KPT+
តើស្លឹកតែនិងការប្រើមកជាភេសជ្ជៈ មានប្រវត្តិមកពីទីណា?
ការផឹកតែគឺជាផ្នែកមួយនៃវប្បធម៌ចិន តាំងពីមុនសតវត្សរ៍ទី ៣ ។ ពាក្យចិនសម្រាប់តែគឺ cha គឺជាឫសគល់នៃពាក្យផ្សេងៗសម្រាប់តែ ដែលត្រូវបានប្រើនៅពាសពេញពិភពលោក។ ដោយផ្សារភ្ជាប់ជាមួយសមាគមពុទ្ធសាសនាយ៉ាងរឹងមាំ ហើយប្រវត្តិសាស្ត្រសង្គមដ៏សម្បូរបែបរបស់តែត្រូវបានបង្កប់នៅក្នុងវប្បធម៌ចិន។
តែធ្វើពីស្លឹករុក្ខជាតិ Camellia sinensis ហើយការដាំដុះតែមានដើមកំណើតនៅភាគនិរតីនៃប្រទេសចិន ដែលឥឡូវនេះត្រូវបានគេស្គាល់ថាជាខេត្ត យូណាន និង ស៊ីឈួន មុនរាជវង្សហាន ។

រឿងរ៉ាវរបស់តែគឺបានកើតឡើងនៅក្នុងរឿងព្រេងនិទានរបស់អធិរាជ Shennong ដែលត្រូវបានគេនិយាយថា គាត់បានរស់នៅកាលពី ៥០០០ ឆ្នាំមុន។
នៅថ្ងៃមួយនារដូវក្ដៅ ខណៈពេលដែលគាត់បានទៅលេងកន្លែងឆ្ងាយមួយ នៃអាណាចក្រដែលមានចៅក្រមកំពូលៗជាមិត្ត ក្នុងថ្ងៃឈប់សម្រាក។ ពេលនោះក៏មានពិធីជប់លាងកើតឡើង ហើយមានអ្នកខ្លះក៏ស្រវឹងស្រា មិនអាចដើរចេញណាបាន។
នៅថ្ងៃនោះអ្នកបម្រើបានចាប់ផ្ដើមដាំទឹកឲ្យចៅក្រមផឹក។ ស្លឹកស្ងួតម៉្យាងនៅគុម្ពោតព្រៃក្បែរនោះ បានធ្លាក់ចូលក្នុងទឹកពុះ ហើយសារធាតុពណ៌ត្នោតមួយត្រូវបានជ្រាបចូលក្នុងទឹកយ៉ាងចម្លែក។

ក្នុងនាមជាអ្នកវិទ្យាសាស្ត្រនិងជាអធិរាជមួយរូប គាត់ពិតជាចាប់អារម្មណ៍នឹងវត្ថុរាវថ្មីនេះជាខ្លាំង គាត់ក៏បានផឹកខ្លះ ដោយទទួលអារម្មណ៍ថា ពិតជាស្រស់ស្រាយនិងស្វាងស្រាអស់គ្មានសល់។
ដូច្នេះយោងទៅតាមរឿងព្រេងតែត្រូវបានបង្កើតឡើងនៅឆ្នាំ ២៧៣៧ មុនគ.ស ការផឹកតែបានចាប់ផ្ដើមជាមួយព្រះសង្ឃនៃពុទ្ធសាសនា ដែលបានរីករាលដាលយ៉ាងឆាប់រហ័សដល់អក្សរសាស្ត្រ ហើយនៅទីបំផុតប្រជាជនបានស្វែងយល់កាន់តែទូលំទូលាយជាងមុន។
ចំណែកនៅក្នុងរាជវង្សថាង តែត្រូវបានធ្វើពីស្លឹកឈើស្រស់ក្នុងទឹក និងបានកែច្នៃជានំតែស្ងួត ដែលត្រូវបានលីងនិងកិនមុនពេលយកទៅដាំក្នុងទឹកក្ដៅ ពេលខ្លះមានគ្រឿងផ្សំផ្សេងទៀតដូចជាម្ទេស ខ្ញី និងសំបកក្រូច។

តែនៅតែបន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងវប្បធម៌ចិនសព្វថ្ងៃ។ ក្រៅពីជួយបន្សាបជាតិស្រវឹងក្នុងរាងកាយ តែក៏អាចផឹកពេលទទួលទានអាហារ ហើយក៏ជារឿងធម្មតាក្នុងការផ្ដល់ជូនតែដល់ភ្ញៀវម្នាក់ និងក្នុងអំឡុងពេលពិធីមង្គលការឬចូលឆ្នាំចិនជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖theculturetrip
ចុចអាន៖អាយុចន្លោះ ១៨ទៅ២៥ឆ្នាំ គួរគ្រប់គ្រងពេលវេលាបែបណា
ចុចអាន៖សារមន្ទីរ Sanxingdui ទីតម្កល់វត្ថុបុរាណជាច្រើនដែលមានអាយុកាលជាង ៤០០០ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ