Connect with us

KPT+

គន្លឹះ ៦ យ៉ាង​ពង្រីក​សមត្ថភាព​ផ្ទាល់ខ្លួន​ឲ្យ​រីកចម្រើន​ជានិច្ច

បានផុស

នៅ

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​មិន​គួរ​នៅ​តែ​ជា​មនុស្ស​ដដែល​ដោយ​គ្មាន​រីក​លូតលាស់​នោះ​ទេ។ ជីវិត​មិន​មែន​ជា​ការ​នៅ​ទ្រឹង តែ​វា​ជា​ការ​ផ្លាស់ប្ដូរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ជានិច្ច។

ការ​ពង្រីក​សមត្ថភាព​របស់​ខ្លួន​ជា​រឿង​សំខាន់​ដែល​នឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ផ្សេង​នា​ពេល​អនាគត។

ទីនេះ​ជា​គន្លឹះ​ទាំង ៦ ដើម្បី​ពង្រីក​សមត្ថភាព​ផ្ទាល់ខ្លួន​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ជា​លំដាប់៖

. ហ៊ាន​ប្រឈម​បញ្ហា​ថ្មី

ការ​ពង្រឹង​និង​ពង្រីក​សមត្ថភាព ប្រៀប​បាន​ទៅ​នឹង​ការ​លើក​ទម្ងន់​អ៊ីចឹង!  ប្រសិន​បើ​យើង​អាច​លើក​ទម្ងន់​បាន ៥០ គីឡូក្រាម ហើយ​នៅ​តែ​អាច​លើក​ទម្ងន់​នេះ​បាន​ដដែលៗ នោះ​សមត្ថភាព​របស់​យើង​គ្មាន​អ្វី​កើន​ឡើង​ទេ។ យើង​ត្រូវ​ផ្លាស់ប្ដូរ​កម្រិត​របស់​វា ដោយ​លើក​របស់​ធ្ងន់ៗ​ជាង​មុន។ ដំបូង​វា​អាច​នឹង​ពិបាក ប៉ុន្តែ​យូរៗ​នឹង​ក្លាយ​ជា​រឿង​ងាយស្រួល​វិញ​មិន​ខាន។

ស្រដៀងគ្នា​នេះ​ដែរ ដើម្បី​ពង្រីក​សមត្ថភាព យើង​ត្រូវ​តែ​ប្រឈម​នឹង​បញ្ហា​ថ្មី​ក្រៅ​ពី​អ្វី​ដែល​ធ្លាប់​ធ្វើ ធ្លាប់​ពេញចិត្ត និង​ធ្លាប់​សុខ​ស្រួល នោះ​គឺ​ទម្លាប់​ខ្លួន​ធ្វើការ​អ្វី​ដែល​លំបាក។ សាក​ក្រឡេក​មើល​ស្ថានភាព​បច្ចុប្បន្ន​និង​អតីតកាល​របស់​ខ្លួន ប្រសិន​បើ​រក​ឃើញ​ខ្លួនឯង​កំពុង​នៅ​ក្នុង​តំបន់ comfort zone ដូច​ពី​មុន​ទេ គួរ​តែ​ដល់​ពេល​ស្វែងរក​ការ​ប្រកួតប្រជែង​ថ្មី​ហើយ។

. ធ្វើអ្វី​ដែល​ខ្លួន​ស្រឡាញ់

ខណៈ​កំពុង​ស្វែងរក​ការ​ប្រកួតប្រជែង​ថ្មីៗ ត្រូវ​ប្រាកដ​ថា​វា​ជា​អ្វី​ដែល​យើង​សប្បាយចិត្ត​ដែរ មិនមែន​ប្រឹង​ទាំង​ទទឹង​ទិស​ហើយ​រង​សម្ពាធ​ហួសហេតុ។ ផ្ទៀងផ្ទាត់​មើល៍! លទ្ធផល​ល្អ​ជាង​មុន​ទេ? ឬ​គ្រាន់​តែ​បាន​ខ្ជះខ្ជាយ​ពេលវេលា​និង​ប្រាក់កាស? ធ្វើការ​អ្វី​ដែល​ខ្លួន​ស្រឡាញ់ ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ​ជាមួយ​ការងារ​នោះ។ ម៉្យាងទៀត​ប្រសិន​បើ​បាន​ធ្វើការ​អ្វី​ដែល​ខ្លួន​ពេញចិត្ត យើង​នឹង​ខិតខំ​ប្រឹងប្រែង​និង​បង្កើត​លទ្ធផល​វិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

. ផ្ដោត​អារម្មណ៍​ឲ្យ​មូល

ក្រោយ​សម្រេចចិត្ត​ចាកចេញ​ពី comfort zone  យើង​នឹង​ប្រឈម​បញ្ហា​ច្រើន​ជាង​មុន នោះ​ក៏​ជា​ហេតុ​ដែល​យើង​ត្រូវ​ផ្ដោត​អារម្មណ៍​និង​គំនិត​ឲ្យ​បាន​ខ្លាំង​ជាង​មុន​ដូចគ្នា។ ក្នុង​នោះ​ត្រូវ​ប្រយ័ត្ន​ផង​ដែរ កុំ​ព្យាយាម​ធ្វើ​រឿង​ច្រើន​ពេក​ក្នុង​ពេល​តែ​មួយ ព្រោះ​វា​ជា​រូបមន្ត​នាំ​ទៅ​រក​ការ​បរាជ័យ។

. ហ៊ាន​វិនិយោគ

មនុស្ស​មួយ​ចំនួន​ហ៊ាន​ទទួល​យក​ការ​ប្រកួតប្រជែង​ថ្មី ប៉ុន្តែ​ស្ទាក់ស្ទើរ​ក្នុង​ការ​វិនិយោគ​ពេល​វេលា​និង​ប្រាក់​ទៅ​វិញ។ ប្រសិន​បើ​ការ​ប្រកួតប្រជែង​ថ្មី​សក្ដិសម​ហើយ គ្មាន​ហេតុផល​ដែល​មិន​ហ៊ាន​វិនិយោគ​លើ​វា​នោះ​ទេ។ យើង​គួរ​កុំ​ខ្លាច​ក្នុង​ការ​វិនិយោគ​ធនធាន​ខ្លះ ព្រោះ​ជា​គន្លឹះ​សម្រេច​គោលដៅ​ធំ។

. ហ៊ាន​ប្រថុយ

ហានិភ័យ​រមែង​កើត​មាន​ដោយ​ចៀស​មិន​រួច ប៉ុន្តែ​កុំ​ខ្លាច​ក្នុង​ការ​ទទួល​យក​វា។ កាលណា​មិន​ហ៊ាន​ប្រថុយប្រថាន​ទេ អ្នក​ក៏​នឹង​មិន​អាច​ឈាន​ទៅ​ដល់​កម្រិត​បន្ទាប់​បាន​ដែរ។ យើង​អាច​នឹង​បរាជ័យ​ចំពោះ​រឿង​ខ្លះ ប៉ុន្តែ​យើង​ក៏​អាច​រៀន​បាន​ច្រើន​នៅ​ក្នុង​បទពិសោធន៍​នេះ។

. បង្កើត​បំណង​ប្រាថ្នា និង​ផ្លាស់ប្ដូរ​ទៅមុខ

ការ​រីកចម្រើន​នឹង​កាន់​តែ​លឿន ប្រសិន​បើ​​យើង​មាន​បំណង​ប្រាថ្នា​ជាក់លាក់។ បំណង​ប្រាថ្នា​នឹង​ជំរុញ​ឲ្យ​មាន​ការ​ខិតខំ​ប្រឹងប្រែង​រាល់ថ្ងៃ ដើម្បី​ផ្លាស់​ជីវិត​កាន់​តែ​ប្រសើរ​នូវ​អ្វី​ដែល​ខ្លួន​ធ្លាប់​ធ្វើ​ពី​មុន។ វា​ក៏​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ភាព​ធន់ ហ៊ាន​ប្រឈមមុខ និង​ទទួល​ការ​បរាជ័យ។ បើ​គ្មាន​បំណង​ប្រាថ្នា​ទេ សមត្ថភាព​របស់​យើង​នឹង​រីកចម្រើន​យឺត​បំផុត ព្រោះ​មិន​ដឹង​ថា​យើង​ធ្វើ​វា​ដើម្បី​អ្វី ហើយ​ចេះ​តែ​បណ្ដោយ​ខ្លួន​ឥតអំពើ។

ក្រោយ​សមត្ថភាព​កាន់​តែ​ល្អ កាន់​តែ​ខ្លាំង ក៏​មិន​ត្រូវ​ឈប់​ប្រកួតប្រជែង​ថ្មី​ដែរ និង​នៅ​តែ​ទទួលយក​ការងារ​កាន់​តែ​ពិបាក​ជាង​មុន។ កុំ​ឈប់​នៅ​មួយ​កន្លែង! ហើយ​បន្ត​ពង្រីក​សមត្ថភាព​ជានិច្ច៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ life optimizer

ចុចអាន៖ទទួលទានខ្ទឹមសរាល់ថ្ងៃ ​ដឹងពី​មហាអត្ថប្រយោជន៍ទំាងនេះ​ដែរ?

ចុចអាន៖យុទ្ធសាស្ត្រ Marketing មិនល្អចំនួន៣ ដែលសម្លាប់យីហោអ្នកចោល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម