ព័ត៌មានជាតិ
លោក ជា ចាន់តូ ចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន
លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន ប្រចាំឆ្នាំ២០២០ ដោយមានការចូលរួមពីលោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) តាមរយៈ Video Conference។


កិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី២២តុលា ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុអាស៊ាន បានផ្លាស់ប្តូរយោបល់និងពិភាក្សាពីបញ្ហាប្រឈម ការអនុវត្តគោលនយោបាយ ព្រមទាំងស្នើសុំជំនួយទៅ IMF។

នៅឆ្នាំ២០២០នេះ កិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្តនយោបាយចម្រុះ ក្នុងនោះរួមមាននយោបាយរូបិយវត្ថុ នយោបាយអត្រាប្តូរប្រាក់ នយោបាយម៉ាក្រូប្រុងប្រយ័ត្ន និងវិធានការគ្រប់គ្រងលំហូរមូលធន ជាដើម ដើម្បីទប់ទល់នឹងវិបត្តិ ក៏ដូចជាស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩។ តាមរយៈបទពិសោធន៍ពីការអនុវត្តនយោបាយចម្រុះកន្លងមក នៅក្នុងប្រទេសចំនួន ៧ (ប្រេស៊ីល ឥណ្ឌូនេស៊ី សាធារណរដ្ឋកូរ៉េខាងត្បូង ម៉ិកស៊ិក ប៉េរូ ថៃ និងម៉ាឡេស៊ី) មូលនិធិរូបិយវត្ថុអន្តរជាតិ បានចងក្រងជាឯកសារស្រាវជ្រាវមួយសម្រាប់បម្រើដល់ការអនុវត្តនយោបាយចម្រុះ ឲ្យមានប្រសិទ្ធិភាព ទៅតាមស្ថានភាពប្រទេសនីមួយៗ។
ជារួម រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះលទ្ធភាពនៃការស្រាវជ្រាវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងបានស្នើឲ្យមូលនិធិរូបិយវត្ថុអន្តរជាតិបន្តជួយប្រឹក្សាលើការអនុវត្តនយោបាយ ជាពិសេសការផ្តល់ការសម្របសម្រួលលើការអនុវត្តនយោបាយឆ្លងប្រទេស ដោយសារតែកន្លងមកការអនុវត្តនយោបាយ នៅក្នុងប្រទេសមួយអាចមានឥទ្ធិពលដល់ប្រទេសដទៃទៀត ជាពិសេសពីប្រទេសអភិវឌ្ឍន៍ទៅប្រទេសកំពុងលូតលាស់។
កិច្ចប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តនយោបាយវិត្ថារកម្មទាំងផ្នែកសារពើពន្ធនិងរូបិយវត្ថុ ដើម្បីជួយជ្រោងសកម្មភាពសេដ្ឋកិច្ចឲ្យងើបឡើងវិញ, គាំទ្រឲ្យមានការប្រើប្រាស់នយោបាយម៉ាក្រូប្រុងប្រយ័ត្ននិងវិធានការគ្រប់គ្រងលំហូរមូលធន ក្នុងគោលដៅពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងអត្រាប្តូរប្រាក់ជាដើម។ លើសពីនេះ គោលនយោបាយចម្រុះទាំងនេះ ត្រូវអនុវត្តឡើងដោយមានការសម្របសម្រួល និងពេលវេលាច្បាស់លាស់ ជាពិសេស ការរក្សានូវឯករាជ្យភាពរបស់ធនាគារកណ្តាល។

គួរបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិតែងតែផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ជួយតាមដានស្ថានភាពសេដ្ឋកិច្ច និងផ្តល់ប្រឹក្សាផ្នែកនយោបាយសេដ្ឋកិច្ច។ ក្នុងនាមជាតំណាងកម្ពុជា ក្នុងក្រុមប្រឹក្សាទេសាភិបាល របស់មូលនិធិរូបិយវត្ថុអន្តរជាតិ លោក ជា ចាន់តូ បានពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ហើយកន្លងមក ថ្នាក់ដឹកនាំជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ លោក ប៉ា សុជាតិវង្ស ៖មនុស្សមិនចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ គេហៅថាមនុស្សសំរាម

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ