KPT+
ប្រសិនចេះជ្រើសសៀវភៅ ឪពុកម្តាយអាចសម្រាលការស្តីប្រដៅកូនបានខ្លះ
អ្នកនិពន្ធ ម៉ីសន សុធារី បាននិយាយប្រាប់ ក្នុងជំនួបមួយជាមួយអ្នកសារព័ត៌មាននិងមិត្តអ្នកអានថា ប្រសិនឪពុកម្តាយយល់ថា សៀវភៅសម្រាប់ខ្លួន ឯកូនៗនិងទទួលយកការស្តីថាផ្ទាល់មាត់នេះ មិនមានប្រសិទ្ធិភាពទេ។
មានសៀវភៅច្រើនណាស់ ដែលសក្ត័សមជាមួយពួកគេ ហើយកុមារៗនិងវ័យជំទង់អាចអាន ដើម្បីបង្កើនថាមពលផ្លូវចិត្ត សមត្ថភាពអត់ធ្មត់និង ស្គាល់ពាក្យកាន់តែច្រើន បង្រៀនចិត្តឱ្យស្ងប់ ព្រមទាំង ដុសខាត់គំនិតពិចារណា ចងចាំ។
សៀវភៅដែលអ្នកនិពន្ធរូបនេះ និយមឱ្យកូនៗអ្នកស្រីអាន រួមមាន ៖
១ កូនសិស្សជីវិត ភាគទីមួយនិង២ ដោយ សេង ហ្គេកលី (ល្អខ្លាំងសម្រាប់វ័យជំទង់)

២ វិញ្ញាសាជីវិត ដោយ កូនចាបមាស (ល្អខ្លាំងសម្រាប់វ័យជំទង់)

៣ មនុស្សបាក់ទឹកចិត្ត ដោយ គឹម ឌីណា (ល្អទាំងកូនជាយុវវ័យទាំងពុកម្តាយ)

៤ វណ្ណកម្មសៀវភៅគំនូរនៃ វិចិត្រករ ទ្រី សម្ផស្ស (ល្អទាំងភ្នែកទាំងអប់រំផ្លូវចិត្តកុមារពី១២ឆ្នាំចុះ)
៥ សៀវភៅជំនាញគ្រប់គ្រងហិរញ្ញវុត្ថុកម្រិតដំបូងនានាសម្រាប់កូនវ័យចន្លោះពី១៣ដល់២០ឆ្នាំ។ល។
អ្នកនិពន្ធរូបនេះពន្យល់ថា ការជ្រើសរើសសៀវភៅក៏ជាចំណេះមួយដែរ។ ការរើសសៀវភៅខុសនឹងនាំឱ្យក្មេងស្អប់ការអាន។ ក្នុងមួយសប្តាហ៍ អ្នកស្រីឱ្យកូនអានសៀវភៅអប់រំចិត្តពីរថ្ងៃ ហើយនិទានមួយថ្ងៃ ក្រៅពីនោះអានមេរៀន។
អ្នកនិពន្ធបញ្ជាក់ដូច្នេះថា «សៀវភៅខ្លះមានចំណងជើងល្អ មានខ្លឹមសារល្អ តែមិនត្រូវវ័យកូនៗនិងវ័យជំទង់! សៀវភៅខ្លះទៀត មានពាក្យគន្លឹះសំខាន់ៗច្រើនពិតមែន ប៉ុន្តែបកប្រែមកទាំងស្រុង ជាពាក្យបច្ចេកទេស ឬមិនមានការពន្យល់ ដែលសមស្របជាមួយបរិបថកម្ពុជាជាក់ស្តែង ក៏ពិបាកទទួលយកពុទ្ធិ! ក្មេងៗគាត់ចង់អាននូវអ្វី ដែលស៊ីមេទ្រីនឹងកាលដែលគាត់មើលឃើញក្នុងជីវិតពិត នៃសង្គមយើង ពុំមែនជាអ្វីដែលមានតែក្នុងសៀវភៅទេ។ សៀវភៅនីមួយៗមានក្រុមគោលដៅសម្រាប់អាន ពុំមែនគ្រប់គ្នាសុទ្ធតែអានយល់ឡើយ! ដូចយើងពេលខ្លះ អានអ្វីក៏កាត់យល់បាន អញ្ចឹងសៀវភៅអីក៏បាន តែងតែទទួលផលពីសៀវភៅ តែកូនៗ គេមានព្រំដែន! សៀវភៅកូនសិស្សជីវិតនិងវិញ្ញាសាជីវិត មានអមដោយនិទានល្អៗ ពាក្យពន្យល់ឡូស៊ិក ងាយៗ ស្រួលយល់ ដែលសក្ត័សមណាស់! ខ្ញុំបានកុម្ម៉ង់ទិញច្រើនទៅចែកចាយកូនក្មួយតាមខេត្តទៀត»។

អ្នកនិពន្ធ ម៉ីសន សុធារីបានចេញផ្សាយស្នាដៃចុងក្រោយនេះ «ការឈឺចាប់»ដែលផ្តោតសំខាន់លើយុវវ័យនិងមនុស្សវ័យកណ្តាលដែលកំពុងប្រឈមនឹងហានីភ័យខ្ពស់នៃជីវិតដែលពេញដោយសម្ពាធ។
អ្នកស្រី អធិប្បាយថា សៀវភៅជាង ៣០០ទំព័រនោះ ឆ្លុះបញ្ចាំងអំពីមូលហេតុនៃទុក្ខសោកនានាលើលោក ដែលអាត្មាខ្លួនអាចនឹងបញ្ចៀសបាន៕
អត្ថបទ៖ ហាណា
ចុចអាន៖ ជាបុគ្គលម្នាក់មានឥទ្ធិពលក្នុងសង្គម អ្នកនិពន្ធគួរចៀសវាងរឿង ៦ យ៉ាងនេះ

-
សន្តិសុខសង្គម២០ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល