៤យ៉ាង​ដែល​យើង​ច្រើន​ធ្វើ​ខុស​ពេល​ដើរ​កម្សាន្ត​ឆ្ងាយៗ – Kampuchea Thmey Daily
Connect with us

KPT+

៤យ៉ាង​ដែល​យើង​ច្រើន​ធ្វើ​ខុស​ពេល​ដើរ​កម្សាន្ត​ឆ្ងាយៗ

Published

on

មាន​រឿង ៤ យ៉ាង​ដែល​គ្នា​យើង​ច្រើនតែ​ធ្វើ​ខុស​ពេល​ត្រៀម​នឹង​ធ្វើដំណើរ​ទៅ​កម្សាន្ត​ទី​ឆ្ងាយៗ

១ ដូរ​លុយ​រាយ

ករណី​ប្រើ​ក្រដាស​ធំៗ​ដែល​យើង​សន្សំ​ទុក​សម្រាប់​ដើរ​លេង ឬ ពឹង​ពេក​លើ ATM យើង​នឹង​ចំណាយ​បន្ថែម​លើ​ថ្លៃ​សេវា​ប្រតិបត្តិការ ចំណែក​បើ​ទៅ​បរទេស​ទៀត​នឹង​រឹត​តែ​មិន​គួរ។ នៅ​តំបន់​ចុង​កាត់​មាត់​ញក ការ​ចាយ​លុយ​ធំ​ច្រើន​តែ​លំបាក​ឬ​បាន​ការ​អាប់​មក​វិញ​ដែល​មិន​សមស្រប។ល។ គួរ​ត្រៀម​លុយ​គ្រប់​ប្រភេទ​ពិសេស​កាន់​តែ​តូច​កាន់​តែ​ប្រសើរ។

ជា​ធម្មតា​ម៉ាស៊ីន​ATM នៅ​តាម​ផ្លូវ​នឹង​ពេញ​ណែន​ដោយ​អ្នក​តម្រង់​ជួរ​ដែល​ខាត​ពេល​យើង ហើយ​នៅ​តាម​ព្រលានយន្តហោះ​វិញ​សេវាកម្ម មាន​តម្លៃ​ថ្លៃ​ជាង​ធម្មតា​ក្នុង​ការ​ប្រើ ដូច្នេះ​ព្យាយាម​ដកលុយ​នៅ​កណ្ដាល​ទីក្រុង​នានា​អាច​សន្សំ​បាន​ច្រើន​។

២ សម្រាក​ល្អ​តាម​ផ្លូវ

នៅ​ពេល​ដែល​កំពុង​ធ្វើដំណើរ​ម្នាក់ៗ​មិនព្រម​សម្រាល​ភាព​នឿយហត់​ខ្លួនឯង​មុន​ពេល​ទៅ​ដល់​ទេ  បែរជា​ទៅ​សម្រាក​នៅ​កន្លែង​នោះ​ទៅ​វិញ ។​ ការ​រៀន​គេង​ឲ្យ​​បាន​លក់​នៅ​លើ​ផ្លូវ​ឆ្ងាយៗ និង​នាំ​ឲ្យ​មាន​ដំណើរ​កម្សាន្ត​ដែល​មិន​នឿយហត់​នឹង​ខ្លួនឯង​ ហើយ​យើង​អាច​ត្រៀម​ប្រើ​ខ្នើយ​កល់ក ឬ​យក​ល្អ​កាបូប​ដែល​ដាក់​អីវ៉ាន់ទន់ៗ​អាច​ប្រើ​ជា​ខ្នើយ​បាន​យ៉ាង​ល្អ​គ្រប់​ទីតាំង​និង​តាម​ខ្លួន​ជាប់​ជានិច្ច​។

៣ ខាត​ពេល​ព្រោះ​ខោអាវ​និង​តុបតែង

ការ​ពិត​ដ៏​គួរ​ឲ្យ​ស្ដាយ ដែល​គឺ​យើង​មិន​ដឹង​ថា យើង​កំពុង​មាន​កម្មវិធី​ទៅ​ណា​ខ្លះ​គួរ​ស្លៀក​អ្វី ហើយ​អ្នក​ខ្លះ​ត្រូវ​អង្គុយ​កើត​ទុក្ខ​រអ៊ូរទាំ​ស្វែងរក​ខ្ចី​មិត្ត​ឬ​ទិញ​នៅ​នឹង​កន្លែង។  វា​កើត​ឡើង​មិន​ចេះ​គ្រប់គ្រង​ការ​ដើរកម្សាន្ត ដែល​ជា​ទូទៅ​យើង​ត្រូវ​ដឹង​ថា​នោះ​ជា​តំបន់​អ្វី​ហើយ​ធ្វើ​សកម្មភាព​អ្វី​និង​ត្រូវ​ស្លៀកពាក់​អី។

៤ ថត​រូប​ភ្លេច​សប្បាយ

តើ​យើង​មក​បង្អួត​គ្នា​ឬ​មក​ដើម្បី​ស្រូប​យក​ទេសភាព​និង​ខ្យល់​អាកាស? ជា​ញឹកញាប់​យើង​ភ្លេច​អ្វី​ដែល​ល្អ​បំផុត​ក្នុង​ការ​ធ្វើដំណើរ​គឺ​អាហារ​និង​ប្រើ​អារម្មណ៍។​ ការ​ប្រើ​វិស្សមកាល​របស់​យើង​ធ្វើ​ជា​លេស ដើម្បី​ថតរូប​នៅ​គ្រប់​ទីកន្លែង សូម្បី​វត្ថុ​ក្នុង​ចាន​ពី​ភោជនីយដ្ឋាន បង្គន់​នៃ បន្ទប់​សណ្ឋាគារ​ពិតជា​គួរ​ឲ្យ​ខ្មាសអៀន​ដែល​មនុស្ស​ម្នាក់​តែង​ស្រវា​ថតរូប​គ្រប់​ទីកន្លែង​ដើម្បី​ជា​ប្រយោជន៍​នៃ​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។  គួរតែ​ភ្ញាក់​ពី​គេង​នៅ​លើ​គ្រែ​សណ្ឋាគារ​របស់​យើង​ហើយ​ប្រើ​ពេល​វេលា​នោះ​ទទួល​អារម្មណ៍​ផាសុកភាព​ល្អ​ជាង៕

ប្រែសម្រួល៖ សុភា

ប្រភព៖ thetravel

ចុចអាន៖ង់​ឲ្យ​កូន​ជោគជ័យ​ក្នុង​ជីវិត​ ឪពុកម្ដាយគួរ​ធ្វើ​សកម្មភាព​នេះ​

ចុចអាន៖ចង់​ទៅ​ប្រទេស​ជប៉ុន ​គួរ​ដឹង ​១០ ​ចំណុច​នេះ​ជា​មុន​សិន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

រដ្ឋាភិបាល​ចិន​ ផ្ដល់​អាហារូបករណ៍​ចំនួន​៦១​កន្លែង ​ដល់​សិស្ស​និស្សិត​កម្ពុជា

ជីវិតកម្សាន្ដ2 hours ago

នាយ កុយ រំភើប​ខ្លាំង ​ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​មុនគេ

ព័ត៌មានជាតិ3 hours ago

សម្តេច​ក្រឡាហោម ស ខេង បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់ លុបបំបាត់​យានយន្ត ដែល​បង្ក​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ

ព័ត៌មានជាតិ3 hours ago

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​ក្មេងអតីតិជន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ4 hours ago

បុរស​ម្នាក់​បើក​ម៉ូតូ​កោង​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្តធំ បណ្ដាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់​ម្នាក់​

ព័ត៌មានពេញនិយម