KPT+
មុនសម្រេចចិត្តរើសទីតាំងអាជីវកម្ម ត្រូវពិនិត្យលើរឿង ៣ នេះសិន
អាជីវកម្មលក់ដូរក្ដី បម្រើសេវាកម្មក្ដីពុំអាចបង្កើតឡើងដោយគ្មានទីតាំងសម្រាប់ឈរជើងបានឡើយ។ ទីតាំងជាចំណុចចាំបាច់មួយត្រូវគិតគូ មុនបើកដំណើរការរកស៊ី។
ហេតុនេះ បើអ្នកមានបំណងបើករបររកស៊ី ត្រូវពិចារណាចំណុចសំខាន់ៗ ៣ នេះសិនមុនជ្រើសរើសកន្លែងលក់ដូរឲ្យសមប្រកប៖
១. តម្លៃឈ្នួលទីតាំង

តម្លៃនៃការជួលទីតាំងរកស៊ី អាចជាបញ្ហាធំមួយ បើវាមិនសមនឹងទំហំនៃជំនួញទេ។ ដូច្នេះ មុនពេលសម្រេចចិត្តថាយកទីតាំងណាមួយមករកស៊ី ត្រូវពិចារណាឱ្យច្បាស់លាស់ពីលទ្ធភាពសម្រាប់ថ្លៃជួល បើមិនអ៊ីចឹងទេ រត់តែលើថ្លៃជួលក៏មិនគ្រប់ផង។ បើរបរតូចតាចអាចចាប់ផ្ដើមពីកូនរទេះសិនក៏ជាការល្អម្យ៉ាង។ ប៉ុន្តែយល់ថាការរកស៊ីអាចនឹងដើរបានលឿននិងរីកធំក្នុងពេលឆាប់ៗ អាចជួលទីតាំងណាដែលស៊ីជាមួយចំណូលរបស់អ្នក។
២. បរិយាកាសទីតាំង
បរិយាកាសក្នុងតំបន់នៃទីតាំងហាង ក៏ជារឿងមួយទៀតគួរពិចារណាដែរ។ គួរពិនិត្យមើលថា កន្លែងដែលដាក់លក់មានមនុស្សនិយមចូលចិត្តញ៉ាំច្រើនឬអត់ ? មួយវិញទៀតត្រូវមើលថា ផលិតផលដែលនឹងលក់ វាត្រូវជាមួយបរិបទនៃទីតាំង ឬសក្តិសមនឹងការរកស៊ីអាចជាតម្រូវការរបស់អតិថិជន។ យោបល់ល្អមួយក្នុងចំណុចនេះ អ្នករកស៊ីគួរតែងាកទៅមើលទីតាំងមួយដែលសម្បូរទៅដោយសិស្សសាលា និងបុគ្គលិកធ្វើការជាដើម ដែលសុទ្ធសឹងតែជាអតិថិជនគោលដៅ។

៣. ការប្រកួតប្រជែងជាមួយទីតាំងក្បែរគ្នា
មុនចូលទៅរកស៊ីនៅទីតាំងណាមួយ ត្រូវសម្លឹងមើលស្ថានភាពជុំវិញពីកម្រិតនៃការប្រកួតប្រជែងច្រើនឬក៏តិចជាមុនសិន ដើម្បីឱ្យប្រាកដចិត្តថា ពេលអ្នកចូលទៅអាចជោគជ័យ និងរីកចម្រើនបាន។ បន្ថែមពីលើនេះ ត្រូវមើលថា តើរបរដែលយើងបម្រុងនិងរកស៊ីនេះមានគេរកស៊ីហើយឬនៅ បើមានយើងគួរត្រៀមខ្លួនធ្វើការប្រកួតប្រជែងដោយរបៀបណា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ វិធីធ្វើឱ្យអតិថិជនចាប់អារម្មណ៍តាំងពីការជជែកឬជួបប្រជុំដំបូង

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?