Connect with us

KPT+

FORBES បង្ហាញមុខ​មហាសេដ្ឋីវ័យក្មេង ដែលទើបនឹង​កាក់កបក្នុងវិបត្តិកូវីដ១៩

បានផុស

នៅ

ស្ថាបនិកនិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនចែកចាយទំនិញ Instacart  ក្លាយជាមហាសេដ្ឋីក្រោយទុនតម្កល់កើនឡើងទ្វេរក្នុងពេលនេះ បើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes កាលពីថ្ងៃទី ១៧ ខែមិថុនា ។

ក្រុមហ៊ុនដែលមានទីតាំងនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានប្រកាសកាលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ ថាខ្លួនមានទុនតម្កល់ ២២៥ លានដុល្លារដែលធ្វើឱ្យតម្លៃហ៊ុន​កើនឡើងពី ៧,៩ ពាន់លានដុល្លារទៅ ១៣,៧ ពាន់លានដុល្លារ។ ក្នុងនោះ Forbes បានប៉ាន់ប្រមាណថា លោកលោក Apoorva Mehta​ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាចកាន់កាប់ភាគហ៊ុន ១០% ដែលធ្វើឱ្យលោកកើនទឹកប្រាក់សុទ្ធ ១,២ ពាន់លានដុល្លារ។  ប៉ុន្តែអ្នកនាំពាក្យរបស់ក្រុមហ៊ុន Instacart មិនទាន់ធ្វើការអត្ថាធិប្បាយពីការប៉ាន់ស្មានរបស់ Forbes នៅឡើយទេ។

មហាសេដ្ឋីជើងថ្មីវ័យ ៣៣ ឆ្នាំរូបនេះ បានចាប់ផ្តើមក្រុមហ៊ុនចែកចាយគ្រឿងទេស សាច់ និងបន្លែ កាលពីឆ្នាំ ២០១២ ហើយក្រុមហ៊ុនរបស់លោកកាន់មានតម្រូវការខ្ពស់ បន្ទាប់ពីវីរុសកូវីដ១៩បានរាតត្បាត។

ក្រុមហ៊ុន Instacart កំពុងរីកចម្រើនខ្លាំងលើសេវាដឹកជញ្ជូនទំនិញ ខណៈប្រជាជនអាមេរិកប្រមាណជាង ៨៥% និងប្រជាជនកាណាដាជាង ៧០% កំពុងជាប់គាំង ធ្វើឲ្យការកុម្មង់អាហារពីផ្ទះមានតម្រូវការខ្ពស់។ អាជីវកម្មនេះ ធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួលដោយអាចជ្រើសរើសគ្រឿងទេសតាមអ៊ិនធរណេត ហើយក្រុមហ៊ុននឹងខ្ចប់ជូនព្រមទាំងបញ្ជូនការបញ្ជាទិញដល់គេហដ្ឋានតែម្ដង។ បរិមាណនៃការបញ្ជាទិញបានកើនឡើងរហូតដល់ ៥០០% ក្នុងរយៈពេល ១២ ខែចុងក្រោយ ហើយបានកើនប្រមាណ ៣៥% បន្ថែមទៀតក្នុងអំឡុងពេលជំងឺរាតត្បាត។

តើប្រវត្តិស្ថានិកក្រុមហ៊ុនយ៉ាងណា?

លោក Apoorva Mehta កើតនៅប្រទេសឥណ្ឌានិងធំធាត់នៅប្រទេសកាណាដា។ លោក សិក្សាផ្នែកវិស្វកម្មនៅសាកលវិទ្យាល័យ Waterloo និងបានធ្វើការជាវិស្វករឌីហ្សាញនៅ ក្រុមហ៊ុនទូរសព្ទ Blackberry របស់កាណាដា និងក្រុមហ៊ុនសាជីវកម្ម Qualcomm របស់សហរដ្ឋអាមេរិក ។ ក្រោយមកលោក Mehta ធ្វើការជាវិស្វករសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនអេឡិចត្រូនិកយក្ខ Amazon។

នៅឆ្នាំ ២០១០ មហាសេដ្ឋីវ័យក្មេងរូបនេះបានលាឈប់ពីការងារ ដោយផ្លាស់ពីទីក្រុងស៊ីថល(Seattle) ទៅសាន់ហ្វ្រាន់ស៊ីស្កូហើយចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង។ ១២ ខែក្រោយ Mehta បានបង្កើតផលិតផលបម្រើសេវាចំនួន ២០ ប្រភេទរួមមាន អាហារ និងបណ្តាញទំនាក់ទំនងសម្រាប់មេធាវី ប៉ុន្តែពុំនរណាចុចប្រើទេ។

ទោះយ៉ាងណា Mehta មិនបានបោះបង់ចោលទេ ហើយលោកមានប្រសាសន៍យ៉ាងដូច្នេះ “ហេតុផលក្នុងការចាប់ផ្តើមក្រុមហ៊ុន គួរតែជាការដោះស្រាយបញ្ហា”។

លោកបានមើលឃើញពីផលលំបាកនៃការដើរទិញឥវ៉ាន់ រួចក៏កើតគំនិតតបង្កើផលិត ផលដែលអាចទិញតាមអ៊ិនធរណេតបាន។ ស្ថានិកក្រុមហ៊ុនរូបនេះនិយាយថា ការទិញទំនិញគួរតែមានការផ្លាស់ប្តូរនៅក្នុងទសវត្សទី ២១ ​ហើយ Mehta ចាប់ផ្តើមសរសេរកូដកម្មវិធីមួយនិងបានក្លាយជាក្រុមហ៊ុន Instacart ដូចសព្វថ្ងៃ។ “ខ្ញុំបានសន្យានឹងខ្លួនឯងថា ខ្ញុំនឹងមិនទៅហាងលក់គ្រឿងទេសទេ រហូតទាល់តែបង្កើតផលិតផលបានចប់រួចរាល់” ។ នេះបើតាម Mehta ថ្លែងក្នុងសុន្ទរកថាកម្មវិធី Combinator កាលពីឆ្នាំ ២០១៤។

នាយកប្រតិបត្តិរូបនេះ ក្លាយជាអតិថិជនដំបូងរបស់ Instacart ដោយបញ្ជាទិញគ្រឿងទេសនៅលើកម្មវិធីរបស់ខ្លួនឯង។ ក្នុងឆ្នាំ ២០១២ ដដែលនោះ លោកបានខ្ចីទុនវិនិយោគពីក្រុមហ៊ុន Y Combinator។ នៅពេលមានការបញ្ជាទិញដំបូងៗ លោកជាអ្នកដឹកទំនិញឲ្យភ្ញៀវខ្លួនឯងដោយជិះ Uber ។

អាជីវកម្ម របស់បុរសវ័យក្មេងរូបនេះ ចាប់ផ្ដើមរីកចម្រើនជាបន្តបន្ទាប់ រហូតអាចពង្រីកក្រុមហ៊ុន Instacart ពីសាន់ហ្វ្រាន់ស៊ីស្កូទៅកាន់ទីក្រុងជាង ៥៥០០ និងហាងចំនួន ៣០ ០០០ នៅអាមេរិកខាងជើង ព្រមទាំងមានដៃគូច្រើនទៀត។

ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនបានបន្ថែមសេវាឲ្យភ្ញៀវមកទទួលទំនិញពីក្រុមហ៊ុនផ្ទាល់ដែលបានវេចខ្ចប់ទុក។ ក្រុមហ៊ុនក៏បានទទួលសេវាចែកចាយថ្នាំពីឱសថស្ថាន Costco ជិត ២០០ កន្លែង និងគម្រោងពង្រីក ៥០០ ទីតាំងទៀត។ បច្ចុប្បន្នក្រុមហ៊ុន Instacart មានដើមទុនជិត ២,២ ពាន់លានដុល្លារ ដោយមានអ្នកវិនិយោគរាប់សិបនាក់រួមមានក្រុមហ៊ុនមូលធន Andreessen Horowitz, Sequoia Capital និង Kleiner Perkins៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

ចុចអាន៖ស្ត្រី​សម័យ​ទំនើប​ មាន​គ្រប់​លក្ខណា រមែង​ប្រកាន់​ចរិយា​មារយាទ​ប៉ុន្មាន​នេះ​ជាប់​ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

កីឡា៣៩ នាទីutes មុន

មុន​បន្ត​កុងត្រា​ថ្មី ភ្នំពេញ​ក្រោន មាន​ស្ថិតិ​ល្អ​ ក្រោម​​ដឹក​នាំ​​របស់​លោកគ្រូ Oleg Starynskyi

ព័ត៌មានជាតិ៤៤ នាទីutes មុន

ក្រោយបានជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត ពលរដ្ឋ​ខ្មែរនៅជប៉ុនបានផ្សព្វផ្សាយលើបណ្ដាញសង្គមយ៉ាងផុសផុល និងបង្ហាញពីភាពសប្បាយរីករាយ

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ២០ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

Sokha Hotels

ព័ត៌មានពេញនិយម