នៅលើពិភពលោកទាំងមូលមានប្រជាជនប្រមាណ ៤៦ លាននាក់ដែលមានជំងឺ Bipolar ។ Bipolar ប៉ះពាល់ខ្លាំងដល់ថាមពលរបស់មនុស្ស ជាពិសេសផ្នែកផ្លូវអារម្មណ៍ដែលទាក់ទងសកម្មភាពក្នុងសង្គមនិងការបំពេញភារកិច្ចប្រចាំថ្ងៃផងដែរ។ យើងត្រូវយកចិត្តទុកដាក់ទៅលើរោគសញ្ញាទាំងនោះ ដែលជួនកាលមិនអាចមិននឹកស្មានដល់។ បើយើងដឹងមុនខ្លះៗ នោះបង្កភាពងាយស្រួលដើម្បីស្វែងរកជំនួយក្នុងការព្យាបាលទាន់ពេលវេលា។
១.គេងមិនលក់
ដំណេកផ្លាស់ប្ដូរច្រើននៅពេលយើងមានជំងឺ Bipolar ហើយអាចនឹងមានបញ្ហាគេងមិនលក់ដែលមានរយៈពេលជាច្រើនសប្ដាហ៍ថែមទៀត។ តម្រូវការនៃការគេងក៏អាចថយចុះដែរ ហើយយើងប្រហែលជាមានអារម្មណ៍អស់កម្លាំងពេញមួយថ្ងៃ។
ជួនកាលអាចជួបប្រទះការគេងថប់ដង្ហើមដែរ ដោយដង្ហើមរបស់អ្នកជំងឺនឹងឈប់ដកម្ដងម្កាល។
២.អារម្មណ៍តែងផ្លាស់ប្ដូរញឹកញាប់
អ្នកមានជំងឺ Bipolar ច្រើនតែធុញថប់មិនថានៅទីណាក៏ដោយ។ វាកើតឡើងដោយសារអ្នកដែលមានជំងឺ Bipolar តែងតែផ្លាស់ប្ដូរអារម្មណ៍។ នៅពេលពួកគេព្យាយាមផ្ដោតលើការងារ បែរជាមានអារម្មណ៍រវើរវាយ រួចចាប់ផ្ដើមធ្វើអ្វីផ្សេងជំនួសវិញ។
៣.មានភាពអំនួតជ្រុលហួសហេតុ
នៅពេលនរណាម្នាក់មានជំងឺ Bipolar ពួកគេអាចជួបប្រទះនូវការភ្លេចភ្លាំងច្រើន។ េពេលខ្លះពួកគេមានអារម្មណ៍ថា ខ្លួនគេពូកែ តែបែរជាងាយរងគ្រោះទៅវិញ។ ពេលខ្លះទៀតមានទំនុកចិត្តខ្ពស់ពេក ហើយជឿជាក់ថាខ្លួនមានអំណាចខ្លាំងក្លា និងចំណេះដឹងច្រើនជាងអ្នកដទៃ។
៤. គិតលឿនជ្រុល
មនុស្សដែលមានជំងឺ Bipolar គិតរហ័ស និងធ្វើអ្វីលឿនៗ។ ពួកគេអាចមានគំនិតជាបន្តបន្ទាប់យ៉ាងរហ័សដែលមិនអាចបញ្ឈប់បាន។ យ៉ាងណាគំនិតទាំងនោះច្រើនតែពុំសូវល្អ ព្រោះគិតបែបមិនល្អិតល្អន់ ។
៥.និយាយច្រើនហួសហេតុ
អ្នកកើតជំងឺ Bipolar រមែងមានគំនិតប្រឆាំងគេឯង នៅពេលពួកគេនិយាយទៅកាន់មនុស្សផ្សេងទៀត។ ពួកគេនិយាយពីប្រធានបទមួយទៅប្រធានបទមួយបានមិនចេះចប់។ ការនិយាយបែបនេះនឹងធ្វើឡើងអស់ពេលច្រើនម៉ោង និងបន្តនិយាយច្រើនហួសហេតុដោយមិនខ្វល់ពីអ្វីឡើយ។
៦.គិតថាខ្លួនឯងអស្ចារ្យលើសគេ
អ្នកជំងឺ Bipolar រមែងមានអារម្មណ៍ប្រែប្រួលមិនទៀង។ នេះត្រូវបានគេស្គាល់ផងដែរថាជាប្រភេទ Mania ។ ក្នុងកំឡុងពេលដែលស្ថិតនៅក្នុងចំណោមមនុស្ស ពួកគេនឹងមានអារម្មណ៍សប្បាយរីករាយនិងរំភើបចំពោះអ្វីៗគ្រប់យ៉ាង។ ទន្ទឹមនឹងនេះពួកគេនឹងមានអារម្មណ៍ដូចជីវិតរបស់ខ្លួនល្អអស្ចារ្យណាស់អ៊ីចឹង។
៧.មានអារម្មណ៍ឆាប់ខឹងខ្លាំង
យ៉ាងណាក្ដី វិធីល្អត្រូវយកចិត្តទុកដាក់ចំពោះពួកគេ ដូច្នេះយើងអាចរកការព្យាបាលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រសិនបើមិនព្យាបាលទាន់ពេលវេលា Bipolarity អាចបណ្ដាលឱ្យកើតមានជំងឺផ្សេងៗទៀតដូចជាការធ្លាក់ទឹកចិត្តជាដើម។
តើយើងមានស្គាល់នរណាម្នាក់ដែលមានជំងឺ Bipolar ទេ? តើមានកត់សម្គាល់ឃើញរោគសញ្ញាណាមួយនៅក្នុងខ្លួនរបស់យើងដែរឬទេ?
ប្រែសម្រួល៖ Blue Sky
ចុចអាន៖ ឆាកជីវិត ដែលរៀបចំមិនបានល្អច្រើនកើតមានព្រោះតែគំនិតបីយ៉ាងនេះ