Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុក​សំរោង​ ជួសជុល​​ផ្លូវ​លំ​ សម្រេច​បាន​៤៥​គីឡូម៉ែត្រ​ហើយ​

បានផុស

នៅ

ផ្លូវលំ​តាម​បណ្តា​ភូមិ​នានា​ជាច្រើន​ខ្សែ ក្នុង​មូលដ្ឋាន​ស្រុក​សំរោង ដែល​រង​ការខូចខាត ដោយសារ​​ជំនន់​ទឹកភ្លៀង​ប្រវែង ៥០​គីឡូម៉ែត្រ ហើយ​បើ​គិត​មកដល់​ថ្ងៃ​ទី​១១ ខែវិច្ឆិកានេះ បាន​ធ្វើ​ការ​ជួសជុល​កែ​លម្អ​សម្រេច​ប្រមាណ ៤៥​គីឡូម៉ែត្រ​ហើយ នេះ​បើ​តាម​អាជ្ញាធរ​ស្រុក​ប្រាប់​ឲ្យ​ដឹង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​ទឹក​ស្រក​អស់​ទៅវិញ អាជ្ញាធរ​ស្រុក​សំរោង បាន​ធ្វើ​ការ​កៀរគរ​រ​ក​សប្បុរសជន​នានា មាន​ដូចជា ក្រុមការងារ អាជ្ញាធរ​គ្រប់ ភូមិ ឃុំ ស្រុក ព្រះសង្ឃ បងប្អូន​ប្រជាពលរដ្ឋ បាន​ចូលរួមចំណែក​ជួយ​ឧបត្ថម្ភ​ថវិកា ដើម្បី​ធ្វើការ​ជួសជុល​កែសម្រួល​ផ្លូវលំ​ដែល​ខូចខាត​ទាំងនោះ ឲ្យ​បាន​ល្អ​ប្រសើរ សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ។ រដ្ឋបាល​ស្រុក​បាន​ស្ថាបនា​ផ្លូវ ចាប់ពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ មក​ម្ល៉េះ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ជាច្រើន​គ្រឿង ដោយ ១​គីឡូ​ម៉ែត្រ ត្រូវ​ចំណាយ​ទឹកប្រាក់ ១​លាន​រៀល។ ក្រុមការងារ​ជំនាញ នឹង​ខិតខំ​ប្រឹងប្រែង​បន្តទៀត អាច​នឹង​បញ្ចប់​ត្រឹម​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០។ មក​ដល់​ថ្ងៃ​នេះ អាជ្ញាធរ​ស្រុក​សំរោងបាន​ជួសជុល​ផ្លូវ​លំ​នោះ​ជិត​រួ​ចរាល់​ហើយ នៅ​សល់​៥​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ៕

អត្ថបទ៖ ​រ៉ា​វុ​ទ្ធ​

សូមចុចអាន៖ ​ស្នែង​គោ ក្របី ត្រូវ​បាន​កែច្នៃ​ជា​គ្រឿង ​លម្អ​ ទទួល​ប្រាក់​ចំណូល​សមរម្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម