Connect with us

ព័ត៌មានជាតិ

អ្នក​ចិញ្ចឹម​មេគោ​មួយ​ក្បាល ​អាច​មាន​កំណើន​ដល់​ច្រើន​ក្បាល​

បានផុស

នៅ

មុខ​របរ​ចិញ្ចឹម​គោ គឺ​អាស្រ័យ​ដោយ​ការ​តាំង​ចិត្ត​អត់ធ្មត់​មោះមុត​ក្នុង​របរ​នេះ នឹង​បាន​ផ្តល់​ផលប្រយោជន៍​មកវិញ ​ពុំខាន​នោះ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​គ្រួសារ​លោក សឿន ផល បាន​ចាប់​យក​មុខរបរ​ចិញ្ចឹម​មេ​គោ​តាំងពី​ឆ្នាំ​១៩៨២​មកម្ល៉េះ ហើយ​ការ​ចិញ្ចឹម​គោ​នេះ ​តាំងពី​មេ​គោ​១​ក្បាល​រហូតដល់​បច្ចុប្បន្ន​ មាន​មេ​គោ​ច្រើន​ក្បាល​និង​បាន​លក់​ចេញ​ជា​បន្តបន្ទាប់​ក្នុង​១​ឆ្នាំៗ​រក​ចំណូល​បាន​ជាច្រើន​ ផង​ដែរ​។

លោក សឿន ផល រស់នៅ​ភូមិ​សំរោង​កណ្តាល ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ គ្រួសារ​គាត់​ចិញ្ចឹម​តែ​គោ​កូនកាត់​ហើយ ​ក្នុង​ការ​ចិញ្ចឹម​នេះ​ទៀតសោត ​គឺ​យក​តែ​កូន​គោ​ឈ្មោល​លក់​ដោយ​កូន​គោ​ញី​បន្ត​ទុក​ពូជ​ទៀត​។ ​អ្នក​ចិញ្ចឹម​គោ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​១​ឆ្នាំៗ​មេគោ​ទាំង​៤​ក្បាល ​អាច​ទម្លាក់​កូន​បាន​៣​ក្បាល​ដោយ​លក់បាន​ក្នុង​១​ក្បាល ជាង​១០០០​ដុល្លារ​ដែល​នៅ​ក្នុងនោះ​កូន​គោ​ទើបតែ​មាន​អាយុ​៥​ខែ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​ទីលំនៅ​របស់​គាត់​មាន​ភាព​ចង្អៀត​ច្រើន​ដោយសារតែ​ក្នុង​១​ឆ្នាំៗ​កំណើន​គោ​ចេះតែ​កើន អាស្រ័យ​ដោយសារតែ​មេ​គោ​កើត​ច្រើន ហើយ​បញ្ចេញ​តែ​កូន​ឈ្មោល​លក់​ប៉ុណ្ណោះ ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ​ មុខរបរ​ក្នុង​ការ​ចិញ្ចឹម​មេ​គោ​បាន​ធ្វើ​ឲ្យ​ជីវភាព​គាត់​ធូរធារ​រីកចម្រើន​ច្រើន​៕

អត្ថបទ៖ ​កញ្ញា វ៉ាត

សូមចុចអាន៖ ខែធ្នូ ឆ្នាំ​២០២០ ផលិតកម្ម​ចិញ្ចឹមសត្វ​ទាំង​ជា​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ឧស្សាហកម្ម​មាន​សន្ទុះ​កើនឡើង​ធៀប​នឹង​ឆ្នាំមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម