KPT+
៤យ៉ាងដែលយើងច្រើនធ្វើខុសពេលដើរកម្សាន្តឆ្ងាយៗ
មានរឿង ៤ យ៉ាងដែលគ្នាយើងច្រើនតែធ្វើខុសពេលត្រៀមនឹងធ្វើដំណើរទៅកម្សាន្តទីឆ្ងាយៗ
១ ដូរលុយរាយ
ករណីប្រើក្រដាសធំៗដែលយើងសន្សំទុកសម្រាប់ដើរលេង ឬ ពឹងពេកលើ ATM យើងនឹងចំណាយបន្ថែមលើថ្លៃសេវាប្រតិបត្តិការ ចំណែកបើទៅបរទេសទៀតនឹងរឹតតែមិនគួរ។ នៅតំបន់ចុងកាត់មាត់ញក ការចាយលុយធំច្រើនតែលំបាកឬបានការអាប់មកវិញដែលមិនសមស្រប។ល។ គួរត្រៀមលុយគ្រប់ប្រភេទពិសេសកាន់តែតូចកាន់តែប្រសើរ។
ជាធម្មតាម៉ាស៊ីនATM នៅតាមផ្លូវនឹងពេញណែនដោយអ្នកតម្រង់ជួរដែលខាតពេលយើង ហើយនៅតាមព្រលានយន្តហោះវិញសេវាកម្ម មានតម្លៃថ្លៃជាងធម្មតាក្នុងការប្រើ ដូច្នេះព្យាយាមដកលុយនៅកណ្ដាលទីក្រុងនានាអាចសន្សំបានច្រើន។
២ សម្រាកល្អតាមផ្លូវ
នៅពេលដែលកំពុងធ្វើដំណើរម្នាក់ៗមិនព្រមសម្រាលភាពនឿយហត់ខ្លួនឯងមុនពេលទៅដល់ទេ បែរជាទៅសម្រាកនៅកន្លែងនោះទៅវិញ ។ ការរៀនគេងឲ្យបានលក់នៅលើផ្លូវឆ្ងាយៗ និងនាំឲ្យមានដំណើរកម្សាន្តដែលមិននឿយហត់នឹងខ្លួនឯង ហើយយើងអាចត្រៀមប្រើខ្នើយកល់ក ឬយកល្អកាបូបដែលដាក់អីវ៉ាន់ទន់ៗអាចប្រើជាខ្នើយបានយ៉ាងល្អគ្រប់ទីតាំងនិងតាមខ្លួនជាប់ជានិច្ច។

៣ ខាតពេលព្រោះខោអាវនិងតុបតែង
ការពិតដ៏គួរឲ្យស្ដាយ ដែលគឺយើងមិនដឹងថា យើងកំពុងមានកម្មវិធីទៅណាខ្លះគួរស្លៀកអ្វី ហើយអ្នកខ្លះត្រូវអង្គុយកើតទុក្ខរអ៊ូរទាំស្វែងរកខ្ចីមិត្តឬទិញនៅនឹងកន្លែង។ វាកើតឡើងមិនចេះគ្រប់គ្រងការដើរកម្សាន្ត ដែលជាទូទៅយើងត្រូវដឹងថានោះជាតំបន់អ្វីហើយធ្វើសកម្មភាពអ្វីនិងត្រូវស្លៀកពាក់អី។
៤ ថតរូបភ្លេចសប្បាយ
តើយើងមកបង្អួតគ្នាឬមកដើម្បីស្រូបយកទេសភាពនិងខ្យល់អាកាស? ជាញឹកញាប់យើងភ្លេចអ្វីដែលល្អបំផុតក្នុងការធ្វើដំណើរគឺអាហារនិងប្រើអារម្មណ៍។ ការប្រើវិស្សមកាលរបស់យើងធ្វើជាលេស ដើម្បីថតរូបនៅគ្រប់ទីកន្លែង សូម្បីវត្ថុក្នុងចានពីភោជនីយដ្ឋាន បង្គន់នៃ បន្ទប់សណ្ឋាគារពិតជាគួរឲ្យខ្មាសអៀនដែលមនុស្សម្នាក់តែងស្រវាថតរូបគ្រប់ទីកន្លែងដើម្បីជាប្រយោជន៍នៃការបង្ហោះនៅលើបណ្ដាញសង្គម។ គួរតែភ្ញាក់ពីគេងនៅលើគ្រែសណ្ឋាគាររបស់យើងហើយប្រើពេលវេលានោះទទួលអារម្មណ៍ផាសុកភាពល្អជាង៕
ប្រែសម្រួល៖ សុភា
ប្រភព៖ thetravel
ចុចអាន៖ចង់ឲ្យកូនជោគជ័យក្នុងជីវិត ឪពុកម្ដាយគួរធ្វើសកម្មភាពនេះ
ចុចអាន៖ចង់ទៅប្រទេសជប៉ុន គួរដឹង ១០ ចំណុចនេះជាមុនសិន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ