ព័ត៌មានជាតិ
តំបន់រមណីយដ្ឋានទឹកធ្លាក់(ភ្នំខៀវ) អូរតាវ៉ៅកំពុងមានចំណាប់អារម្មណ៍
នៅតាមដងផ្លូវ ដែលហ៊ុមព័ទ្ធទៅដោយព្រៃឈើ ដែលដុះអមសងខាងផ្លូវចូលទៅកាន់រមណីយដ្ឋានភ្នំខៀវអូរតាវ៉ៅ ដែលមានព្រៃឈើខៀវស្រងាត់ នៅតាមដងផ្លូវឡើងចុះ ទោះជាពិបាកបន្តិចក្តីតែក្នុងដំណើរកម្សាន្តរបស់អ្នកទេសចរណ៍ ដែលទៅទស្សនានៅតំបន់នោះ ដែលស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន។

តំបន់នេះគេកំពុងតែអភិវឌ្ឍ ដោយសង្កេតឃើញថា ប្រជាជនមកពីគ្រប់ខេត្តនានា មានចំណាប់អារម្មណ៍មកលេងយ៉ាងសប្បាយ ក៏មានអ្នកខ្លះបានវេចខ្ចប់បាយម្ហូបអាហារយកមកពិសាបន្ថែមទៀតដែរ ហើយក៏ឆ្លៀតចុះលេងទឹកទៀតផង។

លោក ទីវ ស៊ុនដារ ជាមន្ត្រីរាជការម្នាក់ អាយុ៦០ឆ្នាំ បាននិយាយថា ខ្ញុំមកលេងជាមួយនិក្រុមគ្រួសារ ខ្ញុំស្រឡាញ់ទឹកធ្លាក់(ភ្នំខៀវ) អូរតាវ៉ៅនេះណាស់ ព្រោះតែស្រឡាញ់ហើយទើបខំកាត់មកពីភ្នំពេញមកលេងនៅទីនេះ បាន២ ៣ ដងដែរ។


ដោយឡែកលោក ញ៉ែត ធារី អាយុ២៩ឆ្នាំ បាននិយាយថា ខ្ញុំរស់នៅស្រុកសំពៅមាស ឃុំប្រជាប្រិយ ខេត្តពោធិ៍សាត់ ខ្ញុំបើកឡានដឹកដីឲ្យគេឮតែគេនិយាយតៗគ្នាថា នៅទឹកធ្លាក់(ភ្នំខៀវអូរតាវ៉ៅនេះ មានទេសភាពស្រស់ស្អាតណាស់ ហើយខ្ញុំក៏បានប្រមូលមិត្តភក្កិមកដើរលេងក្សាន្តមើលធម្មជាតិនៅទីនេះ ឃើញថា ល្អស្អាតហើយសប្បាយទៀតផង។ លោកបញ្ជាក់ថា ខ្ញុំមកបាន ២ដងហើយ ថ្ងៃក្រោយខ្ញុំមកទៀត បើសិនទៅមុខគេអភិវឌ្ឍឲ្យកាន់តែស្អាតជាងនេះ ព្រោះខ្ញុំទើបតែដឹងថា មានតំបន់ទេសចរណ៍មួយដែលស្អាតប្លែកភ្នែក ដែលស្ថិតនៅតាមដងជ្រលងភ្នំគួរឲ្យស្រលាញ់មែនទែន។


កញ្ញា អាម៉ី ជាអ្នកធ្វើការនៅរមណីយដ្ឋានទឹកធ្លាក់(ភ្នំខៀវ) អូរតាវ៉ៅ បានឲ្យដឹងថា នៅទីនេះមានភ្ញៀវមកលេងមិនទៀងទាត់ទេ ជួនកាលនៅដើមសប្តាហ៍ ក៏មានខ្លះទៀតក៏មកថ្ងៃសៅរ៍ អាទិត្យ ឬក៏មានពិធីបុណ្យផ្សេងៗទៀតច្រើនគួរសមដែរ។ ភ្ងៀវទេសចរទាំងនោះមកពីគ្រប់ខេត្ត ហើយពួកគាត់ខ្លះបានកុម្ម៉ង់ម្ហូបអាហារញ៉ាំនៅទីនេះដែរ អ្នកខ្លះទៀតគាត់បានវេចបាយម្ហូបអាហារមកខ្លួនឯង ហើយជួលតែកន្ទេលអង្គុយតែប៉ុណ្ណេះ ដើម្បីបានអង្គុយមើលទឹកធ្លាក់ពីលើភ្នំ។ ចំនែកអាហារវិញក៏មិនថ្លៃនោះដែរ ១ចានតម្លៃតែ ១០០០០រៀល។ នាងក៏បានបញ្ជាក់ទៀតថា ដូច្នេះសូមបងប្អូនប្រជាជនខ្មែរយើង កុំភ្លេចនាំគ្នាអញ្ជើញមកទស្សនានិងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកធ្លាក់(ភ្នំខៀវ)អូរតាវ៉ៅ ដែលជាតំបន់មួយស្រស់ល្អត្រកាល ដែលជារបស់ខ្មែរយើងពិតប្រាកដនៅក្នុងខេត្តប៉ៃលិន៕
អត្ថបទ៖ រុងរឿង
សូមចុចអាន៖ ភាពខុសគ្នារវាងឃ្មុំចិញ្ចឹមនិងឃ្មុំធម្មជាតិ របស់ប្រជាពលរដ្ឋនៅប៉ៃលិន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ