បញ្ជូន​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​ សម្រាល​បាន​សុវត្ថិភាព នៅ​ស្រុក​អូរ​យ៉ា​ដាវ​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

បញ្ជូន​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​ សម្រាល​បាន​សុវត្ថិភាព នៅ​ស្រុក​អូរ​យ៉ា​ដាវ​

Published

on

បញ្ជូន​ស្ដ្រី​ជនជាតិ​ច្រាយមាន​ផ្ទៃ​ពោះ​ម្នាក់ ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​សម្រាល​កូន ទទួល​បាន​ជោគជ័យ​។

​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​ម្នាក់​ ត្រូវបាន​កម្លាំង​វេន​ប្រចាំ​បញ្ជា​ទី​១ លោក​អនុសេនីយ៍ឯក សុខ ជាតិ និង​លោក​អនុសេនីយ៍ទោ ងី ឡូ​ច យក​រថយន្ត​ស៊ីរ៉ែ​ន​ជួយ​ដឹក​បញ្ជូន​ទៅ​មណ្ឌល​សុខភាព ​ស្រុក​អូរ​យ៉ា​ដាវ ប្រកបដោយ​សុវត្ថិភាព​។​ ​ការ​បញ្ជូន​ស្រី្ដ​ឈឺពោះ​ឆ្លងទន្លេ​ទៅ​មណ្ឌល​សុខភាព​នោះ ​តាម​បទបញ្ជា​ពី​លោក​វរសេនីយ៍ឯក សូ​យ សំណាង អធិការ​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១៥​និង​២០​នាទី​រសៀល កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ពាក់ ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី​។​

សមត្ថកិច្ច​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ​ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​នោះ​មានឈ្មោះ សេវ ភិ អាយុ​២៥​ឆ្នាំ ជនជាតិ​ច្រាយ រស់នៅ​ភូមិ​ពាក់ ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​មណ្ឌល​សុខភាព​ ស្រុក​អូរ​យ៉ា​ដាវ ប្រសូត​បាន​ទារក​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ ប្រកបដោយ​សុវត្ថិភាព​ ផង​ដែរ​៕

អត្ថបទ៖ អ៊ុច សា​វុ​ទ្ធ

សូមចុចអាន៖ ​ឃាត់ខ្លួនអ្នកលក់បន្លែតាមដីកា ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម