KPT+
FORBES បង្ហាញមុខមហាសេដ្ឋីវ័យក្មេង ដែលទើបនឹងកាក់កបក្នុងវិបត្តិកូវីដ១៩
ស្ថាបនិកនិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនចែកចាយទំនិញ Instacart ក្លាយជាមហាសេដ្ឋីក្រោយទុនតម្កល់កើនឡើងទ្វេរក្នុងពេលនេះ បើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes កាលពីថ្ងៃទី ១៧ ខែមិថុនា ។
ក្រុមហ៊ុនដែលមានទីតាំងនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានប្រកាសកាលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ ថាខ្លួនមានទុនតម្កល់ ២២៥ លានដុល្លារដែលធ្វើឱ្យតម្លៃហ៊ុនកើនឡើងពី ៧,៩ ពាន់លានដុល្លារទៅ ១៣,៧ ពាន់លានដុល្លារ។ ក្នុងនោះ Forbes បានប៉ាន់ប្រមាណថា លោកលោក Apoorva Mehta នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាចកាន់កាប់ភាគហ៊ុន ១០% ដែលធ្វើឱ្យលោកកើនទឹកប្រាក់សុទ្ធ ១,២ ពាន់លានដុល្លារ។ ប៉ុន្តែអ្នកនាំពាក្យរបស់ក្រុមហ៊ុន Instacart មិនទាន់ធ្វើការអត្ថាធិប្បាយពីការប៉ាន់ស្មានរបស់ Forbes នៅឡើយទេ។
មហាសេដ្ឋីជើងថ្មីវ័យ ៣៣ ឆ្នាំរូបនេះ បានចាប់ផ្តើមក្រុមហ៊ុនចែកចាយគ្រឿងទេស សាច់ និងបន្លែ កាលពីឆ្នាំ ២០១២ ហើយក្រុមហ៊ុនរបស់លោកកាន់មានតម្រូវការខ្ពស់ បន្ទាប់ពីវីរុសកូវីដ១៩បានរាតត្បាត។

ក្រុមហ៊ុន Instacart កំពុងរីកចម្រើនខ្លាំងលើសេវាដឹកជញ្ជូនទំនិញ ខណៈប្រជាជនអាមេរិកប្រមាណជាង ៨៥% និងប្រជាជនកាណាដាជាង ៧០% កំពុងជាប់គាំង ធ្វើឲ្យការកុម្មង់អាហារពីផ្ទះមានតម្រូវការខ្ពស់។ អាជីវកម្មនេះ ធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួលដោយអាចជ្រើសរើសគ្រឿងទេសតាមអ៊ិនធរណេត ហើយក្រុមហ៊ុននឹងខ្ចប់ជូនព្រមទាំងបញ្ជូនការបញ្ជាទិញដល់គេហដ្ឋានតែម្ដង។ បរិមាណនៃការបញ្ជាទិញបានកើនឡើងរហូតដល់ ៥០០% ក្នុងរយៈពេល ១២ ខែចុងក្រោយ ហើយបានកើនប្រមាណ ៣៥% បន្ថែមទៀតក្នុងអំឡុងពេលជំងឺរាតត្បាត។
តើប្រវត្តិស្ថានិកក្រុមហ៊ុនយ៉ាងណា?
លោក Apoorva Mehta កើតនៅប្រទេសឥណ្ឌានិងធំធាត់នៅប្រទេសកាណាដា។ លោក សិក្សាផ្នែកវិស្វកម្មនៅសាកលវិទ្យាល័យ Waterloo និងបានធ្វើការជាវិស្វករឌីហ្សាញនៅ ក្រុមហ៊ុនទូរសព្ទ Blackberry របស់កាណាដា និងក្រុមហ៊ុនសាជីវកម្ម Qualcomm របស់សហរដ្ឋអាមេរិក ។ ក្រោយមកលោក Mehta ធ្វើការជាវិស្វករសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនអេឡិចត្រូនិកយក្ខ Amazon។
នៅឆ្នាំ ២០១០ មហាសេដ្ឋីវ័យក្មេងរូបនេះបានលាឈប់ពីការងារ ដោយផ្លាស់ពីទីក្រុងស៊ីថល(Seattle) ទៅសាន់ហ្វ្រាន់ស៊ីស្កូហើយចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង។ ១២ ខែក្រោយ Mehta បានបង្កើតផលិតផលបម្រើសេវាចំនួន ២០ ប្រភេទរួមមាន អាហារ និងបណ្តាញទំនាក់ទំនងសម្រាប់មេធាវី ប៉ុន្តែពុំនរណាចុចប្រើទេ។
ទោះយ៉ាងណា Mehta មិនបានបោះបង់ចោលទេ ហើយលោកមានប្រសាសន៍យ៉ាងដូច្នេះ “ហេតុផលក្នុងការចាប់ផ្តើមក្រុមហ៊ុន គួរតែជាការដោះស្រាយបញ្ហា”។
លោកបានមើលឃើញពីផលលំបាកនៃការដើរទិញឥវ៉ាន់ រួចក៏កើតគំនិតតបង្កើផលិត ផលដែលអាចទិញតាមអ៊ិនធរណេតបាន។ ស្ថានិកក្រុមហ៊ុនរូបនេះនិយាយថា ការទិញទំនិញគួរតែមានការផ្លាស់ប្តូរនៅក្នុងទសវត្សទី ២១ ហើយ Mehta ចាប់ផ្តើមសរសេរកូដកម្មវិធីមួយនិងបានក្លាយជាក្រុមហ៊ុន Instacart ដូចសព្វថ្ងៃ។ “ខ្ញុំបានសន្យានឹងខ្លួនឯងថា ខ្ញុំនឹងមិនទៅហាងលក់គ្រឿងទេសទេ រហូតទាល់តែបង្កើតផលិតផលបានចប់រួចរាល់” ។ នេះបើតាម Mehta ថ្លែងក្នុងសុន្ទរកថាកម្មវិធី Combinator កាលពីឆ្នាំ ២០១៤។
នាយកប្រតិបត្តិរូបនេះ ក្លាយជាអតិថិជនដំបូងរបស់ Instacart ដោយបញ្ជាទិញគ្រឿងទេសនៅលើកម្មវិធីរបស់ខ្លួនឯង។ ក្នុងឆ្នាំ ២០១២ ដដែលនោះ លោកបានខ្ចីទុនវិនិយោគពីក្រុមហ៊ុន Y Combinator។ នៅពេលមានការបញ្ជាទិញដំបូងៗ លោកជាអ្នកដឹកទំនិញឲ្យភ្ញៀវខ្លួនឯងដោយជិះ Uber ។
អាជីវកម្ម របស់បុរសវ័យក្មេងរូបនេះ ចាប់ផ្ដើមរីកចម្រើនជាបន្តបន្ទាប់ រហូតអាចពង្រីកក្រុមហ៊ុន Instacart ពីសាន់ហ្វ្រាន់ស៊ីស្កូទៅកាន់ទីក្រុងជាង ៥៥០០ និងហាងចំនួន ៣០ ០០០ នៅអាមេរិកខាងជើង ព្រមទាំងមានដៃគូច្រើនទៀត។
ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនបានបន្ថែមសេវាឲ្យភ្ញៀវមកទទួលទំនិញពីក្រុមហ៊ុនផ្ទាល់ដែលបានវេចខ្ចប់ទុក។ ក្រុមហ៊ុនក៏បានទទួលសេវាចែកចាយថ្នាំពីឱសថស្ថាន Costco ជិត ២០០ កន្លែង និងគម្រោងពង្រីក ៥០០ ទីតាំងទៀត។ បច្ចុប្បន្នក្រុមហ៊ុន Instacart មានដើមទុនជិត ២,២ ពាន់លានដុល្លារ ដោយមានអ្នកវិនិយោគរាប់សិបនាក់រួមមានក្រុមហ៊ុនមូលធន Andreessen Horowitz, Sequoia Capital និង Kleiner Perkins៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Forbes
ចុចអាន៖ស្ត្រីសម័យទំនើប មានគ្រប់លក្ខណា រមែងប្រកាន់ចរិយាមារយាទប៉ុន្មាននេះជាប់ខ្លួន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ