KPT+
ចរិតលក្ខណៈដែលបង្ហាញថា យើងឈប់ជាកូនក្មេងទៀតហើយ
មនុស្សយើងមានការវិវត្តន៍ផ្នែករូបរាងកាយ និងចិត្តគំនិតជារៀងរាល់ថ្ងៃ។ ការវិវត្តន៍ខាងចិត្ត ត្រូវបានគេហៅថា ជាមនុស្សពេញវ័យឬជាមនុស្សចាស់ទុំ។ តើមនុស្សដែលចាស់ទុំឬពេញវ័យមានលក្ខណៈសម្បត្តិយ៉ាងណា? ខាងក្រោមនេះជាចរិតលក្ខណៈដែលបង្ហាញថា នរណាម្នាក់លែងជាកូនក្មេងទៀតហើយ៖
ចេះគិតគូរពីអ្នកដទៃ
ចិត្តអាណិតអាសូរជាផ្នែកមួយនៃមនុស្សចាស់ទុំ។ អ្នកចាស់ទុំពិតនឹងគិតពីអ្នកដទៃ ជំនួសឱ្យការគិតតែពីអារម្មណ៍របស់ខ្លួនឯង ឬយកតែចិត្តខ្លួនជាធំ។ គេតែងតែលះបង់សម្រាប់អ្នកដទៃជានិច្ច គឺមុនពេលដែលគេចង់ធ្វើតាមបំណងប្រាថ្នាផ្ទាល់ខ្លួន។ នៅពេលអ្នកផ្សេងទទួលបានជោគជ័យគេនឹងអបអរសាទរជាជាងច្រណែននឹងអ្នកដទៃ។
ចេះបន្ទាបខ្លួន និងធ្វើជាគំរូ
ប្រសិនបើនរណាជាមនុស្សដែលចាស់ចិត្តចាស់គំនិត គេនឹងមិនបណ្តោយឱ្យអំនួយណាមួយមកគ្របលើគេបានឡើយ។ មនុស្សចាស់ទុំនឹងប្រព្រឹត្ដចំពោះអ្នកដទៃដោយស្មើភាព និងដោយការគោរពមិនថាមានបញ្ហាអ្វីក៏ដោយ ហើយគេក៏នឹងមិនមានអារម្មណ៍ថា ចង់លើកតម្កើងខ្លួនឲ្យខ្ពស់ជាងអ្នកណាទាំងអស់។
ចេះបត់បែនតាមកាលៈទេសៈ
អ្វីៗមិនតែងតែដូចអ្វីដែលបានគ្រោងទុក។ នៅពេលនរណាម្នាក់ក្លាយជាមនុស្សចាស់ចិត្តគំនិត នោះគេតែងមានសមត្ថភាពសម្របខ្លួនទៅនឹងស្ថានភាព។ ចរិតរឹងរូស មានៈ និងចង្អុលនេះចង្អុលនោះតាមតែចិត្ត គឺជាទង្វើដែលមនុស្សមិនទាន់គ្រប់អាយុធ្វើ។ ចំណែកអ្នកចាស់ទុំ គេមិនធ្វើរឿងទាំងនោះទេ ព្រោះគេជាមនុស្សដែលស្គាល់កាលៈទេសៈច្បាស់លាស់ ថាអ្វីគួរ ឬមិនគួរ។
មានចិត្តទូលាយ និងមិនចេះតែវិនិច្ឆ័យអ្នកដទៃ
ជាមនុស្សចាស់ម្នាក់តែងតែបើកចំហរចិត្តប៉ុនមេឃ ដោយមើលអ្វីៗក្នុងផ្លូវវិជ្ជមានជានិច្ច។ ល្អជាងការដើរចង្អុលមនុស្សដែលខុសពីខ្លួនថាបែបនេះ ឬបែបនោះ មនុស្សចាស់ទុំតែងមានឆន្ទៈចង់ភ្ជាប់គម្លាតរវាងគេនិងអ្នកដទៃឲ្យកាន់តែជិតស្និទ្ធ ដោយការកែលម្អគ្នា។
ចេះកែលម្អខ្លួន និងដឹងពីវិធីធ្វើឲ្យខ្លួនរីនចម្រើន
ភាពចាស់ទុំមានន័យថា គេនឹងមិនចេះស្កប់ស្កល់ចិត្ត ហើយគិតថាខ្លួនមានភាពល្អឥតខ្ចោះ ឬចាស់ពេកឡើយ។ គេជឿថា គ្រប់យ៉ាងតែងតែមានកន្លែងខុសឆ្គងសម្រាប់ការកែលម្អជានិច្ច។ ជីវិតគឺជាការរៀនសូត្រ ហើយគេតែងតែព្យាយាមធ្វើខ្លួនឱ្យកាន់តែប្រសើរឡើងឥតឈប់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្វែងយល់រោគសញ្ញាជំងឺ Bipolar ដើម្បីរកជំនួយព្យាបាលទាន់ពេលវេលា
ចុចអាន៖ អ្នកមានជំងឺផ្លូវចិត្ត មានស្នេហាដូចមនុស្សទូទៅដែរទេ?
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង