អាជីព
បរាជ័យអាជីវកម្ម? កុំព្រួយពេក! គ្រប់គ្នានៅសល់ពេលច្រើនទៀតដើម្បីបង្កើតជោគជ័យ
ក្នុងជីវិតឬអាជីវកម្មក្ដីភាពមិនសមប្រកបរមែងកើតមានជារឿយៗគ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។ ទម្រាំដល់គោលដៅដែលល្អប្រសើរបញ្ហានឹងកើតឡើងជាហូរហែរ ប៉ុន្តែទៅដល់ទិសដៅឬអត់ អាស្រ័យយើងយើងផ្ដេកផ្ដួលឬប្រឹងក្រោកឈរនោះឯង។
បើជីវិតជួបបញ្ហា ឬបរាជ័យលើការរកស៊ីនានា វិធីខាងក្រោមជាចំណុចគួរអានយកមកពិចារណានិងអនុវត្ត៖
សុំជំនួយ

គ្មាននរណាម្នាក់ឆ្លងកាត់ជីវិតដោយជោគជ័យតែម្នាក់ឯងរហូតទេ។ បើក្តីសង្ឃឹមនៅក្នុងខ្លួនចាប់ផ្តើមចុះខ្សោយ យើងអាចស្វែងរកវានៅក្នុងអ្នកដទៃ។ អ្នកផ្សេងក្រៅពីខ្លួនឯងមិនមែនសុទ្ធតែបោះបង់យើងចោលឯណា យ៉ាងហោចនៅមានមិត្តភក្ដិយ៉ាងពីរបីនាក់ ឬបងប្អូនយើង កំពុងតស៊ូជួយយើងតាមលទ្ធភាពរបស់ពួកគេដែរ។ វាមិនមែនជារឿងអាម៉ាស់ ឬអន់ទេ ក្នុងការស្វែងរកជំនួយពីមនុស្សជិតដិតនឹងខ្លួន។ ជឿថា ពួកគេមិនសុខចិត្តបិទភ្នែកនោះទេ។
រំលឹកពីមូលហេតុសំខាន់ដែលរុញខ្លួនឯងឲ្យមករកស៊ី
ភាពជោគជ័យ ជាការសម្រេចនូវគោលបំណង មិនមែនជាអ្វីដែលល្អឥតខ្ចោះនោះទេ។ ដូច្នេះមានរឿងជាច្រើនមិនសុទ្ធតែសមប្រកបដោយរលូនទាំងអស់ឡើយ។ គួររំឭកខ្លួនជានិច្ចថា តើយើងចង់បានអីពិតប្រាកដក្នុងអាជីកម្មនេះ? ចង់បានអ្វីមួយ ប្រហែលត្រូវបាត់បង់អ្វីមួយទៅវិញ ហេតុនេះ មុនជោគជ័យលើការរកស៊ីក៏ពេលខ្លះអាចខាតដើមខាតចុង មិនមានអ្វីចម្លែកទេ។
បណ្ដោយតាមពេលមួយរយៈ សឹមចាប់ផ្តើមម្ដង
ទោះបីបរាជ័យក៏ពិតមែន តែមិនគួរបញ្ឈប់យើងពីការសាកល្បងអ្វីដែលថ្មីឡើយ។ ចាញ់ជាកំហុសធ្វើឱ្យយើងកាន់តែរឹងមាំ និងរៀបចំបានល្អសម្រាប់គម្រោងថ្មីៗ។ បើជ្រុលជាអាជីវកម្មរអាក់រអួល ពិបាកងើបមុខបន្តិចបែបនេះ អ៊ីចឹង! សម្រាកសិនក៏បានដើម្បីយកកម្លាំងស្ដារស្ថានការឡើងវិញក្រោយមានកម្លាំង។

ទុកពេលឱ្យខ្លួនសម្រាកសិន
យកពេលដែលកំពុងស្មុគស្មាញសម្រាកនៅផ្ទះខ្លះ ឬទៅលំហែពីរបីសប្ដាហ៍ឲ្យខួរក្បាលធូរស្រាល សឹមគិតថាត្រូវធ្វើអ្វីបន្តទៀត។ ការសម្រាកអាចធ្វើឲ្យអារម្មណ៍ប្រសើរជាងមុន និងអាចគិតរកវិធីល្អៗមកដោះស្រាយបញ្ហាបាន។ ខណៈកំពុងវិលវល់បែបនេះ កុំបន្តដាក់សម្ពាធផ្លូវចិត្តកាន់តែធ្ងន់ថែម ព្រោះគិតច្រើន ក៏មិនអាចជប់អ្វីឲ្យល្អប្រសើរបានល្អវិញដែរ។
ចងចាំថា នៅសល់ពេលច្រើនទៀតដើម្បីបង្កើតជីវិតជោគជ័យ
បើពិតជាចង់ទទួលជោគជ័យក្នុងជីវិត បើពិតជាចង់ធ្វើអ្វីពិសេសដែលមិនគួរឱ្យជឿ ហើយបើពិតជាចង់បំពេញក្តីសុបិន្តរបស់ខ្លួនឲ្យត្រចះត្រចង់ ចងចាំជានិច្ចថា ការបរាជ័យគឺមិនអាចចៀសរួចឡើយ។ ដួលថ្ងៃនេះ មិនមែនជាថ្ងៃចុងក្រោយនៃជីវិតទេ យើងសល់ពេលច្រើនថ្ងៃច្រើនខែនិងច្រើនឆ្នាំទៅមុខទៀតដើម្បីតស៊ូជាមួយជីវិតនេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ medium
ចុចអាន៖ គន្លឹះរកស៊ីធ្វើជាអ្នកមានរបស់មនុស្សស្រី ដោយមិនចាំបាច់ពឹងបុរស

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ