ព័ត៌មានជាតិ
ឱកាសល្អសម្រាប់អ្នកចូលចិត្តនិពន្ធប្រលោមលោកនិងកំណាព្យរឿងខ្លី បានមកដល់ហើយ!
ភ្នំពេញ៖ បេក្ខជន បេក្ខនារីដែលនិយមបង្កើតស្នាដៃនិពន្ធប្រលោមលោកខ្លី និងកំណាព្យរឿងខ្លីអាចដាក់ពាក្យចូលរួមប្រកួតពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៤ ក្រោមប្រធានបទ “ការមិនមានរោគ ជាលាភដ៏ប្រសើរ”។

លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យមានប្រសាសន៍ថា ក្រោយពីទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាមក ពុទ្ធសាសនបណ្ឌិត្យបានចេញសេចក្តីប្រកាសដំណឹងដល់បេក្ខជន បេក្ខនារីដែលចូលចិត្តបង្កើតស្នាដៃនិពន្ធរឿងខ្លី និងកំណាព្យរឿងខ្លីដើម្បីដាក់ពាក្យចូលរួមប្រកួត។ រីឯការទទួលស្នាដៃចាប់ពីពេលនេះផ្សាយដំណឹង រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១។
លក្ខខណ្ឌចូលរួមមាន ១ បេក្ខជនអាចដាក់ស្នាដៃប្រកួតបានតែ១គត់ និងមិនមែនជាស្នាដៃដែលធ្លាប់ទទួលបានចំណាត់ថ្នាក់នៅពានរង្វាន់ណាមួយពីមុន។ ២ ស្នាដៃរឿងខ្លីត្រូវវាយជាអត្ថបទដោយប្រើយូនីកូដក្នុងកុំព្យូទ័រទំហំអក្សរ ១២ ពុម្ព Khmer os siemreap ខ្នាតក្រដាស A4 ប្រមាណពី ១០ ទៅ ១៥ ទំព័រ។ ចំណែកកំណាព្យរឿងខ្លីមានប្រមាណពី ៥ ទៅ ១០ ទំព័រ(គំរូជន) សាច់រឿងដែលសរសេរជាសាច់រឿងថ្មីសុទ្ធសាធ។

ដោយឡែកសេចក្តីលម្អិតមាននៅក្នុងសេចក្តីប្រកាសលើផេកផ្លូវការរបស់ពុទ្ធសាសនបណ្ឌិត្យ។
ចំពោះរង្វាន់ជយលាភីទទួលបាន ថវិកា វិញ្ញាបនបត្រ និងការបោះពុម្ពស្នាដៃ ពីចំណាត់ថ្នាក់លេខ១ លេខ ២ និង លេខ៣។
គួររំឭកដែរថា ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៣ ឆ្នាំ២០២០ ក្រោមប្រធានបទ “ទោសនៃសុរា” ជយលាភីលេខ១ បេក្ខជន ស៊ុយ លីនប៉ាវ ផ្នែករឿងខ្លី “ម៉ែ! ខ្ញុំ ចង់រស់” និងផ្នែកកំណាព្យខ្លី ជយលាភីលេខ១ បេក្ខជន វណ្ណ សារ៉េត “សុរា”៕
អត្ថបទ៖ វត្តី
ចុចអាន៖ ពិធីករល្បីឈ្មោះ ភោ សុផានិត ត្រូវសមត្ថកិច្ចចាប់ខ្លួន
ចុចអាន៖ ដោយសារលក់សៀវភៅ «ពេលវេលា» ខ្ញុំស្គាល់អ្នកធំនិងឧកញ៉ាជាច្រើន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ