KPT+
ជីវិតអាថ៌កំបាំងនាដការីរបាំ GEISHAS ជប៉ុនដែលមិនអាចរៀបការបាន
Geishas គឺជារបាំដ៏ល្បីល្បាញក្នុងប្រពៃណីបុរាណរបស់ជប៉ុន។ មនុស្សស្រីដែលមុខមាត់និងរាងដូចតុក្កតា ត្រូវបានលាបពណ៌លើមុខជាមួយបបូរមាត់ក្រហមសិចស៊ី ដែលស្លៀកឈុត kimono បង្ហាញជានិមិត្តរូបនៃវប្បធម៌ប្រពៃណីភាពឆើតឆាយ និងលក្ខណៈរបស់ជនជាតិជប៉ុន។
ខាងក្រោមនេះ គឺជាអាថ៌កំបាំងរបស់ក្រុមសម្ដែង Geishas ដែលគ្រប់គ្នាមិនបានដឹង៖
១. មនុស្សស្រីក្នុងរបាំគឺសម្រាប់តែការកម្សាន្តភ្នែក
Geisha គឺស្មើនឹង geiko ឬ geigi ពួកគេត្រូវបានផ្សារភ្ជាប់ជាមួយនឹង “ gei” ដែលតំណាងឲ្យការកម្សាន្ត និងជាគោលបំណងរួមគ្នាតែមួយគត់។ អ្នកទាំងបីខុសគ្នាត្រង់ថា “ sha” មានន័យថាមនុស្សម្នាក់ “ ko” សំដៅទៅលើភាពឆ្មើងឆ្មៃ ខណៈពេលដែល “ gi” សំដៅទៅលើនរណាម្នាក់ ដែលជួយក្នុងពិធីជប់លៀងជាមួយនឹងតន្ត្រីឬច្រៀងបែបជប៉ុន។ ដូច្នេះទាំងបីនេះបានរួមបញ្ចូលគ្នា សំដៅទៅលើមនុស្សស្រីក្នុងរបាំ គឺសម្រាប់តែការកម្សាន្តភ្នែក។
២. Geisha ពីមុនគឺជាមនុស្សប្រុស

នៅក្នុងយុគសម័យ Edo នៃប្រទេសជប៉ុន geisha ត្រូវបានគេសំដៅទៅ houkan (មនុស្សប្រុស) ចំណែក geiko គឺជាស្ត្រី។ ការងាររបស់ houkan គឺធ្វើឲ្យមនុស្សមានភាពសប្បាយរីករាយ តាមរយៈជំនាញរបស់ខ្លួននិងរក្សាជំនួយពី geiko និង maiko។ ប៉ុន្តែនៅពេលយុគសម័យ Meji មកដល់ពាក្យថា geisha គឺសម្រាប់តែស្ត្រីទៅវិញ។
៣. លាបមុខមាត់ជាមួយម្សៅ Oshiroi ដែលរមាស់មុខ

Oshiroi គឺជាម្សៅពណ៌ស និងជានិមិត្តរូបនៃរូបរាង geisha ។ វាត្រូវបានប្រើដើម្បីលាបលើមុខរបស់អ្នកសម្ដែង geisha រួមទាំងកផងដែរ។ ប៉ុន្តែផលវិបាកគឺម្សៅប្រភេទនោះ អាចធ្វើឲ្យស្រីៗប្រែជាក្រហមនិងរមាស់មុខបាន។
៤. ធ្មេញពណ៌ខ្មៅបានប្រែជាពណ៌ស
ធ្មេញខ្មៅជាទំនោរមួយមិនមានលក្ខណៈពិសេសសម្រាប់ geisha ឡើយ ប៉ុន្តែត្រូវបានប្រើដោយស្ត្រីទូទៅដែលគេហៅថា ohaguro។ នៅសម័យមុន ធ្មេញខ្មៅគឺសម្រាប់គោលបំណងថែរក្សាសម្ផស្សតែប៉ុណ្ណោះ បច្ចុប្បន្ននេះធ្មេញខ្មៅក៏មិនសូវមានអ្នកប្រើដូចពីមុនដែរ។
៥. ពេលសម្ដែងនិងហៅឈ្មោះគឺមានវិធានតឹងរ៉ឹង
របាំមួយនេះមានច្បាប់តឹងរឹងណាស់ នៅពេលនិយាយដល់ការសម្ដែង យើងអាចហៅ geishas បានលុះត្រាតែនៅក្នុងភោជនីយដ្ឋាន Ryotei នៃសង្គមជាន់ខ្ពស់ និងពិធីជប់លៀងធំៗ។

ការរៀបចំទាំងមូលត្រូវបានសម្រេចដោយផ្អែកលើថវិកា និងបំណងប្រាថ្នារបស់ភ្ញៀវតែប៉ុណ្ណោះ។ ក្នុងករណីខ្លះ ទាល់តែអ្នកមានឥទ្ធិពលមួយចំនួននៅក្នុងសង្គម ទើបអាចហៅ geisha ដោយផ្ទាល់បាន។
៦. គេច្រឡំជាមួយអ្នករកស៊ីផ្លូវភេទ

Geishas ត្រូវគេយល់ច្រឡំជាមួយអ្នករកស៊ីផ្លូវភេទជាច្រើនដង។ ជាការពិត គឺមួយចំនួនពួកគេបានចូលរួមក្នុងការប្រព្រឹត្តផ្លូវភេទ ប៉ុន្តែមិនទាំងអស់ឡើយ ភាគច្រើនគឺជាអ្នកសំដែងតែប៉ុណ្ណោះ។
៧. គ្មានអាពាហ៍ពិពាហ៍សម្រាប់ Geisha
ក្រុមសម្ដែង Geisha ត្រូវបម្រើការជាអ្នកកម្សាន្តរបស់ជាតិ ក្នុងនាមជាកាតព្វកិច្ចតឹងរឹងមួយ ដែលឃាំងពួកគេមិនឲ្យរៀបការ។ ទោះយ៉ាងណា ស្រីៗទាំងនោះអាចរៀបការបានបន្ទាប់ពីចូលនិវត្តន៍។
៨. គ្មានពេលវេលាដើម្បីសម្រាក
ទោះបីពួកគេស្នាក់ផ្ទះ និងក្រៅកាតព្វកិច្ចក៏ដោយ ក៏មិនអាចមានសេរីភាពក្នុងការសម្រាកដែរ។ geisha ត្រូវរក្សាឥរិយាបថត្រឹមត្រូវគ្រប់ពេលវេលា និងធ្វើជាគំរូសម្រាប់ geishas វ័យក្មេងស្រករក្រោយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖https: ohfact
ចុចអាន៖វប្បធម៌ផឹកកាហ្វេដ៏គួរឱ្យចាប់អារម្មណ៍ នៅជុំវិញពិភពលោកដែលយើងមិនធ្លាប់ដឹង!
ចុចអាន៖THE NEW YORKER ទើបនឹងទម្លាយរឿងសម្ងាត់ថ្មីនៃជីវិតឯកជនស្ថាបនិកហ្វេសប៊ុក

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?