គោយន្ត​មួយគ្រឿង​សង្ស័យ​ជ្រុល​ចង្កូត​បុក​តា​កូ​ម៉ា សំណាងល្អ​មិនមាន​អ្នកស្លាប់​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

គោយន្ត​មួយគ្រឿង​សង្ស័យ​ជ្រុល​ចង្កូត​បុក​តា​កូ​ម៉ា សំណាងល្អ​មិនមាន​អ្នកស្លាប់​

Published

on

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បានកើត​ឡើង​រវាង​គោយន្ត​កែច្នៃ​ បើកបរ​លឿន​ជ្រុល​ចង្កូត​បុក​រថយន្ត​តា​កូ​ម៉ា​ បណ្តាល​ឲ្យ​ភាគី​ទាំងសងខាង​រងរបួស​ស្រាល ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​៣០​នាទី​រសៀល កាល​ពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ​ស្ថិតនៅ​ក្នុងភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​

​មន្ត្រីនគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹងថា អ្នក​បើក​គោយន្ត​មានឈ្មោះ អេង ង៉ុ​យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ដែលគោយន្ត​ពាក់​ស្លាក​លេខ រតនគិរី 6A-0024 រស់នៅ​​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី រងរបួស​ស្រាល និង​មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ព្រហ្ម សុ​ភី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា រងរបួស​ស្រាល ដោយ​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ រីឯ​ជនរងគ្រោះ​បើកបរ​រថយន្ត​តូ​យូ​តា​(​តា​កូ​ម៉ា​)​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-4057 មានឈ្មោះ កែវ វិមាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​២ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រងរបួស​ស្រាល បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។

​មន្ត្រីនគរបាល​បាន​បន្តថា គោយន្ត​បង្ក​បានបើកលើស​ល្បឿន​កំណត់​ក្នុង​ទីប្រជុំជន ទើ​ប​បណ្ដាល​ឲ្យ​ជ្រុល​ចង្កូត​ទៅបុក​ជាមួយនិង​រថយន្ត​តា​កូ​ម៉ា ប៉ុន្តែ​សំណាងល្អ​ហើយ​មិនមាន​នរណាម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​។ ដោយឡែក​វត្ថុតាង​ទាំង​២​គ្រឿង​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​លំ​ជ័រ រឹបអូស​យកមក​រក្សា​ទុក ​នៅ​កន្លែង​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។​

​សូមបញ្ជាក់ថា គោយន្ត​កែច្នៃ​បង្ក​ខាងលើនេះ បុក​ជាមួយនិង​រថយន្ត​តា​កូ​ម៉ា​នោះ គឺ​បាន​ដឹក​បារី​ពេញប្រៀប ចេញពី​ក្រុង​បាន​លុង​ឆ្ពោះទៅ​ព្រំដែន​វៀតណាម​តាម​ច្រករបៀង​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​៕​

អត្ថបទ៖ អ៊ុច សា​វុ​ទ្ធ

សូមចុចអាន៖ ​មន្ត្រី​ជំនាញ​អះអាង​ថា បញ្ហា​សត្វ​គោ​ងាប់​ជាង​៣០​ក្បាល​នៅក្នុង​ស្រុក​ស្រីស្នំ​គឺ​សង្ស័យ​ដោយសារ​ជំងឺ​អុតក្ដាម

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ2 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ2 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ3 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ3 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម