KPT+
ស្ត្រីសម័យទំនើប មានគ្រប់លក្ខណា រមែងប្រកាន់ចរិយាមារយាទប៉ុន្មាននេះជាប់ខ្លួន
ត្បិតតែកំពុងស្ថិតក្នុងសម័យទំនើប ប៉ុន្តែស្ត្រីខ្មែរនៅតែមានតម្លៃ សមជានារីប្រពៃ ប្រសិនអាចប្រកាន់ចរិយាប៉ុន្មាននេះជាប់ខ្លួន។
១. ឧស្សាហ៍ធ្វើការងារ
ចរិយាមារយាទល្អបង្ហាញពីភាពខុសគ្នារវាងស្ត្រីសាមញ្ញនិងស្ត្រីគ្រប់លក្ខណា។ ភាពខ្ជិលច្រអូសនៅពេលធ្វើការឬកំពុងញ៉ាំអាហារក្ដី ជាទម្លាប់របស់នារីធម្មតា។ រីឯការឧស្សាហ៍ព្យាយាម និងភាពរហ័សរហួនលើការងារនានា ជាឥរិយាបថត្រឹមត្រូវនៃនារីពេញលក្ខណៈ។
២. គ្មានចរិតតួឯក
ស្ត្រីមានលក្ខ មិនមានចរិកតួឯកជាប់ខ្លួននោះទេ។ នាងឥតពុតមាយា ឬរអ៊ូរទាំច្រើនព្រោះតែរឿងអត់បានការនោះឡើយ ប៉ុន្តែជានារីមានភាពទំនួលខុសត្រូវលើអ្វីដែលខ្លួនបានធ្វើ។

៣. មិនចាយពេលនិយាយដើមអ្នកដទៃ
មនុស្សស្រីមានមារយាទត្រឹមត្រូវ មិនប្រើពេលវេលាអត់ប្រយោជន៍ដោយការនិយាយដើមគេ ឬការនិយាយមិនសមរម្យប៉ះពាល់បុគ្គលដទៃឡើយ។ នាងគ្មានពេលទាល់តែសោះសម្រាប់ជជែកពីរឿងនរណាដែលមិនពាក់ព័ន្ធនឹងខ្លួន។
៤. គោរពពេលវេលា
ការគោរពពេលវេលា ជាគន្លឹះសំខាន់បង្ហាញពី តម្លៃរបស់មនុស្សទូទៅ ក៏ដូចជាស្ត្រីផងដែរ។ ជាធម្មតា មនុស្សស្រីតែងខ្លួនយូរជាងបុរស ប៉ុន្តែនារីឈ្លាសវៃ ពុំខកខានការណាត់ជួបផ្ទាល់ខ្លួន ឬពាណិជ្ជកម្ម តាមរយៈការមកយឺតនោះទេ។ នេះគឺជាគុណតម្លៃនៃស្ត្រីសម័យទំនើបដែលមានលក្ខណៈពេញលេញ។
៥. យកចិត្តទុកដាក់លើខ្លួនឯង
ស្ត្រីគ្រប់រូប ត្រូវការជាចាំនូវភាពស្រស់ស្អាត។ ទោះបីសម្រស់ពីធម្មជាតិពុំសូវអំណោយផលក៏ដោយ តែស្ត្រីសមសួនរមែងចេះរៀបចំខ្លួនបានសមភ្នែកញាតិ។ ជាពិសេសយកចិត្តទុកដាក់លើខ្លួនឯង ធ្វើយ៉ាងណាឲ្យស៊ីទៅនឹងរាងកាយ តាមរយៈការញ៉ាំអាហារល្អៗ ការរក្សាអនាម័យ និងថែរក្សាសម្ផស្សខ្លួនឯងជាដើម។
៦. មិនតែងមុខជ្រុល
មនុស្សស្រីស្រស់ស្អាត មិនសំដៅដល់នារីដែលតុបតែងមុខ លាបម្សៅដូចតួកុន ឬធ្វើសក់លាបក្រចកឆើតឆាយឡើយ។ នាងស្អាតបានរាល់ថ្ងៃ តាមវិធីសាមញ្ញៗ បែបធម្មជាតិ ដោយចេះរៀបចំតាមរបៀបរបស់នាង។
៧. ការជ្រើសរើសម៉ូដ

ក្នុងការសំលៀកបំពាក់របស់នារីទាំងឡាយ មិនអាស្រ័យលើភាពសិចស៊ី ឡូយឆាយ ទើបហៅថា ស្រស់ស្អាតនោះទេ។ ការមានទំនុកចិត្តលើខ្លួនឯង ជាភាពស្រស់ស្អាត និងទាក់ទាញពិតទៅកាន់មនុស្សជុំវិញ។ ស្ត្រីឆ្លាតរមែងចេះជ្រើសរើសស្លៀកពាក់ឲ្យស៊ីនឹងរូបរាង និងត្រូវតាមកាលៈទេសៈ។ ចំណែកការពាក់ស្បែកជើង ក៏ជ្រើសបានសមសួនតាមកម្មវិធី និងអាស្រ័យលើពណ៌នៃសំលៀកបំពាក់ផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖មិនចង់លក់មុខពេលទៅស្រុកគេ គួរស្វែងយល់វប្បធម៌ប្លែកៗរបស់ប្រទេសទាំងនេះ!
ចុចអាន៖គន្លឹះ ៦ យ៉ាងពង្រីកសមត្ថភាពផ្ទាល់ខ្លួនឲ្យរីកចម្រើនជានិច្ច

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ