ការមើលទៅស្អាតនិងស្រស់ស្អាតវាខុសគ្នា។ មនុស្សស្រីជាច្រើនចំណាយទៅលើការកែសម្រស់ជាងលើការកសាងភាពពិតប្រាកដរបស់ខ្លួនឯងមានតឲ្យម្លៃរួចហើយ ក៏តាំងនាំគ្នាឆ្ងល់ថា ហេតុអ្វីបានជាប្រុសអ្នកមានលើលោកដូចជា Mark Zuckerberg បណ្តើរមនុស្សស្រីមានរូបរាងដ៏សាមញ្ញម្នាក់។
ពេលកំពុងប្រមាញ់រកបុរសអ្នកមានម្នាក់មនុស្សស្រីគួរតែដឹងពីចំណុចទាំងអស់នេះ។
១. ស្រស់ស្អាត
ជាការពិតយើងគួរតែស្អាត គឺអនាម័យ សម្បុរស្បែក ធ្មេញក្រចក តែមិនមែនរបៀបតារាម៉ូឌែលឈុតរួមរឹតនិងស្បែកជើងខ្ពស់ មាត់ក្រហម ភ្នែក Make Up ដិតដាម ដែលនឹងធ្វើឲ្យបុរសភាគច្រើនមិនមានអារម្មណ៍គោរពឬយកចិត្តទុកដាក់អ្នក ព្រោះគេដឹងភ្លាមថា អ្នកកំពុងងប់ងល់ក្នុងផ្លូវទាក់ទាញគេ។ ចូរចាំថាបុរសមានទំនោរធ្វើចំណាត់ថ្នាក់លើស្ត្រីវាយតម្លៃស្ត្រីជានិច្ច ចុះទម្រាំគេជាអ្នកមានដែលមានមនុស្សចោមរោម បើអ្នកធ្វើខ្លួនរបៀបហ្នឹងគឺអ្នកដូចអ្នកចោលរោមដទៃទៀតដែរ។
២. អ្នកគួរមានអាជីពមួយដែលអស្ចារ្យ
ដើម្បីទាក់ទាញបុរសធម្មតាម្នាក់ចូលក្នុងជីវិតរបស់អ្នកវាខុសពីប្រុសអ្នកមាន។ បើអ្នកមិនមានលុយដូចគេ អ្នកត្រូវមានអ្វីដែលគេមិនមានឬស្រីផ្សេងមិនមាន។ អ្នកគួរបង្កើនជំនាញខ្លួនឯងជាជាងទៅជឿតាមហោរាឬផ្តេកផ្តួលជំទាស់ក្រចករង់ចាំទេវបុត្រមករក។ អ្នកអាចជួបបុរសអ្នកមាននៅក្លឹប អ្នកអាចគេងជាមួយគេតែមិនមែនជាមនុស្សស្រីដែលគេស្ងើចសរសើរចង់បាននោះទេ។
បុរសអ្នកមានភ័យជាងគេនៅពេលដែលគេជួបមនុស្សស្រីម្នាក់ដែលមានអ្វីលើសពីលុយរបស់គេ ។ ព្រោះអ្វីដែលគេអាចឱ្យបានគឺលុយ ប្រសិននាងមិនត្រូវការវា គេនឹងដឹងថាគេច្រាស់ច្រាលបែបណាដើម្បីបាននាងមកគ្រប់គ្រង។
៣. ជីវិតអ្នកស្រស់ស្រាយ
ពួកបុរសអ្នកមានចូលចិត្តភាពស្រស់ស្រាយ។ អ្នកមិនមែននៅជាមួយគេ ហើយអង្គុយMakeUp ទេ។ អ្នកចេះជ្រមុជទឹក ចេះស្គី ចេះធ្វើដំណើរផ្សងព្រេង រស់នៅបែបអស្ចារ្យជាមួយធម្មជាតិឬមានសមត្ថភាពកីឡាផ្សេងៗដូចជា ជិះម៉ូតូធំ លេងហ្គោល ឬហោចណាស់វាយតេនីស។
ពួកបុរសអ្នកមានចូលចិត្តជិះសេះ ហើយនឹងមានវត្តមានសឹងនៅគ្រប់ទីលានប្រណាំង ពួកគេមិនរ៉ូមែនទិកដូចដែលអ្នកអានក្នុងប្រលោមលោកឡើយ។ ពួកគេឱ្យតម្លៃរបៀបរស់នៅដែលមានសុខភាពល្អ ជំនួសការទិញសម្លៀកបំពាក់និងគ្រឿងសំអាងថ្លៃៗ មនុស្សស្រីជាទីស្រលាញ់របស់គេ ត្រូវការស្បែកភ្លឺ សក់រលោងជាសញ្ញានៃសុខភាពល្អ និងរាងកាយសមសួនដើម្បីមើលទៅជាមនុស្សទាន់សម័យ ហាត់ប្រាណនិងយកចិត្តទុកដាក់លើកាយសម្បទា។
ការធ្វើលំហាត់ប្រាណទៀងទាត់នឹងមិនត្រឹមតែធ្វើឱ្យប្រព័ន្ធរាងកាយយើងរបស់អ្នកមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យសម្លេងរបស់យើងមុតថ្លាពិរោះរណ្តំ កែវភ្នែកភ្លឺចាំង និងស្រស់ស្រាយទាក់ទាញបុរសគ្រប់គ្នា៕
ប្រែសម្រួល៖ តុងឡុង
ចុចអាន៖ ក្រោយបែកផ្លូវគ្នាដើរ វាពិតឈឺចាប់ណាស់! តែក៏ត្រូវរៀនបំភ្លេចគេ
ចុចអាន៖ មហាសេដ្ឋីយល់ថា ប្រាក់ជាមូលហេតុភាគច្រើននៃការបែកបាក់ស្នេហា