ព័ត៌មានជាតិ
នៅពីក្រោយរឿងហូលីវូដល្បីៗ ដែលអ្នកមិនធ្លាប់ដឹង គឺជាស្នាដៃកូនខ្មែរ សាន ស៊ីណា
បើអ្នកជាហ្វេនរបស់ខ្សែភាពយន្តហូលីវូដ អ្នកប្រាកដជាកោតសរសើរទៅដល់ដឹកដៃអ្នកនាំ តួ សម្ដែង ជាពិសេសការកាត់តប្លង់ផ្សេងៗ នៅក្នុងសាច់រឿងនោះ តែអ្នកមិនបានដឹងទេថា រឿង មួយចំនួន ជាស្នាដៃរបស់កូនខ្មែរ។
អ្នកនាង សាន ស៊ីណា ដែលមានដើមកំណើតជាជនជាតិខ្មែរ រស់នៅលើទឹកដីសហរដ្ឋអាមេរិក បាននិងកំពុងទទួលការចាប់អារម្មណ៍ខ្លាំង ក្រោយពីដឹងថាប្លង់កាត់ត (Visual Effects) នៅក្នុង ភាពយន្តហូលីវូដជាច្រើន ជាស្នាដៃរបស់អ្នកនាង ដែលគ្មានណាដឹងទាល់តែសោះថា វាជាស្នាដៃ របស់កូនខ្មែរ។ កូនខ្មែរ រស់នៅលើទឹកដីសហរដ្ឋអាមេរិក អ្នកនាង សាន ស៊ីណា បានចាកចេញ ពីប្រទេសកម្ពុជាតាំងពីអាយុ៣ឆ្នាំមកម្ល៉េះ ក្នុងកំឡុងរបបខ្មែរក្រហម ដោយបានផ្លាស់ទៅរស់នៅ លើទឹកដីសហរដ្ឋអាមេវិក ជាមួយឪពុកម្ដាយ។ ដោយសារតែជាចំណូលចិត្ត និងទេពកោសល្យ ផងនោះ អ្នកនាង សាន ស៊ីណា បានឈ្នះអាហារូបករណ៍ រៀនផ្នែក Computer animation នៅទី ក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រនីញ៉ា ហើយបានចូលរួមធ្វើការងារជាមួយក្រុមហ៊ុនហូលីវូដជា អ្នកកាត់តប្លង់ និង ឧស្សាហកម្មហ្គេម។
អ្នកកាត់តប្លង់រូបនេះ បានទទួលពានរង្វាន់ជាច្រើន ហើយត្រូវបានគេតែងតាំងជា EMMYs ចំនួន ២នាក់ នៅឆ្នាំ ២០១៥ និង ២០១៨ សម្រាប់ការងារនិងចក្ខុវិស័យច្នៃប្រឌិតរបស់នាង លើ Gotham, Westworld, Transformers Dark of the Moon, Alice in Wonderland, និង Girl with the Dragon Tattoo។ អ្នកនាង សាន ស៊ីណា ក៏មានគម្រោងត្រឡប់មកប្រទេសខ្មែរចាប់ផ្ដើមអាជីព នៅលើទឹកដីកម្ពុជា ដើម្បីជួយដល់យុវជនខ្មែរ ដែលស្រលាញ់វិស័យកាត់តប្លង់ ឲ្យបានរៀនសូត្រ ឬអាចចាប់ដៃគូសហការជាមួយអ្នកនាងក៏បាន៕
អត្ថបទ៖ ជលសាល
សូមចុចអាន៖ ឈុតតំណាងជាតិបវរកញ្ញាចក្រវាល និមិត្តរូបវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?