KPT+
IU ទម្លាយពីអតីតកាលធ្វើឲ្យពិភពលោករំជើបរំជួល
តារាចម្រៀងនិងសម្ដែងកូរ៉េ IU មិនត្រឹមតែមានសំឡេងពីរោះទាក់ទាញមិនអាចប្រកែកបាននោះទេ នាងថែមទាំងមានសមត្ថភាពអាចនិពន្ធបទភ្លេងបានទៀតផង។ នេះជាមូលហេតុដែលធ្វើឱ្យនាងទទួលបានភាពល្បីល្បាញគ្រប់ជំនាន់ រហូតមកដល់សព្វថ្ងៃ ជាពិសេសមនុស្សមិនតិចលាននាក់ទេដែលចូលចិត្ត IU នៅជុំវិញពិភពលោក ។

ឆ្លៀតក្នុងឱកាស កម្វិធីប្រគំតន្ត្រីនៅប្រទេសសិង្ហបុរី កាលពីឆ្នាំមុន នាងប្រាប់ថា វាមិនមែនជារឿងងាយស្រួលឡើយ ដែលនាងអាចឡើងមកដល់កម្រិតមួយនេះ។
“ខ្ញុំក្លាយជាមនុស្សម្នាក់ដែលអាចផ្ដោតអារម្មណ៍ទៅលើក្ដីស្រលាញ់និងឃើញអ្នកដែលខ្ញុំស្រលាញ់កាន់តែខ្លាំងឡើងៗ ទើបធ្វើខ្ញុំចង់និពន្ធបទចម្រៀងជាច្រើនទៀតអំពីស្នេហានិងមនោសញ្ចេតនា។”

នាងបានបន្ថែមទៀតថា បច្ចុប្បន្នខ្លួនកំពុងតែផ្លាស់ប្ដូរហើយ ចាប់តាំងពីនាងផ្ដោតលើសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡោះងៗ នាងចាប់ផ្ដើមចង់និពន្ធបទចម្រៀងជាច្រើនទៀតដែលបង្ហាញពីអារម្មណ៍ទាំងនោះ។ ជាការពិតណាស់ប្រិយមិត្តដែលបានចូលរួមការប្រគំតន្ត្រីបានឆ្លើយតបដោយក្ដីស្រឡាញ់និងការគាំទ្រយ៉ាងពេញទំហឹងចំពោះចម្រៀងរបស់ IU។
ស្របពេលនោះដែរ តារាស្រីកូរ៉េខាងត្បូងរូបនេះ ក៏ធ្លាប់បានបង្ហាញអារម្មណ៍ដូចគ្នាចំពោះអ្នកគាំទ្រនៅឯហុងកុង បន្ទាប់មកនាងបានទម្លាយអារម្មណ៍នេះជាមួយអ្នកគាំទ្រនៅសិង្ហបុរី ដែលធ្វើឱ្យបេះដូងហ្វេនៗមាននៅក្នុងការប្រគំតន្ត្រីពិតជាមានភាពកក់ក្ដៅជាខ្លាំង៕
ប្រែសម្រួល៖ Blue Sky
ចុចអាន៖ កំពូលម៉ូឌែលស៊ីថ្លៃបំផុត៥រូប ក៏ជាសេដ្ឋីនីប្រចាំឆ្នាំ ២០២០

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៥ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៨ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស