ព័ត៌មានជាតិ
កសិករដាំបន្លែសុវត្ថិភាព ដើម្បីសុខភាពអ្នកបរិភោគ និងផ្គត់ផ្គង់ជីវភាពគ្រួសារ
បន្លែសុវត្ថិភាព សំបួរមាស ក្រុងកំពង់ចាម កំពុងពេញនិយម សម្រាប់អ្នកបរិភោគ ដោយគេដឹងថាប្រជាកសិករ ក្នុងតំបន់នេះ បានផលិតបន្លែ មិនប៉ះពាល់ដល់សុខភាព ដល់អ្នកបរិភោគ។ នេះបើតាម ការគូសបញ្ជាក់ឲ្យដឹង ពីកសិករមួយរូប ដែលបច្ចុប្បន្នគាត់ជាប្រធានសហគមន៍បន្លែសុវត្ថិភាព សំបួរមាស នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លោកស្រី ទូច ស្រស់ បានប្រាប់ឲ្យដឹងថា សព្វថ្ងៃនេះ បងប្អូនប្រជាកសិករ ដាំដំណាំបន្លែសុវត្ថិភាពនៅតំបន់នេះ មានប្រមាណជា ១០គ្រួសារ ហើយបានបង្កើតជាបណ្ដុំសហគមន៍មួយ ដោយការគាំទ្រ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសខ្លីៗ ស្តីពីការដាំដុះ ការថែរទាំ និងការប្រើប្រាស់ជី ជាដើម។ លោកស្រីប្រធានសហគមន៍បន្លែសុវត្ថិភាព រូបនេះ បានបន្ថែមថា ការដាំបន្លែនេះ មានការខូចខាតច្រើន ដោយសារការប្រែប្រួលអាកាសធាតុ បណ្ដាលឲ្យខ្វះទឹក និងកើតនូវសត្វល្អិតចង្រៃបំផ្លាញដំណាំ ជាដើម…។ កសិកររូបនេះ បញ្ជាក់ថា ការដាំដុះបន្លែមានសុវត្ថិភាព បានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ខ្លួនឯងផង និងសុខភាពអ្នកបរិភោគ ផងដែរ។ យ៉ាងណាមិញ ឆ្នាំនេះ ទោះបីមិនមានគ្រោះទឹកជំនន់ តែការប្រមូលផលរបស់ពួកគាត់ មិនសូវបានផលល្អប៉ុន្មានទេ ប៉ុន្តែ ការលក់នៅលើទីផ្សារវិញ ទទួលតម្លៃខ្ពស់សមរម្យ ពោលគឺ មិនមានការធ្លាក់ថ្លៃនោះទេ។



ដោយឡែក បើតាមការឲ្យដឹង ពីកសិករម្នាក់ ក្នុងសកម្មភាពកំពុងថែទាំបន្លែក្នុងថ្នាលខ្លឹម អ៊ំស្រី ឃាង ស៊ីថូ បានគូសបញ្ជាក់ថា ទោះបីដំណាំបន្លែសុវត្ថិភាព មានការយឺតយាវ ក្នុងការដាំដុះ ក៏ពិតមែន ប៉ុន្តែ តម្រូវការទីផ្សារ នៅតែមានជាហូរហែ។ ជាក់ស្ដែង ក្រោយពីបង្កើតផ្សារចុងសប្តាហ៍ នៅក្នុងក្រុងកំពង់ចាម មកបានធ្វើឲ្យបន្លែសុវត្ថិភាព របស់អុំស្រីដាំដុះ សឹងតែមិនទាន់តម្រូវការទីផ្សារ ទៅទៀត។ អ៊ំស្រីបន្ថែមទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំ ការប្រកបរបរដាំបន្លែសុវត្ថិភាពនេះ ប្រឈមនឹងអាកាសធាតុមែន ប៉ុន្តែអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារ អ៊ំស្រីបានល្អប្រសើរជាងមុន បើទោះបីបច្ចុប្បន្នយើងកំពុងប្រឈមទៅនឹងវិបត្តិកូវីដ ១៩ ក៏ដោយ ។



គួរកត់សម្គាល់ថា បច្ចុប្បន្នប្រជាកសិករ ក្នុងតំបន់ខាងលើបានដាំបន្លែសុវត្ថិភាព។ ក្នុងនោះដែរ ពួកគាត់បានដាំដំណាំបន្លែច្រើនប្រភេទ មានដូចជា ៖ សាឡាត់ ខាត់ណាក្តោប ខាត់ណាផ្កា ខ្ទឹម ម្ទេស និងបន្លែ ជាច្រើនប្រភេទទៀត។ ទន្ទឹមជាមួយនឹងការដាំដុះ នូវមុខដំណាំទាំងអស់នេះដែរ បងប្អូនប្រជាកសិករយើងមួយចំនួន ក៏បានធ្វើការប្រមូលផល ជាបណ្ដើរ ទៅតាមដំណាក់កាលនីមួយៗ ផងដែរ ៕


អត្ថបទ៖ ហុង ម៉េងហៀ
សូមចុចអាន៖ អ្នកចិញ្ចឹមមេគោមួយក្បាល អាចមានកំណើនដល់ច្រើនក្បាល

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល