ព័ត៌មានជាតិ
១៤ខណ្ឌ មិនឲ្យមានការបើកអាជីវកម្មកម្សាន្តគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩
អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោកលោក ឯក ឃុនដឿន បានធ្វើការណែនាំឲ្យអភិបាលនៃគណៈអភិបាលរងខណ្ឌ ក៏ដូចជាមន្ត្រីនិងអាជ្ញាធរសង្កាត់ទាំង១០ ត្រូវចុះតាមដានមូលដ្ឋានរបស់ខ្លួនកុំឲ្យមានការលួចបើកដាច់ខាត ចំពោះទីតាំងខារ៉ាអូខេនិងក្លឹបកម្សាន្ត។

ចំពោះភោជនីយដ្ឋាន ក៏ត្រូវតែតាមដានពិនិត្យផងដែរ ថាតើពួកគាត់បានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឬទេ។ បើមិនអនុវត្តទេ ត្រូវណែនាំឲ្យពួកគាត់ អនុវត្តឲ្យបានជាដាច់ខាត់ ដើម្បីរួមគ្នាក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា។

លោក ឯក ឃុនដឿន បានណែនាំថា ចំពោះភោជនីយដ្ឋាន បើទោះបីអនុញ្ញាតឲ្យដំណើរការមែន តែមិនឲ្យលើសពី២០នាក់ទេ ហើយត្រូវអនុវត្តឲ្យបាន ដាច់ខាតទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការលាងដៃនឹងអាកុល ជែល ពាក់ម៉ាស ពិនិត្យវាស់កម្ដៅ មុននឹងភ្ញៀវចូលក្នុងភោជនីយដ្ឋាន។ ពាក់ព័ន្ធនិងក្លឹបកម្សាន្តនិងខារ៉ាអូខេ ត្រូវតែមានវិធានការតឹងរឹងបំផុត គឺមិនឲ្យលួចបើកដំណើរការជាដាច់ខាត ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាលចូលដល់សហគមន៍ហើយនោះ ពិសេសនៅក្នុងរាជធានីភ្នំពេញរបស់យើងតែម្តង។


តាមរយៈសារអេឡិចត្រូនិករបស់លោក ឃួង ស្រេង អភិបាលរាជធានីផ្ញើជូនទៅអាជ្ញាធរខណ្ឌទាំង១៤ថា ជម្រាបដល់ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីអនុវត្តន៍ តាមការស្រាវជ្រាវរបស់កម្លាំងសម្ងាត់បានបញ្ជាក់ថា អាជីវកម្ម ក្លឹបកម្សាន្ត និងខារ៉ាអូខេមួយចំនួន នៅតែបន្តលបលួចបើកដំណើរការដូចធម្មតាដដែល ហេតុដូចនេះ សូមលោក-លោកស្រីអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវចាត់វិធានការឲ្យបានតឹងរឹងបំផុត ចំពោះករណីខាងលើនេះ កុំឲ្យមានដាច់ខាតនៅក្នុងមូលដ្ឋានរបស់ខណ្ឌនីមួយៗ។ កិច្ចការងារនេះ គឺជាការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របពេលដែលបញ្ហាជំងឺកូវីដ-១៩នេះ កំពុងរាលដាលដល់សហគមន៍។


ពាក់ព័ន្ធនឹងវិធានការខាងលើ កាលពីយប់ថ្ងៃទី៤ ខែធ្នូឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទឹកល្អក់ទី១ បានចុះណែនាំតាមភោជនីយដ្ឋាន ក្នុងមូលដ្ឋានឲ្យអនុវត្តបានសរុបចំនួន១៥ទីតាំងឲ្យវាស់កម្ដៅមុនចូល និងបាញ់អាល់កុល ហើយបុគ្គលិក និងអ្នកបម្រើសេវាត្រូវពាក់ម៉ាសគ្រប់គ្នា៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ បេនឡានច្បារអំពៅ ធ្លាប់អ៊ូអរឥឡូវស្ងាត់ជ្រងំ ដោយសារជំងឺកូវីដ១៩ផ្ទុះខ្លាំង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ជីវិតកម្សាន្ដ២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ