ព័ត៌មានជាតិ
កាត់ទោសក្រុមឧក្រិដ្ឋកម្មចិន ឆ្លងដែនចាប់ចិនជំរិតទារប្រាក់
ក្រុមប្រឹក្សាជំនុំជំរះ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០២០នេះ បានបើកសវនាការកាត់ទោស ក្រុមឧក្រិដ្ឋកម្មជនជាតិចិន ដែលបានឆ្លងដែន មកចាប់ជនជាតិចិនដូចគ្នាជំរិតទារប្រាក់លើទឹកដីកម្ពុជា។
ជនជាប់ចោទដែលតុលាការកម្ពុជាកាត់ទោសទី១ ឈ្មោះ Wang Wen ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន, ទី២ឈ្មោះ Zhou Huan ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ។

តាមអំណានរបាយការណ៍ តុលាការបានចោទប្រកាន់បុរសជនជាតិចិនទាំង២នាក់ពីបទ « បង្ខាំមនុស្សខុសច្បាប់ » ប្រព្រឹត្តនៅចំណុចខុនដូរមេគង់ប្យូ ក្រុមទី១ ភូមិ៣ ផ្លូវកែវ ចិន្ដា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីអំឡុងខែមិនា ឆ្នាំ២០២០ ដល់ថ្ងៃទី ១៥ឧសភា ឆ្នាំ២០២០ ។ ប្រឈមមុខបទចោទប្រកាន់នេះ នៅក្នុងសវនាការ ក្រុមជនជាប់ចោទបានបដិសេធថា ពួកគេមិនបានប្រព្រឹត្តកំហុសចាប់បង្ខាំងមនុស្ស ដើម្បីជំរិតទារប្រាក់ឡើយ ហើយពួកគេ ក៏មិនដែលស្គាល់ជនរងគ្រោះឡើយ។
លោក Zhou Hao ភេទប្រុស ជនជាតិចិន ជាជនរងគ្រោះ មិនបានបង្ហាញខ្លួន នៅក្នុងសវនាការទេ ព្រោះក្រោយរំដោះខ្លួន លោកបានត្រឡប់ទៅស្រុកកំណើតវិញហើយ។ តាមរបាយការណ៍សមត្ថកិច្ចបានបង្ហាញថា ចាប់ពីអំឡុងខែមិនា ឆ្នាំ២០២០ដល់ថ្ងៃទី ១៥ឧសភា ឆ្នាំ២០២០ លោកZhou Hao ត្រូវបានជនជាតិចិនមួយក្រុមមានគ្នាប្រមាណ៨នាក់ បានចាប់បង្ខាំងទុក នៅក្នុងខុនដូរមេគង់ប្យូ ស្ថិតនៅក្នុងក្រុមទី១ ភូមិ៣ ផ្លូវកែវ ចិន្ដា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដើម្បីជំរិតទារប្រាក់ ហើយត្រូវបានសមត្ថកិច្ចកម្ពុជាបង្ក្រាប និងចាប់បានជនជាតិចិនចំនួន៨នាក់ និងរំដោះជនរងគ្រោះផុតពីគ្រោះថ្នាក់។
ក្នុងនីតិវិធីស៊ើបអង្កេតរបស់តុលាការ ចៅក្រមស៊ើបសួរបានដោះលែងជនសង្ស័យអស់៦នាក់ ដែលមិនមានការពាក់ព័ន្ធ នៅសល់ជនជាប់ចោទ២នាក់ ដែលត្រូវបញ្ជូនមកកាត់ទោសនេះ។ នៅក្នុងសវនាការ លោក គុជ គឹមឡុង ជាតំណាងអយ្យការនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូង បានធ្វើសេចក្ដីសន្និដ្ឋានរក្សាទុកបទចោទប្រកាន់ដដែល និងស្នើឲ្យក្រុមប្រឹក្សាតុលាការសម្រេចតាមច្បាប់។ ចៅក្រមតុលាការបានសម្រេចកំណត់យកថ្ងៃទី ០៣ធ្នូ ឆ្នាំ២០២០ ដើម្បីប្រកាសសាលក្រម៕
អត្ថបទ៖ មករា
សូមចុចអាន៖ យកលុយក្លែងក្លាយបង់ថ្លៃផាកពិន័យ ប៉ូលិសឃាត់ខ្លួនឃើញទាំងគ្រឿងញៀន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ