Connect with us

ព័ត៌មានជាតិ

លោក​ឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង ៖ អាវុធហត្ថ​គ្រប់រូប ​ត្រូវតែ​ឆ្លងកាត់​ម៉ា​ស៊ីន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាមុន​សិន ​មុន​ចូល​អង្គភាព​

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បានចេញ​នូវ​បទបញ្ជា​និង​ផែនការ​យុទ្ធសាស្ត្រ​ដល់​មន្ត្រី​អាវុធហត្ថ​រាជធានី​ និង​តាម​បណ្តា​ខណ្ឌ​ទាំង​១៤​ ត្រូវតែ​ឆ្លងកាត់​ម៉ា​ស៊ី​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ​ទាំង​មនុស្ស​ទាំង​យាន្ត​ជំនិះ​ នឹងត្រូវពាក់​ម៉ាស់​ជានិច្ច​ និងគ្រប់​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​ទ្វារ​ចេញចូល​អង្គភាព​ ដើម្បី​បញ្ចៀស​ជំងឺកូ​វីដ​-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ចេញ​បទបញ្ជា​ជាប្រចាំ​ថ្ងៃ​តែម្ដង​ ដល់​មន្ត្រី​អាវុធហត្ថ​ទាំងអស់​ កុំ​ភ្លេច​ធ្វើ​អនាម័យ​និង​ហាត់ប្រាណ​ជាប្រចាំ​ ដើម្បី​បញ្ចៀស​ជំងឺ​កូ​វីដ​-១៩ ក្រៅពី​ភារកិច្ច​ការពារ​សុខទុក្ខ​ជូន​ពលរដ្ឋ ២៤​ម៉ោង​លើ​២៤​ម៉ោង​នោះ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ រ័ត្ន ស្រ៊ាង ​បាន​ថ្លែង​ថា មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ គ្រប់​បណ្តា​ខណ្ឌ​និង​ការិយាល័យ​ទាំងអស់ ​ត្រូវតែ​ប្រុងប្រយ័ត្ន​គ្រប់​ពេល ធ្វើ​អនាម័យ​ផ្ទាល់ខ្លួន​ជានិច្ច​ គឺ​រស់នៅ​ស្អាត ហូបចុក​ស្អាត​និង​មាន​កន្លែងធ្វើការ​ស្អាត​ផង​ដែរ ដើម្បី​បង្ការ ការពារ ទប់ស្កាត់​ការឆ្លង មេរោគ​កូ​វីដ១៩ ដែល​បាន​រាតត្បាត​ស្ទើរ​ពេញ​ប្រទេស​ និង​ពិភពលោក​នោះ​តែម្ដង​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​មន្ត្រី​អាវុធ​ ដែល​បម្រើ​ការងារ​នៅ​គ្រប់​បណ្តា​ខ​ណ្ឌ​និង​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី ទាំងអស់​បើ​មាន​ជំងឺ​ផ្សេងៗ​ពិសេស​សង្ស័យ​នឹង​ជំងឺ​COVID-19​នោះ​ គឺ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរ​ព្យាបាល​រដ្ឋ​ធំៗ​បន្ទាន់​ ដើម្បី​ឲ្យ​គ្រូពេទ្យ​ឯកទេស​តាមដាន​បន្ត​ទៀត ជៀសវាង​ការ​លាក់លៀម​ដាច់ខាត​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ​បាន​បញ្ជាក់​ទៀត​ថា ការរស់នៅ​ស្អាត ការ​ហូបចុក​ស្អាត ទីកន្លែង​ធ្វើការ​ស្អាត និង​កន្លែង​ស្នាក់នៅ​ស្អាត​ វា​នឹង​ឈ្នះ​នូវ​អ្វីៗ​ទាំងអស់​ពិសេស​ឈ្នះ​នៅ​មេរោគ​កូ​វីដ​១៩ នេះ​តែម្តង​៕

អត្ថបទ៖ វិមាន

សូមចុចអាន៖ ​អ្នក​តំណាងរាស្ត្រ​ខ្មែរ ដែល​កំពុងសម្រាកព្យាបាល ចេញ​សារ​គ្រើន​រំលឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម