ស្ត្រី​សម័យ​ទំនើប​ មាន​គ្រប់​លក្ខណា រមែង​ប្រកាន់​ចរិយា​មារយាទ​ប៉ុន្មាន​នេះ​ជាប់​ខ្លួន – Kampuchea Thmey Daily
Connect with us

KPT+

ស្ត្រី​សម័យ​ទំនើប​ មាន​គ្រប់​លក្ខណា រមែង​ប្រកាន់​ចរិយា​មារយាទ​ប៉ុន្មាន​នេះ​ជាប់​ខ្លួន

Published

on

ត្បិត​តែ​កំពុង​ស្ថិត​ក្នុង​សម័យ​ទំនើប ប៉ុន្តែ​ស្ត្រី​ខ្មែរ​នៅ​តែ​មាន​តម្លៃ សម​ជា​នារី​ប្រពៃ ប្រសិន​អាច​ប្រកាន់​ចរិយា​ប៉ុន្មាន​នេះ​ជាប់​ខ្លួន។

១. ឧស្សាហ៍​ធ្វើ​ការងារ

ចរិយា​មារយាទ​ល្អ​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​ស្ត្រី​សាមញ្ញ​និង​ស្ត្រី​គ្រប់​លក្ខណា។ ភាព​ខ្ជិល​ច្រអូស​នៅ​ពេល​ធ្វើការ​ឬ​កំពុង​ញ៉ាំ​អាហារ​ក្ដី ជា​ទម្លាប់​របស់​នារី​ធម្មតា។ រី​ឯ​ការ​ឧស្សាហ៍​ព្យាយាម និង​ភាព​រហ័សរហួន​លើ​ការងារ​នានា ​ជា​ឥរិយាបថ​ត្រឹមត្រូវ​នៃ​នារី​ពេញលក្ខណៈ។

២. គ្មាន​ចរិត​តួឯក

ស្ត្រី​មាន​លក្ខ មិន​មាន​ចរិក​តួឯក​ជាប់​ខ្លួន​នោះ​ទេ។ នាង​ឥត​ពុត​មាយា ឬ​រអ៊ូរទាំ​ច្រើន​ព្រោះ​តែ​រឿង​អត់​បាន​ការ​នោះ​ឡើយ ប៉ុន្តែ​ជា​នារី​មាន​ភាព​ទំនួល​ខុស​ត្រូវ​លើ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ។

៣. មិន​ចាយ​ពេល​និយាយ​ដើម​អ្នកដទៃ

មនុស្ស​ស្រី​មាន​មារយាទ​ត្រឹមត្រូវ មិន​ប្រើ​ពេលវេលា​អត់ប្រយោជន៍​ដោយ​ការ​និយាយ​ដើមគេ ឬ​ការ​និយាយ​មិន​សមរម្យ​ប៉ះពាល់​បុគ្គល​ដទៃ​ឡើយ។ នាង​គ្មាន​ពេល​ទាល់​តែ​សោះ​សម្រាប់​ជជែក​ពី​រឿង​នរណា​ដែល​មិន​ពាក់ព័ន្ធ​នឹង​ខ្លួន។

៤. គោរព​ពេលវេលា

ការ​គោរព​ពេលវេលា ជា​គន្លឹះ​សំខាន់​បង្ហាញ​ពី តម្លៃ​របស់​មនុស្ស​ទូទៅ ក៏​ដូចជា​ស្ត្រី​ផង​ដែរ។ ជា​ធម្មតា មនុស្ស​ស្រី​តែង​ខ្លួន​យូរ​ជាង​បុរស ប៉ុន្តែ​នារី​ឈ្លាសវៃ ពុំ​ខកខាន​ការ​ណាត់​ជួប​ផ្ទាល់ខ្លួន ឬ​ពាណិជ្ជកម្ម តាម​រយៈការ​មក​យឺត​នោះ​ទេ។ នេះ​គឺ​ជា​គុណ​តម្លៃ​នៃ​ស្ត្រី​សម័យ​ទំនើប​ដែល​មាន​លក្ខណៈ​ពេញលេញ។

៥. យក​ចិត្តទុក​ដាក់​លើ​​ខ្លួនឯង

ស្ត្រី​គ្រប់រូប ត្រូវការ​ជា​ចាំ​នូវ​ភាព​ស្រស់​ស្អាត។ ទោះបី​សម្រស់​ពី​ធម្មជាតិ​ពុំសូវ​អំណោយផល​ក៏​ដោយ តែ​ស្ត្រី​សមសួន​រមែង​ចេះ​រៀបចំ​ខ្លួន​បាន​សម​ភ្នែកញាតិ។ ជា​ពិសេស​យកចិត្តទុកដាក់​លើ​ខ្លួនឯង ធ្វើ​យ៉ាងណា​ឲ្យ​ស៊ី​ទៅ​នឹង​រាងកាយ តាម​រយៈ​ការ​ញ៉ាំ​អាហារល្អៗ ការ​រក្សា​អនាម័យ និង​ថែរក្សា​សម្ផស្ស​ខ្លួនឯង​ជាដើម។

៦. មិន​តែង​មុខ​ជ្រុល

មនុស្ស​ស្រី​ស្រស់​ស្អាត មិន​សំដៅ​ដល់​នារី​ដែល​តុបតែង​មុខ លាប​ម្សៅ​ដូចតួកុន ឬ​ធ្វើ​សក់​លាប​ក្រចក​ឆើតឆាយ​ឡើយ។ នាង​ស្អាត​បាន​រាល់ថ្ងៃ តាម​វិធីសាមញ្ញៗ បែប​ធម្មជាតិ ដោយ​ចេះ​រៀបចំ​តាម​របៀប​របស់​នាង។

៧. ការ​ជ្រើសរើស​ម៉ូដ

ក្នុង​ការ​សំលៀកបំពាក់​របស់​នារីទាំងឡាយ មិន​អាស្រ័យ​លើ​ភាព​សិច​ស៊ី ឡូយឆាយ ទើប​ហៅថា ស្រស់​ស្អាត​នោះ​ទេ។ ការ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ជា​ភាព​ស្រស់ស្អាត និង​ទាក់ទាញ​ពិត​ទៅ​កាន់​មនុស្ស​ជុំវិញ។ ស្ត្រី​ឆ្លាត​រមែង​ចេះ​ជ្រើសរើស​ស្លៀកពាក់​ឲ្យ​ស៊ី​នឹង​រូបរាង និង​ត្រូវ​តាម​កាលៈទេសៈ។ ចំណែក​ការ​ពាក់​ស្បែកជើង ក៏​ជ្រើស​បាន​សមសួន​តាម​កម្មវិធី និង​អាស្រ័យ​លើ​ពណ៌​នៃ​សំលៀកបំពាក់​ផង​ដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖មិនចង់​លក់​មុខ​ពេល​ទៅ​ស្រុក​គេ គួរ​ស្វែងយល់​វប្បធម៌​ប្លែក​ៗ​របស់​ប្រទេស​ទាំង​នេះ!

ចុចអាន៖គន្លឹះ ៦ យ៉ាង​ពង្រីក​សមត្ថភាព​ផ្ទាល់ខ្លួន​ឲ្យ​រីកចម្រើន​ជានិច្ច

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម