Connect with us

ព័ត៌មានជាតិ

អាជីវករ​ប្តូ​រប្រាក់ នាំគ្នា​ប្រុង​ប្រយ័ត្ន​ពេល​ដោះដូរ​ប្រាក់​សុទ្ធតែ​បាញ់​អាល់កុល

បានផុស

នៅ

​អាជីវករ​ប្តូរ​ប្រាក់​និង​លក់​មាស​នៅ​ផ្សារ​ច្បារអំពៅ​ បាន​ឲ្យ​ដឹង​ថា ​សព្វ​ថ្ងៃ​នេះ ​ពួកគាត់​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ទទួល​ប្រាក់​ពី​ម៉ូ​យមក​ទិញដូរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាជីវករ ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែ​ធ្នូ​នេះ​ថា ចាប់​តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​នា​ដើម​ឆ្នាំ​២០២០​ មក​ពួកគាត់​ជា​អ្នក​ប្តូរ​ប្រាក់​និង​លក់​មាស​តែង​យកចិត្តទុកដាក់ ​ក្នុង​ការ​ទទួល​ប្រាក់​ពី​ម៉ូយ​ ដោយ​បាញ់​ទឹក​អាល់កុល​លើ​ក្រដាស​ប្រាក់​ ហើយ​ពេល​រាប់​ប្រាក់​ក៏​មាន​ពាក់​ស្រោមដៃ​និង​ពាក់​ម៉ាស​ទៀត​ផង​។​ ចំពោះ​ការប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ ស្តីពី​ជំងឺ​កូ​វីដ​១៩​ងាយ​នឹង​ឆ្លង​ តាម​រយៈ​ក្រដាសប្រាក់​នេះ​ គឺ​ពិតប្រាកដ​ណាស់​ហើយ​ ក្នុង​នោះ​បងប្អូន​អាជីវករ​បាន​យល់ដឹង​ពី​ការ​ចម្លង​រោគ​តាម​រយៈ​ក្រដាស​ប្រាក់​នេះ​យូ​រមក​ហើយ​។ បងប្អូន​អាជីវករ​បាន​បន្ត​ទៀត​ថា​ នៅ​កន្លែង​ប្តូ​រប្រាក់​និង​លក់​មាស​ គឺ​មិន​សូវ​មាន​ក្រដាសប្រាក់​ចាស់ៗ​មក​ទិញ​ឡើយ​។ ​ខុសប្លែក​ពី​កន្លែង​លក់ដូរ​ត្រី​សាច់​ ដែល​ច្រើន​ប្រើប្រាស់​ក្រដាស​ប្រាក់​ចាស់ៗ ហើយ​បើ​មាន​ក៏​ពួកគាត់ ​បាន​យក​ទៅ​បង់​ជូន​គណៈកម្មការ​ផ្សារ​ ដែល​ជា​កន្លែង​ទំនាក់ទំនង​ទៅ​ធនាគារ​ផ្ទាល់​។

​បងប្អូន​អាជីវករ​ប្តូរ​ប្រាក់ ​ក៏​សំណូមពរ​​ទទូច​ទៅ​ធនាគារ​ សូម​មេត្តា​ទទួលយក​ក្រដាសប្រាក់​ចាស់ៗ រួច​ប្តូរ​ក្រដាស​ប្រាក់​រៀល​ថ្មីៗ​យក​មក​ចរាចរ​លើ​ទីផ្សារ ព្រោះ​បច្ចុប្បន្ន​ក្រដាស​ប្រាក់​ចាស់ៗ​ គឺ​ភាគច្រើន​ធ្លាក់​ទៅលើ​ប្រជាពលរដ្ឋ​ ដែល​ប្រកបរបរ​តាម​កញ្ច្រែង​កញ្ជើ​ប៉ុណ្ណោះ​។

​យោង​តាម​ប្រសាសន៍​របស់​​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ វីរុស​កូ​វីដ​-១៩ អាច​រស់នៅ​លើ​ក្រដាសប្រាក់ កញ្ចក់ និង​ផ្ទៃ​ផ្សេងៗ រហូតដល់ ២៨​ថ្ងៃ​ឯណោះ បើ​ប្រៀប​ទៅ​នឹង​វីរុស​ផ្តាសាយ​ធម្មតា​មាន​ប្រហែលជា ១៧​ថ្ងៃ។ ដូច្នេះ​ការ​លាង​សម្អាត​ដៃ រាល់ពេល​ចាប់​កាន់​វត្ថុ​ដូចជា​តេឡេកុម្ម៉ង់ ទូរស័ព្ទ​អ្នកដទៃ កញ្ចក់ ក្រដាសប្រាក់ ឫ​ក្រដាស​ស្នាម​ផ្សេងៗ មាន​សារ​សំខាន់​មែនទែន ក្រោយ​កាន់​ភ្លាម លាង​ភ្លែត ឲ្យ​បាន​ញឹកញាប់ ជា​ការ​ចាំបាច់​បំផុត​ក្នុង​ពេលនេះ ដែល​វីរុស​កូ​វីដ​-១៩ កំពុងតែ​ចរាចរ មិន​ដឹង​ថា​នៅ​ទី​ណា​និង​ដល់​ទី​ណាខ្លះ​នោះ​ទេ​។

លោក​ជំទាវ​ដែល​ជា​មន្រ្តី​អ្នក​នាំពាក្យបាន​លើក​ឡើង​ថា​ ក្រសួង​សុខាភិបាលបាន​ខិតខំ​ទាំង​យប់​ទាំង​ថ្ងៃ មិនបាន​សម្រាក​ទេ ដើ​ម្បី​កាត់​ផ្តាច់​ខ្សែចម្លង​របស់​មេរោគ​ តែ​អាស្រ័យ​លើ​ការ​ចូល​រួម​របស់​បង​ប្អូន​ទាំងអស់ លើ​ការ​អនុវត្តន៍​តាម​ការណែនាំ និង​វិធានការ​សុខាភិបាល​ ដែល​បាន​ដាក់​ចេញរួច​ហើយ​នេះ​៕

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​ទោះមានវ៉ាក់សាំងការពារ តែ​ពលរដ្ឋត្រូវរក្សាការប្រុងប្រយ័ត្ន​ដដែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៣៨ នាទី មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម