នកកើតមានជំងឺក្នុងពេលហោះហើរ ពេលនោះនឹងមានគ្រូពេទ្យនៅលើយន្តហោះ ឬបុគ្គលិកផ្សេងទៀតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការព្យាបាល។
៦. ពួកគេមិនអាចសុំជំនួយទេ ពេលលើករបស់ធ្ងន់ៗ
ក្នុងនាមជាអ្នកបម្រើតាមយន្តហោះ ជួនកាលពួកគេត្រូវធ្វើការធ្ងន់បន្តិច។
បើទោះបីអ្នកដំណើរ មានទំនួលខុសត្រូវក្នុងការលើកឥវ៉ាន់ផ្ទាល់ខ្លួនចូលក្នុងកាប៊ីនខាងលើរបស់ពួកគេក៏ដោយ ប៉ុន្តែចៀសមិនផុតទេ ពេលខ្លះការងារនេះនឹងធ្លាក់ទៅលើបុគ្គលិកហោះហើរនៅពេលអ្នកដំណើរមិនអាចធ្វើបានដោយខ្លួនឯង។ លើសពីនេះទៅទៀតមានរបស់ជាច្រើនទៀតក្នុងកំឡុងពេលហោះហើរ ដែលពួកគេប្រហែលជាត្រូវលើក។ ប៉ុន្តែវានឹងខុសច្បាប់ក្រុមហ៊ុន បើពួកគេហ៊ានស្នើសុំជំនួយពីអ្នកដំណើរ។
៧. មិនត្រូវឲ្យគេឃើញស្នាមសាក់ដាច់ខាត
ខណៈបុគ្គលិកកំពុងបំពេញការងារ ពួកគេត្រូវតែលាក់ស្នាមសាក់របស់ខ្លួនពីអ្នកដំណើរ។ នេះមានន័យថា ទាំងការចាក់សាក់ដែលអាចមើលឃើញលើស្បែក ឬតុបតែងមុខ ឬលេចតិចតួចតាមសម្លៀកបំពាក់ក្ដី។ ក្នុងករណីខ្លះបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ នឹងមិនត្រូវបានសម្ភាសន៍ជាប់នៅកន្លែងធ្វើការដំបូងឡើយ ប្រសិនបើពួកគេមានស្នាមសាក់នៅតាមដងខ្លួន ដែលអាចឲ្យអ្នកដំណើរមើលឃើញ។ ជាពិសេសក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways មិនអនុញ្ញាតឱ្យបុគ្គលិកក្នុងការហោះហើរចាក់សាក់ជើងដាច់ខាត សូម្បីប្រើស្រោមជើងបិតបាំងក៏ដោយ។ ដូច្នេះ ជាការប្រសើរ ប្រសិនបើពួកគេមិនមានស្នាមសាក់នៅប្រអប់ជើង។
៨. ត្រូវបិទបាំងស្នាមមុនឲ្យជិត
ក្រុមហ៊ុនអាកាសចរណ៍ ក៏មិនខុសគ្នាជាមួយនិងក្រុមហ៊ុនហូលីវូដដែរ។ ដើម្បីរកប្រាក់ចំណេញ ពួកគេត្រូវតែសម្លឹងមើលអ្នកដាក់ពាក្យដោយផ្អែកលើមុខមាត់ស្រស់ស្អាតជានិច្ច។
ឧទាហរណ៍ក្រុមហ៊ុន Jet Airways ត្រូវការឲ្យបុគ្គលិកទាំងអស់ ចាំបាច់មានមុខមាត់ស្រស់ស្អាត និងមិនឲ្យឃើញមុនសូម្បីមួយគ្រាប់ ខណៈពេលពួកគេកំពុងតែបំពេញការងាររបស់ខ្លួន។
៩. ហាមផឹកគ្រឿងស្រវឹងលើយន្តហោះ សូម្បីតែពេលចប់វេនក៏ដោយ
គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលបុគ្គលិកក្នុងយន្តហោះមិនត្រូវបានអនុញ្ញាតឱ្យផឹកស្រានៅពេលពួកគេកំពុងធ្វើការ។ ការហោះហើរនឹងមានសុវត្ថិភាព សម្រាប់អ្នកដំណើរ ប្រសិនបើពុំមានករណីអ្វីកើតឡើង។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា បុគ្គលិកហោះហើរក៏មិនត្រូវបានអនុញ្ញាតឱ្យផឹកអ្វីទាំងអស់ សូម្បីនៅពេលចប់វេនរបស់ពួកគេក៏ដោយ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ កំពូលម៉ូឌែលស៊ីថ្លៃបំផុត៥រូប ក៏ជាសេដ្ឋីនីប្រចាំឆ្នាំ ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ