KPT+
របៀបចិញ្ចឹមកូនរបស់ម្ដាយដែលមានឥទ្ធិពលលើអនាគតកូនស្រី
មនុស្សយើងមិនអាចជ្រើសរើសក្រុមគ្រួសារដែលកើតមកនោះទេ ហើយការពិតនេះផ្តល់ឱ្យមនុស្សនូវមូលដ្ឋានគ្រឹះអត្តចរិត និងអាកប្បកិរិយាផ្សេងៗគ្នា។ ហេតុអ្វីក្រុមគ្រួសារខុសគ្នា ធ្វើឲ្យយើងមានបុគ្គលិកលក្ខណៈខុសគ្នាដែរ? នេះគឺដោយសារតែឥទ្ធិពលរបស់អ្នកដែលចិញ្ចឹមបីបាច់ថែរក្សាយើងហ្នឹងឯង! ជាពិសេសម្ដាយមានឥទ្ធិពលជាងអ្នកផ្សេងទៀតក្នុងផ្ទះ ព្រោះថាគាត់ជាអ្នកនៅជិត សិ្នទ្ធស្នាលនឹងកូនៗជាងសមាជិកផ្សេង។
១. ម្ដាយប្រៀបដូចបងប្អូនស្រី

ម្តាយនិងកូនស្រីមានចរិតដូចបងប្អូនស្រីនឹងគ្នាអ៊ីចឹង! គាត់ព្យាយាមឲ្យនាទីរបស់ខ្លួនទៅកូនជាអ្នកទទួលបន្ទុក និងផ្ដល់ការគាំទ្រផ្គត់ផ្គង់ទៅកូនស្រីដូចជាបងស្រីម្នាក់។ ម្ដាយដែលចិញ្ចឹមកូនបែបនេះ ទៅថ្ងៃក្រោយកូនស្រីនឹងក្លាយជាអ្នកដឹកនាំដ៏ល្អ ចេះឲ្យតម្លៃលើមនុស្សគ្រប់រូប។ ស្របពេលនេះដែរនាងនឹងក្លាយជាមនុស្សមិនសូវមានក្ដីស្រឡាញ់ មិនសូវយកចិត្តទុកដាក់ និងភ័យខ្លាចចំពោះការបដិសេធរបស់អ្នកដទៃ។
២. ម្ដាយប្រៀបដូចមិត្តភក្ដិ

ទាំងពីរនាក់ប្រៀបដូចជាមិត្តសម្លាញ់នឹងគ្នា ដោយគាត់តែងតែគាំទ្រ ជួយពិភាក្សាបញ្ហា កំដរនាងគ្រប់ពេល និងប្រឹក្សាបញ្ហាស្នេហាជាដើម។ ។ ម្ដាយកូនតែងបណ្ដើរគ្នាដើរផ្សារ និងឧស្សាហ៍ញ៉ាំអីជាមួយគ្នាខាងក្រៅដូចពួកម៉ាក។ ទំនាក់ទំនងបែបនេះ ជួយឲ្យកូនស្រីក្លាយជាមនុស្សហ៊ានប្រថុយប្រថាន និងហ៊ានប្រឈមនឹងឧសបសគ្គ។
៣. ម្ដាយប្រៀបដូចជាជនចម្លែក
ក្នុងករណីនេះម្តាយនិងកូនស្រីមិនសូវទាក់ទងគ្នានៅក្នុងជីវិតប្រចាំថ្ងៃទេ ហើយពេលខ្លះពួកគេមើលទៅដូចមនុស្សមិនស្គាល់គ្នា ក៏មិនសូវចែករំលែកបញ្ហា ឬគំនិតជាមួយគ្នាដែរ លើកលែងតែមានបញ្ហាចាំបាច់ប៉ុណ្ណោះ ។
ទំនាក់ទំនងបែបនេះ ធ្វើឲ្យកូនស្រីជិតស្និទ្ធជាមួយឪពុកជាងម្ដាយ និងបណ្ដាលឲ្យកូនស្រី រងនូវជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ ព្រមទាំងមិនឲ្យតម្លៃលើខ្លួនឯង។ លើសពីនេះទៀត នាងអាចមានបញ្ហាជាមួយដៃគូជីវិតនៅពេលធំឡើង។ ចំណុចល្អនាងជាក្មេងស្រីធំឡើងដែលមានទំនួលខុសត្រូវខ្ពស់ និងឯករាជ្យ ព្រោះនាងតែងតែអាចដោះស្រាយបញ្ហាបានដោយខ្លួនឯង។
៤. ម្ដាយមិនឲ្យតម្លៃខ្លួនឯង

ម្ដាយប្រៀបបានអ្នកបម្រើម្នាក់ដូច្នោះដែរ! គាត់បោកសម្លៀកបំពាក់ ធ្វើម្ហូប បោសសម្អាតផ្ទះជាដើម ដោយមិនប្រើកូនស្រីមួយម៉ាត់ណាឡើយ។ នៅក្នុងទំនាក់ទំនងនេះ កូនស្រីនឹងក្លាយជាមនុស្សអាត្មានិយម និងជាទីស្អប់ខ្ពើមរបស់អ្នកដទៃ។ ចំណុចល្អ នាងជាមនុស្សស្មោះត្រង់។
៥. ម្ដាយមិនអើពើឬបោះបង់ចោលកូន
រឿងនេះកើតឡើងនៅពេលអ្នកម្ដាយព្រងើយកន្តើយចំពោះកូនស្រី មិនថានាងបានធ្វើអ្វីក៏ដោយចុះ។ គាត់មិនចាប់អារម្មណ៍នឹងអ្វីដែលទាក់ទងនឹងកូន មិនដែលនិយាយសរសើរ ឬគ្មានមោទកភាពចំពោះសមិទ្ធិផលរបស់កូនស្រីគាត់ឡើយ។ កត្តានេះធ្វើឲ្យនាងខ្វះភាពកក់ក្ដៅ និងចាត់ទុកខ្លួនឯងជាមនុស្សគ្មានតម្លៃ។ កូនស្រីដែលធ្លាប់ជួបទំនាក់ទំនងបែបនេះ ភាគច្រើនជាមនុស្សទន់ជ្រាយ។
៦. ម្ដាយជាអ្នកជំរុញលើកទឹកចិត្ត

គាត់ជាអ្នកលើកទឹកចិត្តដ៏ល្អបំផុតរបស់កូនស្រី ដោយឱ្យនាងរៀននូវបទពិសោធន៍គ្រប់យ៉ាងដែលគាត់ធ្លាប់ឆ្លងកាត់។ គាត់ចូលរួមយ៉ាងខ្លាំងនៅក្នុងជីវិតកូនស្រី ហើយចង់ក្លាយជាផ្នែកមួយរបស់កូនគ្រប់ពេល និងមិនធ្លាប់បដិសេធពេលកូនត្រូវការអ្វី។ គាត់តែងតែនៅក្បែរផ្គត់ផ្គង់គ្រប់យ៉ាង។ ទង្វើនេះធ្វើឲ្យកូនស្រីនឹងក្លាយជាមនុស្សមិនសូវហ៊ានសម្រេចចិត្ត ហើយនឹងក្លាយជាមនុស្សដែលចូលចិត្តពឹងផ្អែកលើអ្នកដទៃ។
៧. ម្ដាយជាអ្នកផ្ដាច់ការ
ម្តាយចិញ្ចឹមកូនស្រីក្រោមការត្រួតត្រាគ្រប់បែបយ៉ាងរបស់គាត់។ មិនផ្តល់ជម្រើសដល់កូនស្រី មិនឲ្យតម្លៃលើសម្ដីឬគំនិតយោបល់របស់នាងទេ។ គាត់ទាមទារតម្រូវការខ្ពស់ក្នុងពេលតែមួយ ដោយដាក់កំហិតដាច់ខាតត្រូវតែធ្វើឲ្យបានលទ្ធផលល្អគ្រប់ពេល។ ក្មេងស្រីដែលមានម្ដាយអត្តចរិតបែបនេះ នឹងក្លាយជាមនុស្សប្រកាន់វណ្ណៈ ឧស្សាហ៍បាក់ទឹកចិត្ត និងមិនសូវឲ្យតម្លៃខ្លួនឯង។ ប៉ុន្តែនាងជាមនុស្សមានទំនួលខុសត្រូវ និងការប្ដេជ្ញាខ្ពស់ចំពោះទំនាក់ទំនង ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អំណោយពិសេស ល្អបំផុតដែលកូនប្រសាស្រីចង់ថ្លែងអំណរគុណដល់ម្ដាយក្មេក

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក