KPT+
វប្បធម៌ផឹកកាហ្វេដ៏គួរឱ្យចាប់អារម្មណ៍ នៅជុំវិញពិភពលោកដែលយើងមិនធ្លាប់ដឹង!
មានមនុស្សតិចណាស់ ដែលមិនពេញចិត្តនឹងភាពរីករាយបែបសាមញ្ញ ក្នុងការភ្ញាក់មកពេលព្រឹកជាមួយកាហ្វេហុយទ្រលោមមួយពែង។ អ្នកស្គាល់ពីកាហ្វេ ជឿថាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនមិនមែនគ្រាន់តែជាភេសជ្ជៈប៉ុណ្ណោះទេ វាគឺជារបៀបអនុវត្តដែលទាក់ទងទៅនឹងវប្បធម៌តាមតំបន់ ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តកាហ្វេ ទើបអាចយល់ពីអត្ថន័យមួយនេះ។
មិនជឿអានអត្ថបទនេះសិន យើងអាចនឹងភ្ញាក់ផ្អើលនៅពេលដែលបានរកឃើញស្ទីលផឹកកាហ្វេ គួរឱ្យចាប់អារម្មណ៍នៅជុំវិញពិភពលោក។
១. ប្រទេសអ៊ីតាលី ( កាហ្វេ Expresso )

ជនជាតិអ៊ីតាលីមានក្ដីស្រឡាញ់ច្រើន ប៉ុន្តែអ្វីដែលលេចធ្លោជាងគេគឺកាហ្វេ។ គ្មានការចាកចេញពីអ៊ីតាលីដោយគ្មានដំណើរទស្សនកិច្ចទៅកាន់ហាងកាហ្វេមួយណាឡើយ។ មិនដូចជនជាតិអាមេរិកទេ ជនជាតិអ៊ីតាលីរក្សាអ្វីៗសាមញ្ញ។ ហាងកាហ្វេដែលផ្ដល់ជូននូវគ្រីមរសជាតិឈ្ងុយឆ្ងាញ់ ប្លែកៗឬលាយទឹកស៊ីរ៉ូ វាជាប្រទេសអ្នកជំនាញកាហ្វេ។
២. ប្រទេសវៀតណាម ( កាហ្វេពងមាន់ )

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានរឿងគួរឱ្យភ្ញាក់ផ្អើល និងជាប្រទេសដែលស្នេហាលើកាហ្វេខ្លាំងបំផុត។ មានចម្ការកាហ្វេជាច្រើននៅក្នុងទីក្រុង Dalat ដែលដាំដុះកាហ្វេ Robusta ក្នុងស្រុក។ អ្វីដែលពិសេស គឺកាហ្វេពងមាន់ ជាភេសជ្ជៈឆ្ងាញ់ក្នុងស្រុកដែលភ្ញៀវទេសចរគួរសាកល្បង។ ភេសជ្ជៈនេះត្រូវបានរៀបចំតាមបែបប្រពៃណីជាមួយសណ្ដែក លាយកាហ្វេ Robusta ពងមាន់ ស្ករ និងទឹកដោះគោ។
៣. ប្រទេសទួរគី

ទួរគីជាប្រទេសដែលចូលចិត្តផឹកកាហ្វេ ហើយមានសុភាសិតមួយដែលនិយាយអំពីក្ដីស្រឡាញ់ចំពោះភេសជ្ជៈមួយនេះ “កាហ្វេគួរតែខ្មៅខ្លាំង និងផ្អែមដូចស្នេហា”។ កាហ្វេត្រូវបានលាយបញ្ចូលគ្នា ហើយកិនយ៉ាងល្អ ជាធម្មតាគេយកទៅប្រើក្នុងឆ្នាំងស្ពាន់ដែលមានអាយុកាលវែងមានឈ្មោះថា cezve ។
៤. ប្រទេសបារាំង

ជនជាតិបារាំងចូលចិត្តបង្ហាញភាពទាក់ទាញនៃស្ទីលរបស់អឺរ៉ុប ដែលគ្មានជនជាតិណាផ្សេងទៀតអាចដឹងបាន។ រឿងនេះមិនអាចប្រកែកបានចំពោះការផឹកកាហ្វេរបស់ខ្លួន ជនជាតិបារាំងចាត់ទុកវាជាសិល្បៈ គ្រាន់តែនំ croissant រួមជាមួយកាហ្វេមួយពែងពេលព្រឹកប៉ុណ្ណោះ។
៥. ប្រទេសអៀរឡង់

រដូវរងាដ៏យូរអង្វែងរបស់ប្រទេសនេះ ជាមូលហេតុដែលគេនិយមចូលចិត្តផឹកកាហ្វេក្តៅ។ ប៉ុន្តែកាហ្វេមួយនេះអាចច្រឡំដូចជាស្រាក្រឡុក។ កាហ្វេអៀរឡង់ជាប្រពៃណីដែលមានស្លាបព្រាកូរស្ករ តែដូចស្លាបព្រាស្រាបៀ។
៦. ប្រទេសអេត្យូពី

ប្រទេសអេត្យូពីត្រូវបានគេចាត់ទុកថាជាកន្លែងកំណើតនៃកាហ្វេ។ ការភេសជ្ជៈមួយនេះ ត្រូវមានលក្ខណៈប្រពៃណីនៃវប្បធម៌ជាតិ។ កាហ្វេក្នុងប្រទេសនេះជាហេតុផល ដើម្បីប្រមូលផ្តុំនិងទំនាក់ទំនងសង្គមជាមួយមនុស្សចាស់ មិត្តភក្ដិ និងក្រុមគ្រួសារ។
៧. ប្រទេសក្រិក

ពេលរសៀលនៅរដូវក្ដៅជនជាតិក្រិក ចូលចិត្តចំណាយពេលអង្គុយលេង និងផឹកកាហ្វេមួយពែង នៅតាមទីប្រជុំជនមុនពេលត្រឡប់មកផ្ទះវិញ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ អាយុលើសពី ៥០ ឆ្នាំគួរញាំកាហ្វេរបៀបណាល្អ?
ចុចអាន៖ កាហ្វេផ្ដល់ប្រយោជន៍ តែក៏អាចមានគុណវិបត្តិធ្ងន់ធ្ងរដល់សុខភាពប្រសិនបើ….

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ