Connect with us

ព័ត៌មានជាតិ

បង្ក្រាប​កន្លែង​ម៉ាស្សា​ផ្លូវ​ភេទ​ ឃាត់ខ្លួន​៦​នាក់ នៅ​ខណ្ឌ​សែន​សុខ​

បានផុស

នៅ

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ ចិន ៤​នាក់ ជនជាតិ ថៃ ១​នាក់ និង​ជនជាតិ​វៀតណាម ១​នាក់ ករណី​ជួញដូរ​ផ្លូវ​ភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ប្រាប់​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​២២ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២០ ប៉ុស្តិ៍​នគរបាល​អូរ​បែក​ក្អម សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ម៉ូ​វ ម៉ានិត អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ សរុប ០៦​នាក់ (​ជនជាតិ​ចិន ០៤​នាក់ , ជនជាតិ ថៃ ០១​នាក់ , វៀតណាម ០១​នាក់​) ករណី​ជួញដូរ​ផ្លូវ​ភេទ នៅ​ចំណុច​ក្នុង​ផ្ទះ​ជួល​លេខ​F១០២ ផ្លូវ​បេតុង ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ។

ជនសង្ស័យ​ទាំង ៦​នាក់ ទី​១.ឈ្មោះ សៀ អ៊ី​រុង ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជនជាតិ​ចិន (​មេការ​ហាង​ម៉ាស្សា​), ទី​២. ឈ្មោះ ជាំ​ង ហ៊ុយ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន (​ស្រី​ម៉ាស្សា​) , ទី​៣. ឈ្មោះ ប៉ាក ផា​សៀ​លី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ថៃ (​ស្រី​ម៉ាស្សា​), ទី​៤. ឈ្មោះ ជិន ឈី​ង​ហ៊ាន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន​(​លក់ដូរ​) , ទី​៥. ឈ្មោះ ចូ ស៊ូ​ឈាន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន (​លក់ដូរ​) , ទី​៦. ឈ្មោះ ង្វៀង ធី​តុ​គុប ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម (​ស្រី​ម៉ាស្សា​) ស្នាក់នៅ​ចំណុច​កើត​ហេតុ​ខាងលើ​។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ យក​ទៅ​ធ្វើការ​សាកសួរ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ​ជិះកង់ហាត់ប្រាណដើម្បីសុខភាពត្រូវរថយន្ដដឹកទំនិញបុកបាក់ភ្លៅម្ខាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បានរួមចំណែកព្យាបាលជាង៣ពាន់នាក់ ក្នុងឆ្នាំ២០២៤

សេចក្ដីជូនដំណឹង៣៧ នាទីutes មុន

រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ប្រទេស​ចំនួន​១១ ប្ដេជ្ញា​អនុវត្ត​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ឲ្យ​បានខ្ជាប់ខ្ជួន

ព័ត៌មានជាតិ៥៥ នាទីutes មុន

កម្ពុជា-កូរ៉េ បើកពិព័រណ៍សិល្បៈ នៅខេត្ដសៀមរាប ដើម្បីផ្សព្វផ្សាយតំបន់បេតិកភណ្ឌ និងវប្បធម៌ ប្រទេសទាំងពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋជាង៤០០០គ្រួសារនៅខេត្តឧត្តរ​មាន​ជ័យ ទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រ៉យទ័រ៖ រុស្ស៊ី​អាចយល់ព្រម​​យក​លុយ​ដែល​បង្កក​ ៣០០​ពាន់​លាន​ដុល្លារ​ទៅ​ដោះស្រាយ​សង្គ្រាម​នៅ​អ៊ុយក្រែន

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១៧ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម