KPT+
មុនបើកហាងកែសម្ផស្ស គួរដឹងគន្លឹះទាំង ៨ នេះសិន
ហាងកែសម្ផស្សតូចធំមិនតិចទេ ដែលបើកមិនទាន់បានប៉ុន្មាន ក៏ត្រូវបិទវិញ។ សាឡនដែលឈរជើងមិនបានយូរបែបនេះ អាចដោយសារម្ចាស់ហាងមិនទាន់យល់ដឹងច្បាស់ពីវិស័យកែសម្ផស្ស រួចក៏ចេះតែបើកតាមគេតាមឯង។
ទោះយ៉ាងណា ប្រសិនបើលោកអ្នកចង់រកស៊ីបើកហាងកែសម្ផស្សដែលជោគជ័យមួយបាន មកមើលគន្លឹះទាំង ៨ នេះ៖
១. បង្កើតផែនការអាជីវកម្មកែសម្ផស្ស

ការសរសេរផែនការ គួរតែជាជំហានដំបូងនៅពេលចាប់ផ្ដើមអាជីវកម្មណាមួយ ព្រោះវាផ្ដល់ឲ្យនូវគោលបំណងច្បាស់លាស់ដើម្បីសម្រេចបានគោលដៅ។
លោក Ali Ryan ម្ចាស់ហាង The Dry House មានប្រសាសន៍ថា “ ផែនការអាជីវកម្ម គឺជាគន្លឹះក្នុងការចាប់ផ្ដើមហាងកែសម្ផស្សដ៏ជោគជ័យ” ។
ផែនការផ្ដល់នូវផែនទីបង្ហាញផ្លូវសម្រាប់ម្ចាស់ហាងកែសម្ផស្សឲ្យដើរតាម និងជួយសហគ្រិនឲ្យពិចារណាគ្រប់ផ្នែកនៃអាជីវកម្មរបស់ខ្លួនរួមមាន ហិរញ្ញវត្ថុ ទីផ្សារហាងកែសម្ផស្សនៅក្នុងតំបន់ និងរបៀបប្រកួតប្រជែងជាមួយនឹងហាងដទៃទៀត។
២. យល់ច្បាស់ពីច្បាប់ក្នុងតំបន់
ច្បាប់និងបទបញ្ញត្តិរបស់រដ្ឋរមែងខុសគ្នាដោយអន្លើអាស្រ័យលើតំបន់ និងប្រភេទហាងដែលកំពុងបើក។ ឧទាហរណ៍ ហាងកាត់សក់ តម្រូវឲ្យមានអាជ្ញាប័ណ្ណខុសគ្នាពីហាង ម៉ាស្សាមុខ។ ដូច្នេះ ការយល់ដឹងពីនីតិច្បាប់ អាចចៀសវាងការបញ្ឈប់ប្រតិបត្តិការក្រោយបើកហាង ឬការពិន័យប្រាក់ផ្សេងៗ។
ខាងក្រោមនេះ ជាលិខិតអនុញ្ញាតទូទៅមួយចំនួនដែលតម្រូវឲ្យមានសម្រាប់សាឡន៖
-អាជ្ញាប័ណ្ណហាងកែសម្ផស្ស
-អាជ្ញាប័ណ្ណគ្រឿងសម្អាង
-លេខអត្តសញ្ញាណនិយោជិក (EIN)
-លិខិតអនុញ្ញាតសាងសង់
-លិខិតទទួលស្គាល់អនាម័យ
៣. រកវិធីធ្វើឲ្យហាងកែសម្ផស្សលេចធ្លោ

ហាងកែសម្ផស្សមានភាពលេចធ្លោ ជាហាងដែលមានអ្វីពិសេសប្លែកពីគេ។ ប្លែកពីគេមិនមែនចម្លែក តែជាហាងដែលផ្ដល់នូវសេវាកម្មល្អ បុគ្គលិកមានជំនាញច្បាស់លាស់ ការយកទុកចិត្តដាក់ជាមួយភ្ញៀវ អនាម័យក្នុងហាង ការតុបតែងហាងស្អាតទាក់ទាញ ក៏ដូចជាតម្លៃសមរម្យផងដែរ។ ធ្វើបានចំណុចប៉ុន្មាននេះ ការរីកចម្រើននៃអាជីវកម្មនៅក្នុងទីផ្សារសម្ផស្សងាយស្រួលទទួលបានបំផុត។
៤. ទាក់ទងជាមួយភ្នាក់ងារចែកចាយដុំ
ដើម្បីទទួលបានផលិតផលសម្រាប់ហាងកែសម្ផស្សដូចជា កៅអី កញ្ចក់ ឧបករណ៍សម្ងួត ម៉ាស៊ីនកៀប ឬគ្រឿងក្រអូបជាច្រើនទៀត ត្រូវទាក់ទងជាមួយអ្នកចែកចាយដុំក្នុងស្រុក ឬក្រៅប្រទេស ទើបតម្លៃធូរថ្លៃ។ ម្យ៉ាងទៀតនោះ ខណៈសហការជាមួយតំណាងចែកចាយធំ យើងអាចក្លាយជាសមាជិកដែលទទួលការបញ្ចុះតម្លៃផងដែរ។
៥. ជ្រើសរើសទីតាំងត្រឹមត្រូវដើម្បីបើកហាង
មិនថាទិញអគារ ឬជួលកន្លែងណាមួយទេ ទីតាំងជាកត្តាត្រូវពិចារណាមុនសម្រេចចិត្តបើកហាង។ ហាងគួរតែស្ថិតនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន និងងាយស្រួលធ្វើដំណើរចេញចូល។ ម្យ៉ាងទៀត ត្រូវប្រាកដថាហាងរបស់យើង នៅឆ្ងាយពីដៃគូប្រកួតប្រជែងដែលផ្ដល់សេវាកម្មដូចគ្នា។
៦. ជួលអ្នករចនាហាង
ចង់បើកហាងកែសម្ផស្សស្តង់ដារដែលអាចទាក់ទាញអតិថិជនគ្រប់វ័យឲ្យចូលមិនដាច់ គួរកុំស្ដាយលុយចំណាយជួលអ្នកជំនាញខាងរចនា មករៀបចំហាងរបស់យើង។ អ្នករចនាហាង គេមានជំនាញក្នុងការទុកដាក់សម្ភារបែបណាឲ្យមានរបៀប មិនចង្អៀត និងតុបតែងហាងឲ្យស្រស់ស្អាតទាក់ទាញភ្នែកអតិថិជនចង់ចូលមិនលោះ។
៧. ផ្ដោតលើបុគ្គលិកឲ្យច្រើន

បង្កើតហាងថែរក្សាសម្ផស្សដែលអាចឈរជើងបានយូរ ត្រូវការបុគ្គលិកមានជំនាញពិតប្រាកដ ព្រោះអតិថិជនក៏មិនខ្លាចចំណាយប្រាក់ទេ បើសេវាកម្មល្អ លើកលែងតែហាងរបស់យើងធ្វើជូនភ្ញៀវលំៗប៉ុណ្ណោះ ដែលធ្វើឲ្យពួកគេលែងចង់មកទៀត។ ក្រៅពីនោះ ម្ចាស់ហាងត្រូវយកចិត្តទុកដាក់និងលើកទឹកចិត្តបុគ្គលិកជាប្រចាំដើម្បីឲ្យពួកគេមានកម្លាំងធ្វើការ ក៏ដូចជាចេះសហការគ្នា។ ក្នុងនាមជាចៅហ្វាយនាយ កុំភ្លេចឆ្លៀតពេលបណ្ដុះបណ្ដាលបុគ្គលិកឲ្យរីកចម្រើនដើម្បីជួយឲ្យអាជីវកម្មដំណើរការរលូននិងរក្សាកេរ្តិ៍ឈ្មោះបានយូរ។
៨. គិតគូរពីអតិថិជន

ចាប់ផ្ដើមប្រមូលមតិយោបល់របស់អតិថិជនពីអ្វីដែលពួកគេចូលចិត្តនិងមិនចូលចិត្តចំពោះហាងរបស់យើង។ ធ្វើការផ្លាស់ប្ដូរចំណុចអវិជ្ជមានដែលភ្ញៀវមិនពេញចិត្តដើម្បីបំពេញសេចក្ដីត្រូវការរបស់ពួកគេឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ទាំងនេះជាការបង្ហាញអតិថិជនថា អ្នកឲ្យតម្លៃនិងធ្វើតាមសេចក្ដីត្រូវការរបស់ម៉ូយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BND
ចុចអាន៖តាមពិតប្រវែងសក់ បង្ហាញពីចរិតលក្ខណៈទៀត?
ចុចអាន៖កែកំប៉ុងអាលុយមីញ៉ូមដែលប្រើរួចជារបស់មានប្រយោជន៍ក្នុងផ្ទះកាន់តែលេចធ្លោ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ