ព័ត៌មានជាតិ
អ្នករស់នៅក្បែរផ្ទះអ្នកឆ្លងជំងឺកូវិដ ត្រូវបានយកចិត្តទុកដាក់ពីអាជ្ញាធរ និងចុះជួយគ្រប់ពេល
ប្រជាពលរដ្ឋ ដែលមានលំនៅឋានក្បែរនិងអ្នកឆ្លងជំងឺកូវីដ មានការកក់ក្តៅដោយបានអាជ្ញាធរចុះទៅជួយផ្តល់ជាយោបល់រួមទាំងស្បៀងអាហារ និងការប្រើប្រាស់គ្រប់គ្រាន់។

ជាក់ស្តែងនៅថ្ងៃទី៥ ខែធ្នូនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅរួមនិងលោក លោកស្រី អភិបាលរងខណ្ឌ លោកនាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ ព្រមទាំងមានការចូលរួមពីក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA)បានចុះទៅផ្សព្វផ្សាយពីវិធាន ក្នុងការធ្វើចត្តាឡីសក័ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់វាលស្បូវនិងសង្កាត់និរោធ ដែលជាទីតាំងលំនៅឋានអ្នកឆ្លងជំងឺកូវីដនាថ្ងៃទី២៨ ខែវិច្ឆិកា។


យោងតាមប្រសាសន៍របស់លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ទីតាំងដែលអាជ្ញាធរខណ្ឌច្បារអំពៅរួមជាមួយក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ ចុះទៅជួយផ្សព្វផ្សាយនេះ គឺស្ថិតក្នុងបុរីលឹម ឈាងហាក់ មានទីតាំងក្នុងភូមិវាលស្បូវសង្កាត់វាលស្បូវនិងទីតាំងមួយទៀត ក្នុងក្រុមទី៥ភូមិបឹងឈូកសង្កាត់និរោធ។ លោកអភិបាលរងខណ្ឌ បានបន្តថា ក្នុងពេលចុះទៅដល់ទីតាំងទាំង២ ក៏មានការផ្តល់ជូននៅស្បៀងអាហារសម្រាប់ជូនដល់បងប្អូន ក្នុងក្រុមទី៥ភូមិបឹងឈូកចំនួន១១១គ្រួសារ ក្នុងមួយគ្រួសារទទួលបានសាច់ជ្រូក២គីឡូក្រាម និងសម្ភារៈផ្សេងៗទៀត។


ក្នុងនោះបងប្អូនប្រជាពលរដ្ឋ ក៏បាននិយាយថា សូមកុំឲ្យបងប្អូនដែលរស់នៅក្រៅតំបន់នេះ មានការព្រួយបារម្ភខ្លាចជំងឺកូវីដនេះ ឆ្លងរាលដាលដល់ពួកគាត់ ដែលរស់នៅក្បែរផ្ទះអ្នកឆ្លងជំងឺនេះ ព្រោះអីពួកគាត់កំពុងតែខិតខំថែរក្សាអនាម័យគ្រប់ៗគ្នា ហើយមិនចេញក្រៅផ្ទះនោះឡើយ ដោយសារតែពួកគាត់ខ្លាចឆ្លងរាលដាលជាសហគមន៍ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំបារម្ភអី។ ចំណែកអាជ្ញាធរវិញ គឺលោកបានចុះមកជួយសឹងគ្រប់ពេលដោយនាំមកនូវត្រីសាច់បន្លែបង្ការថែមទាំងអង្ករនិងថវិការបស់សម្តេចតេជោទៀតផង។


ប្រជាពលរដ្ឋស្ថិតក្នុងក្រុមទី៥ ភូមិបឹងឈូក បានបន្តទៀតថា ពួកគាត់ទាំង១១១គ្រួសារ គឺពុំមានជំងឺកូវីដ១៩ឡើយ ដោយគ្រាន់តែរស់នៅក្បែរផ្ទះអ្នកឆ្លងប៉ុណ្ណោះ។ ចំណែកអ្នកឆ្លង ត្រូវបានក្រុមគ្រូពេទ្យនិងអាជ្ញាធរខណ្ឌដឹកយកទៅព្យាបាលនៅមន្ទីរតាំងពីថ្ងៃទី២៨ ខែវិច្ឆិកាមកម្ល៉េះ៕



អត្ថបទ៖ នរា
សូមចុចអាន៖ បេនឡានច្បារអំពៅ ធ្លាប់អ៊ូអរឥឡូវស្ងាត់ជ្រងំ ដោយសារជំងឺកូវីដ១៩ផ្ទុះខ្លាំង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី