ព័ត៌មានជាតិ
ជម្រះមន្ទិលសង្ស័យជាថ្មី កម្ពុជាមិនអនុញ្ញាតឲ្យមាន វត្តមានយោធាបរទេសណាមួយ នៅក្នុងទឹកដីឡើយ
ការជម្រះមន្ទិលសង្ស័យនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្រោមមូលបទ “ភាពស្អិតរមួត និងការឆ្លើយតប” ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំ ដែលផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកានេះ។

បើតាមលទ្ធផលនៃកិច្ចប្រជុំ ថ្នាក់ដឹកនាំ បានបង្ហាញការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងទ្វេដង ក្នុងការកសាងសហគមន៍អាស៊ាន និងកិច្ចការនានា ឆ្ពោះទៅសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។ ចំពោះមុខការប្រឈម ដែលមិនធ្លាប់មានពីមុនមក ដែលបង្កឡើង ដោយជំងឺរាតត្បាតកូវីដ-១៩ ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់អំពីជំហររួមដ៏រឹងមាំ ដើម្បីរក្សាសាមគ្គីភាព និងការឯកភាព ក្នុងការធានានូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់។ សម្រាប់ការងារជាចម្បងបំផុតរបស់អាស៊ាន ថ្នាក់ដឹកនាំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ដើម្បីធានាដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការអនុម័តក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុង ជ្រោយរបស់អាស៊ាន និងផែនការអនុវត្ត។
ថ្នាក់ដឹកនាំ បានបញ្ជាក់អំពីសារៈសំខាន់ នៃការដោះស្រាយជម្លោះដែនសមុទ្រ នៅក្នុងសមុទ្រចិនខាងត្បូង ដោយសន្តិវិធី ដោយអនុលោមទៅតាមគោលការណ៍នៃច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់ជាសកល រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) តាមរយៈការរិះរកសកម្មភាព សម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា ដែលនឹងរួមចំណែកដល់ការលើកកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នា។ ក្នុងការលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគ កម្ពុជាបានបញ្ជាក់ជាថ្មីអំពីតម្រូវការចាំបាច់ ដើម្បីដោះស្រាយរបាំងពន្ធគយ និងមិនមែនពន្ធគយ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងធ្វើសេរីភាវូនីយកម្មសេវាកម្ម និងវិនិយោគ។ ចំពោះបញ្ហាគ្រោះមហន្តរាយ កម្ពុជាបានអំពាវនាវឲ្យអាស៊ានបន្តពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលការឆ្លើយតបរួមរបស់អាស៊ានទៅនឹងគ្រោះមហន្តរាយ។

ដើម្បីជម្រះនូវមន្ទិលសង្ស័យនានា ដែលត្រូវបានលើកឡើងដោយប្រភពផ្សេងៗ ដែលចោទប្រកាន់ថា កម្ពុជាបានធ្វើកិច្ចព្រមព្រៀង ក្នុងការអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស កម្ពុជាបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងប្រកាន់ខ្ជាប់នូវឯករាជ្យភាព និងអព្យាក្រឹតភាព ក្នុងកិច្ចការពារជាតិ និងអធិបតេយ្យ ដោយមិនអនុញ្ញាតឲ្យមានវត្តមានយោធាបរទេសណាមួយ នៅក្នុងទឹកដីកម្ពុជាឡើយ។ ជាមួយគ្នានោះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ បានអនុម័តឯកសារសំខាន់ៗមួយចំនួនដូចជាសេចក្តីថ្លែងការណ៍ទីក្រុងហាណូយ ស្តីពីទស្សនៈវិស័យក្រោយឆ្នាំ២០២៥ របស់សហគមន៍អាស៊ាន, សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការបង្កើតក្របខណ្ឌ ក្នុងការរៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន, សេចក្តីថ្លែងការណ៍ទីក្រុងហាណូយ ស្តីពីការអនុម័តផែនការការងារគំនិតផ្តួចផ្តើម
សមាហរណកម្មអាស៊ានទី៤ (២០២១-២០២៥), គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ានទី៤ (២០២១-២០២៥), សេចក្តីអធិប្បាយ អំពីអត្តសញ្ញាណអាស៊ាន, សេចក្តីថ្លែងការណ៍ទីក្រុងហាណូយ ស្តីពីការពង្រឹងការងារសង្គមឆ្ពោះទៅកាន់សហគមន៍ អាស៊ាន ប្រកបដោយភាពស្អិតរមួត និងការឆ្លើយតប និង សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីទេសចរណ៍ឌីជីថល។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាងនាមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំនោះ៕

អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?