Connect with us

ព័ត៌មានជាតិ

ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់​ ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ ទៅលើ​សិស្សស្រី​ម្នាក់​​

បានផុស

នៅ

​ជនសង្ស័យ​២​នាក់ ​ដែល​បាន​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ទៅលើ​នារី​ជា​សិស្សសាលា​ម្នាក់​ នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​កាលពី​ថ្ងៃ​ទី៣ ខែ​ធ្នូ ឆ្នាំ​២០២០ ត្រូវ​បាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន ហើយ​បាន​បង្ហាញ​អត្តសញ្ញាណ​ឲ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួល​ផែន​យុត្តិធម៌ បាន​ឲ្យ​ដឹងថា ដោយមាន​ការ​សម្របសម្រួល​ពី ឯកឧត្តម អ៊ិត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សមត្ថកិច្ច​របស់​​លោក​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន ០២ នាក់​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ដែល​បាន​ជាប់​ពាក់ព័ន្ធ​ករណី​ឃាត​កម្ម​នេះ។ ជនសង្ស័យ​ទី​១. ឈ្មោះ កាន់ ឈុន​ឡេង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​ភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ​និង​ទី​២. ឈ្មោះ លន សុខ​ឡូត ភេទ​ប្រុស អាយុ២២​ឆ្នាំ ទីលំនៅ​ភូមិ​ផាត់​សណ្តាយ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​

​នៅ​ក្នុង​កិច្ចប្រតិបត្តិការ​ខាង​លើ​នេះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មាន៖ ទូរស័ព្ទ ០២ គ្រឿង ដែល​ធ្លាប់​ទំនាក់ទំនង​ជាមួយ​ជន​រងគ្រោះ ចំណែក​ជនសង្ស័យ និង​វត្ថុតាង ការិយាល័យ​ជំនាញ​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​។​

​សូម​បញ្ជាក់​ថា ករណី​ឃាត​កម្ម​នេះ​ បាន​កើត​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២០ នារី​រងគ្រោះ​មានឈ្មោះ ឡាំ រដ្ឋា អាយុ ១៩​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ផ្លូវ​ថ្មី ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​អណ្ដែត​ទឹក​ នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌ ​ខេត្ត​កំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២០ ក្រោយពី​បាត់​ខ្លួន​មួយ​យប់ ពេល​បើកកាណូត​ជូន​មិត្តភក្ដិ​ទៅផ្ទះ​ដូច​សព្វដង៕

​អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន​៖ ​ខឹង​ឪពុកម្តាយ​ឈ្លោះប្រកែក​គ្នា​ជា​រៀងរាល់ថ្ងៃ​ពេក​ កូនស្រីសម្រេចចិត្ត​លេបថ្នាំ​បញ្ចប់ជីវិត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម