KPT+
ធ្លាប់បានត្រឹមគិត ហើយមិនដែលក្រោកមកធ្វើសកម្មភាព? មានវិធីផ្លាស់ប្ដូរ
នៅពេលយើងរីកចម្រើន បានពង្រីកសមត្ថភាពខ្លួនជាបន្តបន្ទាប់ ជាមួយនឹងសមត្ថភាពដែលបានពង្រីកឡើងមកជានិច្ចនោះ ចរិតចាស់ទុំមួយនឹងត្រូវបានបង្កើតឡើង។
មានរឿងពីរសំខាន់ដែលមនុស្សយើងអាចដឹកនាំខ្លួនឯង ក្នុងការបង្កើនសមត្ថភាព គឺការគិតនិងធ្វើសកម្មភាព។ មនុស្សជាច្រើនគិតណាស់ ប៉ុន្តែធ្វើអ្វីក៏មិនចេញដែរ។
មានជំហាន ៣ ដែលយើងត្រូវធ្វើដើម្បីពង្រីកសមត្ថភាព តាមរយៈការគិតហើយនិងធ្វើសកម្មភាពផង៖
១ បញ្ឈប់ការគិតធ្វើរឿងអ្វីដែលបានបរាជ័យពីពេលមុនឬសូម្បីជោគជ័យក្ដី និងចាប់ផ្ដើមងាកមកធ្វើបច្ចុប្បន្ន ដែលយើងអាចធ្វើបាន។
ជំហានដំបូងឆ្ពោះទៅរកភាពជោគជ័យគឺក្លាយជាអ្វីដែលយើងដឹងអំពីរបៀបធ្វើ ប៉ុន្តែនៅពេលបានស្ទាត់ជំនាញយើងគួរចាប់ផ្ដើមស្វែងរកអ្វីផ្សេងទៀតដែលលទ្ធភាពយើងទំនងជាអាចរៀនយល់ នឹងអាចធ្វើបាន។
មនុស្សចូលចិត្តធ្វើអ្វីៗ ដែលបានធ្វើមុនមក ប៉ុន្តែការនេះមិនបង្កើនសមត្ថភាពថ្មីច្រើនទេ។ ធ្វើអ្វីដែលថ្មីនាំឲ្យមានការច្នៃប្រឌិតនិងរបកគំហើញថ្មីៗដែលផ្ដល់នូវអ្វីបន្ថែមដល់ខ្លួនឯង។
២ បញ្ឈប់រំពឹងទុក និងចាប់ផ្ដើមធ្វើតែម្ដង
មនុស្សភាគច្រើនមានការរំពឹងទុកលើសការពិត។ អ្វីដែលអ្នកដទៃកំណត់ថា ជាពិតានបែរជាយើងប្រញាប់កំណត់ថាជាជាន់ថ្ម ហើយបន្ទាប់មកស្វែងរកឡើងទៅនៅពីលើទីនោះ ក្រោយមកក៏ផុងធ្លាក់។ ទម្លាប់ប្រចាំថ្ងៃចាស់ៗដដែលៗអាចឲ្យការងារឆាប់បានសម្រេចនិង មានប្រសិទ្ធភាពប៉ុន្តែមិនឲ្យយើងបានរុញសមត្ថភាពឲ្យហួសកម្រិតអតិបរមាទេ។
ព្យាយាមធ្វើអ្វីមួយឲ្យហួសពីការរំពឹងទុក។ បង្ហាញថាយើងបានធ្វើ ជាជំហានជោគជ័យរួចទៅហើយមុន។ គិតយឺតៗ ស្ដាប់ឲ្យច្បាស់និងច្រើន ហើយកុំដំអក់។

៣ បញ្ឈប់ធ្វើអ្វីដែលសំខាន់ម្ដងម្កាល និងចាប់ផ្ដើមធ្វើអ្វីដែលសំខាន់រាល់ថ្ងៃ
ប្រសិនបើវាសំខាន់វាសមនឹងធ្វើ ហើយនោះជាផ្នត់គំនិតរបស់អ្នកដឹកនាំ។ ទោះយ៉ាងណាជារឿយៗយើងលះបង់ពេលវេលារបស់យើងទៅជាបន្ទាន់ឬបន្ទាន់គួរសម ឬចាំបាច់ដែលជំនួសឲ្យអ្វីដែលសំខាន់ជាប្រចាំឬជាសង្វាក់។
វិនិយោគពេលវេលាដោយចេតនាក្នុងការពង្រីកសមត្ថភាពតាមរយៈការធ្វើសកម្មភាព។ សកម្មភាពចេតនារបស់យើងត្រូវធ្វើច្រើនជាងថ្ងៃម្សិលជានិច្ច ព្រោះថា មានតែធ្វើច្រើនទើបអាចបង្កើនសមត្ថភាព ហើយជីវិតដែលមិនបង្កើនសមត្ថភាព យើងនឹងធុញទ្រាន់មានពេលច្រើនទៅធ្វើរឿងមិនបានការ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ CNBC
ចុចអាន៖បានម្តាយក្មេកដែលមាន៥ ចំណុចនេះកូនប្រសាជាមនុស្សមានសំណាងបំផុត

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?