ព័ត៌មានជាតិ
រថយន្តតទ្រុង៦គ្រឿង ឋិតក្នុងចំណាត់ការកាត់ទ្រុងចេញ
ក្រោយពីសមត្ថកិច្ច ចុះពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកយ៉ាងហោចណាស់ ក៏រកឃើញរថយន្តធុនធំតទ្រុងខុសពីលក្ខណៈបច្ចេកទេស ចំនួន៦គ្រឿង ដែលកំពុងឋិតក្រោមចំណាត់ការរបស់សមត្ថកិច្ច ក្នុងការកាត់ទ្រុងឲ្យត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសឡើងវិញ។

លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។


លោកវរសេនីយ៍ឯកក៏បានបន្តថា ការចុះពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ដោយមានការចូលរួមសហការរវាងអនុគណះកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តដឹកនាំដោយរូបលោកផ្ទាល់ជាមួយនិងមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តបានចុះអនុវត្តនៅត្រង់ចំណុចផ្លូវវាងក្រុងតាមបណ្តោយផ្លូវជាតិលេខ៥៧ជាលទ្ធផលបានឃាត់រថយន្តដឹកលើសទម្ងន់ផ្ទុកនិងតទ្រុងខុសលក្ខណ:បច្ចេកទេសចំនួន៦គ្រឿង។


ខណៈដែលកំពុងប្រតិបត្តិការត្រួតពិនិត្យ សមត្ថកិច្ចបានអនុវត្តវិធានការកាត់ទ្រុងរថយន្តចំនួន១គ្រឿងជាក់ស្តែងនៅនឹងកន្លែង ដែលរថយន្តនេះ បានផ្គើនតទ្រុងឡើងលើរហូតដល់កន្លះម៉ែត្រនិងតតួបណ្តោយទ្រុងលយចេញមកក្រោយ លើសចំនួន១,៨០ម៉ែត្រ ចំណែករថយន្តល្មើសចំនួន៥គ្រឿងផ្សេងទៀត សមត្ថកិច្ចតម្រូវឲ្យផ្ទេរទំនិញចេញជាមុនសិន ទើបអនុវត្តកាត់ទ្រុង នៅពេលក្រោយ។



លើសពីនេះ លោកបានបន្តទៀតថា ក្នុងចំណោមរថយន្ត ដែលក្រុមជំនាញពិនិត្យនិងឃាត់ទាំង៦គ្រឿង ក៏មានរថយន្តមួយចំនួនធ្លាប់បានរកឃើញនិងពិន័យកាត់ទ្រុងចោលម្តងរួចមកហើយដែរ ប៉ុន្តែម្ចាស់មិនរាងចាល បានផ្គើនតទ្រុងដឹកជញ្ជូនឡើងវិញ។ លោកបញ្ជាក់ថា ក្នុងករណីនេះ បើម្ចាស់រថយន្តមិនរាងចាលដោយបំពាននឹងច្បាប់បន្តទៀត លើកក្រោយបើរកឃើញល្មើសបែបនេះ អាចឃាត់រថយន្តទាំងនោះទុក ហើយបញ្ឈប់មិនឲ្យធ្វើអាជីវកម្មបន្តទៀតឡើយ ចៀសវាងមានបញ្ហាគ្រោះថ្នាក់កើតឡើង និងប៉ះពាល់ដល់ផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ ផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ បង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ជិត៤ គីឡូក្រាម

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល